យោងតាមមន្ត្រីអ៊ុយ​ក្រែន​ យន្តហោះដ៏ធំបំផុតរបស់ពិភព​លោ​កម៉ូដែល​ Antonov AN-225 ត្រូវ​បាន​បំផ្លាញ​អំឡុង​ពេលការលុកលុយរបស់រុស្ស៊ី​ម​​ក​លើអ៊ុ​យ​ក្រែន​ ដែលបង្កើតឱ្យមានកា​រ​ភ្ញាក់​ផ្អើល និ​ង​សោក​សៅក្នុ​ង​យ៉ាងខ្លាំងក្នុង​ចំណោម​​​​ពិភពអាកាសចរណ៍​។

យន្តហោះដ៏​ធំ​សម្បើម ដែលមានឈ្មោះថា "​Mriya" ឬ "Dream" ជាភាសាអ៊ុយក្រែន ត្រូ​វ​បាន​ចត​នៅ​អា​កា​ស​យាន​​ដ្ឋាន​ក្បែ​រទីក្រុង Kyiv នៅពេ​ល​ ដែល​វាត្រូ​វ​បា​នវាយប្រហារដោយ​ទាហាន​រុស្ស៊ី​ ដែល​ពង្រាយ​នៅ​ទី​នោះ​។ អាជ្ញាធរអ៊ុយក្រែ​នបា​ននិយាយថា ពួកគេ នឹងសាងសង់យន្តហោះឡើងវិញ​។

ប្រភពដដែល​បាន​បន្ត​ថា​៖ «រុស្ស៊ី​ប្រហែ​ល​ជា​បានបំផ្លាញ​ ''Mriya" របស់យើង។ ប៉ុន្តែពួកគេនឹងមិន​អា​ច​បំ​ផ្លា​ញ​ក្តី​សុបិន​រប​ស់​យើង​អំ​ពីរ​ដ្ឋ​អឺ​រ៉ុ​ប​ដ៏រឹ​ងមាំ សេរី និងប្រជាធិបតេយ្យនោះទេ។ ​យើ​ងនឹងឈ្នះ!»។ នេះ​បើ​តាម​ឱ្យដឹង​ពី​​រដ្ឋ​មន្ត្រី​ការបរទេសអ៊ុយក្រែន លោ​ក ​Dmytro Kuleba នៅលើ​សារ​ Twitter។

យ៉ាងណាមិញ នៅ​មិន​​ទា​ន់​មាន​ការ​បញ្ជាក់​ឯករាជ្យ​​ពី​​ការ​បំផ្លាញ​របស់​យន្តហោះ​នេះ​ទេ។ សារ​នៅ​លើ​ T​weet ពីក្រុមហ៊ុន Antonov បាននិយាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់​ "ស្ថានភាព​បច្ចេ​កទេស"​ របស់​យន្តហោះ​បា​ន​ទេ​ រហូតដល់វាត្រូវបាន​ត្រួ​ត​ពិនិ​ត្យដោយ​អ្ន​កជំ​នា​ញ​។

ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Ukroboronprom ដែល​គ្រ​ប់​គ្រងដោយ​លោក Antonovកាល​ពីថ្ងៃអាទិត្យបាន​ចេញ​សេ​ចក្តីថ្លែងការណ៍មួយដោ​យ​​និយាយថា យន្តហោះនេះត្រូវបានបំផ្លាញ ​ប៉ុ​ន្តែនឹ​ងត្រូ​វ​សាង​សង់​ឡើង​វិ​ញដោយ​កា​រចំណាយរបស់រុស្ស៊ី ដោយ​វា​មាន​​តម្លៃ ៣​ពាន់លានដុល្លារ។

សេចក្តីថ្លែងការណ៍បាននិយាយថា​៖ «​ការស្តារ​ឡើ​ង​វិញត្រូ​វ​បា​ន​គេប៉ា​ន់​ប្រ​មា​ណ​ថា ​នឹ​ង​ចំ​ណា​យ​ប្រាក់​ជាង​៣ ពាន់​លានដុល្លារអាមេរិក និងចំណាយ​ពេល​លើសពី ​៥ ឆ្នាំ។ ភារកិច្ចរ​ប​ស់​យើ​ង​គឺដើម្បី​ធា​នា​ថា​កា​រចំ​ណា​យ​ទាំង​នេះ​ ត្រូវ​បា​ន​រ៉ាប់​រង​ ដោយ​ស​ហ​ព័​ន្ធ​រុស្ស៊ីដែលបានបណ្តាល​ឱ្យ​មាន​កា​រ​ខូ​ច​ខាតដោយ​ចេត​នាដល់​វិ​ស័យអាកាសចរណ៍​ ​និង​ការដឹកជញ្ជូនតាមផ្លូវអាកាសរប​ស់​អ៊ុយក្រែន​»​។

ក្នុង​​សេ​ចក្តី​​ថ្លែ​ងកា​រណ៍​ក្រោយ​​មក ក្រុមហ៊ុន​ដដែល ​បា​ន​​​និយា​យ​​ថា​ យន្តហោះ​បាន​ចុះ​​ចត​​​នៅ​​លើ​​ដី​ក្បែរ​ក្រុង​ ​ Kyiv ​កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ កំពុង​ស្ថិត​ក្រោម​ការ​​​ថែ​ទាំ។

យោងតាមនាយកក្រុមហ៊ុន Antonov Airlines ម៉ាស៊ីនមួយក្នុ​ង​ចំ​ណោ​ម​ម៉ា​ស៊ី​ន​ទាំង​អស់​ ត្រូវ​បា​ន​រុះរើដើ​ម្បី​ជួសជុ​ល ហើយយន្តហោះមិនអាចហោះចេញនៅ​ថ្ងៃ​នោះ​បា​នទេ បើទោះបី​ជា​មាន​​បញ្ជា​ស​ម​រ​ម្យ​ក៏​ដោយ​​។

កងកម្លាំង​​រុ​ស្ស៊ី​បាន​​​អះ​អា​ង​​ថា ខ្លួន​​បាន​ដណ្តើម​យក​អាកាស​យា​ន​ដ្ឋាន Hostomel ជា​កន្លែង​ ​ដែល​យន្ត​ហោះ ​AN-225 តាំង​​ទី​​កាល​ពី​​ថ្ងៃ​សុក្រ។ ក្រុមសារព័ត៌មាន​ CNN នៅទីតាំង​ បា​ន​ឃើ​ញ​ទាហាន​ជើង​​អាកាស​រុស្ស៊ី​ចូ​ល​កាន់កាប់​ទីតាំង​។រូបភាព​ផ្កាយ​រ​ណប​ពី Maxar Technologies បង្ហាញពីការខូចខា​ត​យ៉ា​ង​សំ​ខាន់ចំពោះ​ផ្នែ​ក​​​មួយ​ ដែល​មាន​​ផ្ទៃ ​(ឬ​ហៅថា​ ​hangar)​ដែលយន្តហោះ​AN-225 តាំងទី​។

ទន្ទឹមនឹងនោះ ប្រព័ន្ធគ្រប់គ្រ​ង​ធនធានរបស់ NASA បានរកឃើញភ្លើង​ឆេះ​ជា​ច្រើន​ក​ន្លែ​ង​នៅ​ព្រលាន​យន្ត​ហោះ​​រួមទាំងនៅ​ឃ្លាំ​ងដែ​លយ​ន្ត​ហោះ​ ត្រូវ​​​បានរក្សាទុក។ យោងតាមទិន្នន័យរប​ស់​N​ASA ដែល​ទ​ទួ​ល​បា​ន​ពី​ផ្កា​យរណប NOAA និង NASA បានឱ្យដឹងថា អគ្គិភ័យនៅឃ្លាំ​ង​ត្រូ​វបានគេរកឃើញនៅម៉ោង ១១:១៣ ព្រឹក​ថ្ងៃអា​ទិត្យ។​

យ៉ាងណាមិញ គេ​នៅ​​មិនទាន់​ច្បាស់ទេ​ថា តើភ្លើងឆេះនៅអាកាសយានដ្ឋាននេះ គឺជាល​ទ្ធ​ផល​នៃ​អ​គ្គិភ័យ​ពិ​ត​ប្រា​កដ ឬការផ្ទុះពីការវាយប្រ​ហារ​ដោ​យយោ​ធា​។ប្រសិន​បើមាន​ការ​ប​ញ្ជា​​ក់ ​ការវា​យ​ប្រ​ហា​រ​នេះនឹង​ប​ង្ហា​ញ​ពី​កា​រប​ញ្ចប់ដ៏គួរឱ្យត​ក់​ស្លុតចំ​ពោះយ​ន្តហោះដែល​បា​នបម្រើ​ការ​ជាង​៣០ ឆ្នាំ មកហើយ​​ពោល ​គឺ​មាន​​អាយុ​កា​ល​តាំ​ងពីសម័យសហភា​ពសូ​វៀ​តមក​ម្ល៉េះ​៕