ប្រធានាធិបតី​អ៊ុយក្រែន ​វ៉ុលូឌីមៀរ ហ្សេលេនស្គី​ បាន​និយាយ​ថា​ លោក​ចង់​បាន​ការ​ធានា​សុវត្ថិភាព​ថ្មី​ ដើម្បី​ជួសជុល​ស្ថាបត្យកម្ម​សន្តិសុខ​សកល ដែល​ «ស្ទើរ​តែ​ខូច​ទៅ​ហើយ​» ខណៈ​ពេល​ដែល​លោក​ទាមទារ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ជុំវិញ​ការ​កើន​ឡើង​ភាព​តានតឹង​នៅ​ព្រំដែន​របស់​ខ្លួន​។

ថ្លែង​ក្នុង​សន្និសីទ​សន្តិសុខ​ក្រុង​មុយនិច​លោក​ហ្សេលេនស្គី​ បាន​និយាយ​ថា​ លោក​ចង់​កោះហៅ​កិច្ច​ប្រជុំ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​រួមមាន​រុស្ស៊ី​ផង​ដែរ​ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។

លោក​ក៏​បាន​រិះគន់​ «គោលនយោបាយ​លួងលោម»​ របស់​លោក​ខាង​លិច​ ចំពោះ​ប្រទេស​រុស្ស៊ី។ លោក​និយាយ​ថា​៖ «ក្នុង​រយៈ​ពេល​ ៨ ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​អ៊ុយក្រែន​បាន​ទប់ទល់​នឹង​កង​ទ័ព​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក​»​។

លោក​ហ្សេលេនស្គី​បាន​ទាមទារ​ឱ្យ​មាន «ពេល​វេលា​ច្បាស់លាស់ និង​អាច​ធ្វើ​ទៅ​បាន» សម្រាប់​អ៊ុយក្រែន​ដើម្បី​ចូល​រួម​ជា​សមាជិក​នៃ​សម្ព័ន្ធមិត្ត​យោធា​ណាតូ​ដែល​ដឹកនាំ​ ដែល​ជា​អ្វី​ទីក្រុង​ម៉ូ​ស្គូ​ បាន​និយាយ​ថា​ ជា​បន្ទាត់​ក្រហម​សម្រាប់​សន្តិសុខ​របស់​ខ្លួន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​ហ្សេលេនស្គី​ បាន​និយាយ​ថា​លោក​មាន​ឆន្ទៈ​ចង់​ជួប​ជាមួយ​លោក​វ្ល៉ាឌីមៀរ ពូទីន​ ដើម្បី​ស្វែង​រក​ «អ្វី​ដែល​ប្រធានាធិបតី​រុស្ស៊ី​ចង់​បាន​»​។

វិមាន​ក្រឹមឡាំង​នៅ​មិនទាន់​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​៕