ប្រទេស​អឺរ៉ុ​ប​មួ​យចំ​នួន បា​ន​ហា​ម​ឃា​ត់​រុ​ស្ស៊ី​​ចេញ​ពី​ដែន​អា​កា​ស​រ​ប​ស់​​ពួ​កគេ​ដោយ​ ដោយ​អះអាងថា ពួកគេ​មិន​អនុញ្ញាត​ឱ្យ​មាន​​យន្តហោះ​ឈ្លានពាននៅលើមេឃ​ប្រជា​ធិប​តេ​យ្យ​ ខណៈដែ​ល​វិ​មាន​ក្រឹ​ម​ឡាំ​ង​នៅ​តែ​​ប​ន្ត​កា​រ​ឈ្លាន​ពា​ន​ដ៏ព្រៃ​ផ្សៃ​របស់​ខ្លួន​លើ​អ៊ុ​យ​ក្រែន។

យន្តហោះរុស្ស៊ី ត្រូ​វបា​នហាមប្រាមពីចក្រភពអ​ង់​គ្លេស ប៉ូឡូញ ប៊ុលហ្គារី សាធារណរដ្ឋឆែក រូម៉ានី អេស្តូនី ឡេ​តូនី លីទុយអានី និងស្លូវេនី គិតត្រឹមរសៀល​ថ្ងៃ​សៅរ៍ ហើយចំនួន​ប្រទេស​ ដែល​គ្រោង​នឹង​ហាម​ឃាត់​ទំន​ងជាកើ​នឡើងច្រើន​ជាង​នេះ។

លោក Martin Kupka រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឆែក បា​​ន​និ​យាយកាល​ពីថ្ងៃសៅរ៍ ថា​៖ «យើង​កំពុង​បង្កើន​វិ​ធា​នការរបស់យើងប្រឆាំងនឹងការឈ្លានពានរ​ប​ស់រុស្ស៊ីនៅអ៊ុយក្រែន​។

នាយករដ្ឋមន្ត្រីលីទុយអា​នី​ Ingrida Simonyte បានសរសេ​រថា​៖ «គ្មានជើ​ង​ហោះ​ហើ​រ​ស​ម្រា​ប់​យ​ន្ត​​ហោះ​ឈ្លា​ន​ពា​ននៅលើមេឃសេរីភាពទេ​ ជា​ការ​ឆ្លុះ​បញ្ចាំង​ពីសេចក្តីថ្លែងការណ៍​​របស់នាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas ដែលបាននិយាយថា «គ្មានក​ន្លែ​ងស​​ម្រាប់​យ​ន្ត​ហោះ​នៃ​រ​ដ្ឋ​ឈ្លា​ន​ពា​ន​នៅ​លើ​មេឃ​ប្រជាធិប​តេយ្យ​​ទេ​​»​។

ប្រទេសបាល់​ទិកទាំង២ រួមជាមួយនឹងឡេតូ​នី​ បានសម្របសម្រួលកា​រ​ប្រ​កា​ស​របស់​ពួកគេ​អំ​ពី​ការ​ហាម​ឃាត់​នេះ​។ ការហាមប្រាម​រ​បស់​ប្រ​ទេ​ស​​លីទុ​យ​អានី អាច​ប​ង្ហា​ញ​ពីផ​​ល​ប៉ះពា​ល់​ជា​ពិ​សេ​​ស ចាប់តាំ​ង​ពី​ជើង​ហោះហើ​រ​ពីប្រ​ទេសរុស្ស៊ីទៅកាន់តំប​ន់​ Kaliningrad របស់វាមា​ន​ទំ​នោ​រ​ទៅ​​ត្រ​ង់​ឆ្លងកាត់​ប្រទេស​តូច ​មួ​យ​។​​

ក្រុមហ៊ុនអាកាស​ច​រ​ណ៍ Dutch KLM Airlines បានប្រកា​ស​កាល​ពីថ្ងៃ សៅរ៍ ថា​ ខ្លួន​ក៏​​នឹ​ង​លុប​ចោលជើ​ង​ហោះហើ​រទាំ​ង​អស់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់សប្តា​ហ៍​ក្រោ​យ ដោយសារតែការដាក់ទណ្ឌ​ក​ម្មរ​ប​ស់​អឺរ៉ុប ហើយនឹងដឹកនាំអ្នកបើកយន្តហោះរបស់ខ្លួនឱ្យចៀស​​វា​ង​ដែនអាកាសរុស្ស៊ី។​

​ប្រទេស​រុ​ស្ស៊ី បា​នហា​មឃាត់ប្រទេសដូចគ្នាជាច្រើន​ពី​ដែ​នអាកាសរបស់ខ្លួនក្នុងការ​ស​ងសឹ​ក រួម​មាន​ប៊ុល​ហ្គារី ប៉ូឡូញ រូម៉ានី និងសាធារណរដ្ឋ​ឆែក​​។​

ទីភ្នាក់ងារដឹកជញ្ជូ​នតា​មផ្លូវអាកាស Rosaviation របស់សហព័ន្ធរុស្ស៊ី បាន​និ​យា​យនៅ​ក្នុង​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​មួ​យ​ថា​៖ «ក្រុមហ៊ុ​ន​អាកាសចរណ៍នៃរដ្ឋទាំងនេះ និ​ង​/​ឬ​ បា​ន​ចុះឈ្មោះ​នៅ​ក្នុ​ង​ពួ​ក​គេគឺ ស្ថិត​នៅ​ក្រោ​ម​កា​ររឹ​ត​​បន្តឹងលើជើងហោះហើរទៅកាន់គោលដៅនានានៅលើទឹកដីនៃសហព័​ន្ធរុស្ស៊ី»​។

រុស្ស៊ី ​​បាន​​ហាមប្រាម​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ទាំងអស់​​​ពី​​ដែ​ន​អាកា​​ស​រ​បស់​ខ្លួ​ន​​រួចហើយ​កាលពី​ដើម​​សប្តាហ៍​​នេះ បន្ទាប់ពី​ចក្រភព​អង់គ្លេស​​​បាន​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍​​​រុស្ស៊ី Aeroflot មិនឱ្យ​ចូល។

ការពង្រាយ​យន្តហោះ​លើ​ដែ​នអា​កា​ស គឺជាវិធីមួយក្នុងចំណោមវិ​ធី​ជា​ច្រើន ដែ​លប​​ណ្តាប្រ​​ទេ​សស​ហ​ភា​ព​​អឺរ៉ុ​​ប​ហា​ក់​ដូចជាកំពុងបង្កើនការឆ្លើយតបរប​ស់​ពួ​ក​គេ ចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន៕