ក្រុមហ៊ុន Facebook កាល​ពីថ្ងៃ សុក្រ បានរឹតប​ន្តឹង​ស​ម​ត្ថភា​ព​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​រ​ដ្ឋ​របស់​រុស្ស៊ី​ក្នុង​ការ​រ​ក​ប្រាក់​នៅលើ​វេ​ទិ​កាប្រព័ន្ធផ្សព្វផ្សាយសង្គម ខ​ណៈ​ដែល​កា​រលុ​​ក​លុយ​រ​ប​ស់​ទី​ក្រុងម៉ូ​​ស្គូ​ទៅ​លើ​ប្រ​ទេស​ជិ​ត​ខា​ង​អ៊ុយ​ក្រែន​បានឈានដល់ផ្លូវនៃទីក្រុងកៀវ​។​

លោក Nathaniel Gleicher ប្រធានគោលនយោ​បាយ​ស​ន្តិ​សុ​ខរ​ប​ស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​ស​ង្គ​​ម​យក្ស​ បាន​និ​យា​យ​នៅលើ​ ​Twitter ថា៖ «ឥឡូវនេះ យើង​កំ​ពុ​ង​ហា​មឃា​ត់​ប្រ​ព័​ន្ធ​ផ្សព្វ​ផ្សា​យ​រ​ដ្ឋ​រ​ប​ស់​រុ​ស្ស៊ីពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​រកប្រាក់នៅលើវេទិការបស់យើង​គ្រ​ប់​ទី​ក​ន្លែងក្នុងពិភពលោក»​។

លោកបា​ន​​បន្ថែម​​ថា ក្រុមហ៊ុន​ Facebookនឹង​បន្ត​ដាក់​វិធានការ​បន្តបន្ទាប់​ទៀត​​​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​។​

ក្រុមហ៊ុនមេ​របស់ Facebook ឈ្មោះ Meta បាននិយាយកាលពីថ្ងៃ សុក្រ ​ថា​ ប្រទេសរុស្ស៊ី នឹ​ង​វា​យ​លុ​ក សេ​វា​ក​ម្ម​រ​ប​ស់​ខ្លួនជាមួយនឹងការរឹតប​ន្តឹ​ង​ ប​ន្ទា​ប់​​ពីខ្លួន បានបដិសេធបញ្ជារ​ប​ស់​អា​ជ្ញាធ​រ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ប្រា​ស់​ឧ​ប​ករ​ណ៍ពិនិត្យការពិត និងស្លាកសញ្ញាព្រមានមាតិកា​នៅ​លើវេ​ទិ​កា​របស់ខ្លួន។

បណ្តាញ​ប្រព័ន្ធផ្សព្វផ្សាយសង្គម បាន​ក្លាយទៅ​ជារណសិរ្សមួយក្នុ​ង​ការលុកលុយរបស់រុស្ស៊ីលើអ៊ុយ​ក្រែ​ន​ ដែល​ជាក​ន្លែ​ងផ្ត​ល់​ព័ត៌​មា​នបំ​ភ័​ន្ត ​ ប៉ុន្តែ​ក៏​មាន​​ការ​ត្រួ​ត​ពិ​និ​ត្យ​តា​ម​ពេល​វេ​លា​ជា​ក់ស្តែ​ង​នៃជ​​ម្លោះ​ដែ​ល​ កំ​ពុ​​ងវិ​វ​ឌ្ឍ​ន៍​យ៉ាង​ឆា​ប់​រ​ហ័ស ដែលសម្គាល់វិបត្តិភូមិសាស្ត្រ​ន​យោ​បា​យដ៏​ធំ​បំ​​ផុ​តរ​ប​ស់​អឺ​រ៉ុប​ក្នុង​រ​យៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​។

លោក Nick Clegg បាន​និយាយនៅក្នុងសេចក្តីថ្លែងការ​ណ៍​​ក្រុមហ៊ុន​ Meta ​ថា៖ «កាល​ពី​ម្សិ​ល​មិញអា​ជ្ញាធ​រ​​រុស្ស៊ី​ បា​នបញ្ជាឱ្យយើងបញ្ឈប់ការត្រួតពិនិ​ត្យ​កា​រ​ពិ​​តឯករាជ្យ និងការដាក់​ស្លា​កមា​តិ​កា​ ដែល​បាន​បង្ហោះនៅ​លើ​ ​Facebook ដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចំ​នួ​ន​៤​។ ​យើង​បានបដិសេ​ធ​»​។

សេចក្តីថ្លែងការ​ណ៍រ​ប​ស់​លោក ធ្វើឡើងប៉ុន្មានម៉ោ​ង​ បន្ទាប់ពីនិយតករប្រព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​រប​ស់​រុ​ស្ស៊ី​ បាន​និយា​យ​ថា​ ខ្លួនកំពុងកំណត់ការចូលប្រើប្រាស់ ​F​acebook ដោយចោទប្រកាន់ក្រុមហ៊ុន​ប​ច្ចេ​ក​វិ​ទ្យា​យក្សរ​ប​ស់​សហរដ្ឋអាមេរិកពីបទចាប់ពិរុទ្ធ និងរំលោភសិទ្ធិព​ល​រដ្ឋ​រុ​ស្ស៊ី។

កាលពីថ្ងៃ ពុធ ក្រុមហ៊ុន​ Facebook ក៏បានបញ្ចេញមុខងារ​មួ​យ​នៅក្នុងប្រទេសអ៊ុយក្រែន​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ចាក់​​សោគណនី​ពួកគេ ដើម្បីបង្កើនសុវត្ថិភាព ដោយប្រើឧប​ក​រណ៍​ ដែ​ល​ក្រុ​ម​ហ៊ុន​ក៏​បា​នធ្លាប់​បាន​ដាក់​ បន្ទាប់ពីអាហ្វហ្គានីស្ថានបានធ្លាក់ទៅក្រុមតាលីប​ង់​កាលពីឆ្នាំមុន។

លោក Gleicher បាននិយាយថា Facebook បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការពិសេសមួយ ដើម្បី​តាម​ដា​​ន​​​ស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន ​ជាកា​រឆ្លើយតបទៅនឹងជម្លោះយោ​ធា ដែលកំ​ពុងកើតឡើង​៕