វិស្វករ​ជនជាតិ​លី​បង់ និង​ភរិយា​របស់គាត់​ឈ្មោះ Tracy បាន​រួច​រស់​ជីវិត​ពី​ការបំផ្លិច​បំផ្លាញ​កំពង់ផែ​បេ​រូត​​ កាលពី​ថ្ងៃទី​ ៤ ខែ សីហា ឆ្នាំ ២០២០ ពី​ការកម្ទេច​ឃ្លាំង​ស្រូវ​ដ៏​ធំ​សម្បើម ប៉ុន្តែ​បានការ​ពារ​ផ្ទះល្វែង​របស់​ពួកគេ​ពី​ការ​បំផ្ទុះ​ដ៏​ខ្លាំងក្លា ដែល​បាន​បណ្តាលឱ្យមនុស្ស​ជាង ២០០ នាក់​ស្លាប់​។

​ជា​អកុសល​កូនស្រី​អាយុ​ ៣​ ឆ្នាំ​របស់​ពួក​គេ​ឈ្មោះ Alexandra មិនអាច​រួច​ជីវិត​ពី​ការផ្ទុះ​នោះទេ​។ លោក​ Paul Naggear និយាយថា​៖ «​បើ​គ្មាន​ឃ្លាំង​ស្រូវ​ជួយ​ទប់​ទេ ម្ល៉េះ​ខ្ញុំនឹង​មិនបាន​និយាយ​ជាមួយ​អ្នក​ ឬ​ប្រពន្ធ​ខ្ញុំ​ឥឡូវ​នេះដែរ​»​។​

​កាលពី​ខែសីហា​កន្លងទៅ ក្រុមហ៊ុន​វិស្វកម្ម​ស្វ៊ី​ស Amann Engineering GmbH​ បាន​សន្និដ្ឋានថា ឃ្លាំង​ស្រូវ​ដ៏​ធំ​បំផុត​បង្កឱ្យមាន​ហានិភ័យ ដោយ​អាច​នឹង​ដួលរលំ​នៅពេលដែល​វា​កំពុង​ផ្អៀង​យឺតៗ​។ របាយការណ៍ដែល Al Jazeera ទទួលបាន​សម្រេច​ថា «​យើង​យល់​យ៉ាង​ជ្រៀលជ្រៅ និង​ចែករំលែក​នូវ​អារម្មណ៍​ទាំងអស់ ដែល​បង្ហាញ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅក្នុង​ប្រទេស​លី​បង់ និង​លើសពីនេះ​»​។​

​ប្រភព​ដដែល​បន្តថា «​ទោះជា​យ៉ាងណាក៏ដោយ​រចនាសម្ព័ន្ធ​មួយ​នេះ​អាចជា​និមិត្តរូប ដែល​បង្ហាញ​ពី​ការពិត​ថា មិនមាន​វិធី​ធានា​សុវត្ថិភាព​សូម្បីតែ​រយៈពេល​មធ្យម​ជាមួយនឹង​ប្លុក​ភាគ​ខាងជើង ដែល​នៅ​សេសសល់​ដូច​បច្ចុប្បន្ន​»​។​

​រដ្ឋាភិបាល​លី​បង់​ជាពិសេស​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​លោក Amin Salam ដែល​ទទួលបន្ទុក​ផ្នែក​ស៊ីឡូ បាន​បន្ទរ​ពី​មនោសញ្ចេតនា​ស្រដៀង​គ្នា​នេះ​ដែល​បានធ្វើឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​សាហាវ​នេះ​។​

​លោកស្រី Mireille Khoury ដែល​កូនប្រុស​អាយុ ​១៥ ​ឆ្នាំ ​របស់គាត់​ឈ្មោះ Elias បាន​បាត់​បង់ជីវិត​នៅក្នុង​ការផ្ទុះ​នោះបាន​និយាយថា ការរុះរើ​ឃ្លាំង​ស្រូវ​នោះ នឹង​ជា​រឿង​អយុត្តិធម៌​។​

​គាត់​បាន​ប្រាប់ Al Jazeera ថា​៖ «​ពួកគេ​មិនអាច​គ្រាន់តែ​រុះរើ​ឃ្លាំង​ស្រូវ ហើយ​ចាប់ផ្តើម​ការស្ថាបនា​ឡើងវិញ ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ ដូចជា​ប្រសិនបើ​យើង​មិនបាន​បាត់បង់​កូន​របស់​យើង ដូចជា​គ្មានអ្វី​បាន​កើតឡើង​នៅក្នុង​ទីក្រុង​នេះ​។ ពួកគេមិនអាច​ចាប់ផ្តើម​សាងសង់​លើ​សាកសព និង​ទុក្ខព្រួយ​របស់​យើង​បានទេ​»​។​

​ការផ្ទុះ​នៅ​កំពង់ផែ​បេ​រូត បាន​វាយលុក​កណ្តាល​រដ្ឋធានី​នៃ​ប្រទេស​លី​បង់ ដោយបាន​សម្លាប់​មនុស្ស​ជាង ២០០ នាក់ និង​របួស​យ៉ាងតិច​៦ ៥០០ ​នាក់ និង​បាន​បំផ្លិចបំផ្លាញ​សង្កាត់​មួយចំនួន​។ វា​ជាការ​ផ្ទុះ​មិនមែន​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។​

​ឈរ​នៅ​កម្ពស់​ជិត ៥០ ម៉ែត្រ ឃ្លាំង​ស្រូវ​របស់​កំពង់ផែ​នេះ​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ប្រហែល ១០ ​ម៉ឺន​តោន ដែលជា​ទំហំ​ធំ​បំផុត​នៅក្នុង​ប្រទេស​។ វា​បាន​ការពារអព្ភូតហេតុ​ដល់​សង្កាត់​មួយចំនួន​នៃ​ទីក្រុង​បេ​រូត ​និង​មនុស្ស​រាប់ពាន់នាក់​ពី​ការ​បំផ្ទុះ​។ ​រដ្ឋាភិបាល​លី​បង់​នៅ​ថ្ងៃទី ​៨ ខែកុម្ភៈ បាន​បង្កើត​គណៈកម្មាធិកា​រ​ថ្នាក់​រដ្ឋមន្ត្រី​មួយ ​ដើម្បី​រៀបចំ​របាយការណ៍​អំពី​គ្រាប់​ធញ្ញជាតិ​នៅ​ចុងខែ​។ ពួកគេ​មិនទាន់បាន​ជួបប្រជុំ​នៅឡើយ​ទេ​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក Amin Salam បាន​ប្រាប់ Al Jazeera ថា ក្រុម​​គ្រួសារ​ទាំងនេះ គេ​នឹង​គិត​ពិភាក្សា​ថា ​នឹង​ដោះស្រាយ​យ៉ាងណា​?

​លោក Salam បាន​និយាយថា​៖ «​គ្មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​ទេ ហើយ​គ្មាន​ការសម្រេចចិត្ត​ណាមួយ នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​គ្មាន​ការពិចារណា​ជាទីបំផុត​ចំពោះ​គ្រួសារ​ជនរងគ្រោះ [​និង​] ​ពី​ការ​អនុ​​លោម​តាមច្បាប់​ពេញលេញ​ជាមួយនឹង​វិធាន​ការ​ច្បាប់ ​និង​បច្ចេកទេស​ត្រឹមត្រូវ​ឡើយ​»​។

​ទោះយ៉ាងណា​វា​ហាក់ដូចជា អាជ្ញាធរ​បានធ្វើ​ការសម្រេច​ចិត្ត​រួចហើយ​។ លោក Salam បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ដើមខែ​នេះ​ថា រដ្ឋាភិបាល​នឹង​បើក​ការដេញថ្លៃ​សម្រាប់​ក្រុមហ៊ុន​នានា ដើម្បី​រុះរើ​ឃ្លាំង​ស្រូវ និង​សម្អាត​តំបន់​នោះ​ហើយ​ថា ​ពួកគេ​បានតែងតាំង​ក្រុមហ៊ុន​ប្រឹក្សា Khatib & Alami ដើម្បី​ធ្វើការ​សិក្សា ដើម្បី​កំណត់​ការចំណាយ និង​នីតិវិធី​នៃ​កម្រិត​នៃ​ការបំផ្លាញ​។​

​យ៉ាងណាមិញ ក្រុមប្រឹក្សា​ដដែល​នេះ មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់ Al Jazeera សម្រាប់​ការធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​វិស្វករ រួមទាំង​អ្នក​នៅក្នុង​លំដាប់​វិស្វករ និង​ស្ថាបត្យករ​របស់​ប្រទេស​លី​បង់ បាន​មិន​យល់ស្រប​នឹង​ការវាយតម្លៃនេះ ហើយ​បាន​អំពាវនាវ​ឱ្យមាន​ស្ថិរភាព​នៃ​ឃ្លាំង​ស្រូវ និង​រក្សា​វា​ទុកជា​អនុស្សាវរីយ៍​សម្រាប់​ទីក្រុង​៕