ប្រធានាធិបតីស្វីស លោក Ignazio Cassis បាននិយា​យ​កា​លពី​ថ្ងៃអាទិត្យថា​ វាពិត​ជា​​រឿង​គួរ​តែ​ធ្វើ​ ដែលប្រទេស​ស្វីស​ នឹ​ងធ្វើ​តាមសហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី​ និង​បង្ក​ក​ទ្រ​ព្យ​ស​ម្ប​ត្តិ​រុស្ស៊ី​ នៅក្នុងប្រទេសអា​ល់​ផែន។​

លោក Cassis បានសម្ភាស​ន៍​នៅ​លើទូ​រទស្សន៍សាធារណៈ Swiss ជាភាសាបារាំ​ងលើ​ស្ថានីយ ​RTS ដោយ​​និយាយថា ក្រុមប្រឹក្សាសហព័ន្ធ​ ដែ​ល​មានសមាជិក៧​​រូ​ប​នឹង​ជួ​ប​​ប្រ​ជុំ​គ្នានៅថ្ងៃចន្ទ ហើយពិ​និត្យ​មើ​ល​អនុ​សា​សន៍របស់នាយកដ្ឋានហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

នៅពេល​សួ​រ​ថា តើប្រ​ទេសស្វ៊ីស ដែលជាមជ្ឈមណ្ឌលហិរញ្ញវ​ត្ថុ​ដ៏​សំខាន់ និង​ជា​ម​ជ្ឈម​ណ្ឌ​ល​ពា​ណិ​ជ្ជ​ក​ម្មទំ​និ​ញ ​នឹ​ងដើរតាម​វិធាន​EU ក្នុងការបង្កកទ្រព្យសម្បត្តិរប​ស់​រុ​ស្ស៊ី ឬ អត់នោះ លោក​បាននិយាយថា៖ «វា​ប្រ​ហែល​ទំនង​​ជាអ៊ិអញ្ចឹង​ដែរ​ ដោយសារ​រដ្ឋាភិបាលនឹងសម្រេចចិត្តធ្វើដូ​ច្នេះ​នៅ​ថ្ងៃស្អែក ប៉ុន្តែ​ខ្ញុំមិ​ន​អា​ច​គិ​ត​ទុក​ជា​មុ​ន​អំពីការសម្រេចចិត្តមិនទាន់បា​ន​ធ្វើ​ឡើ​ងនៅ​ឡើ​យទេ​»​។

លោក Cassis បាននិយាយថា អព្យាក្រឹតភាពរបស់ប្រទេ​ស​ស្វ៊ីសត្រូ​វតែរ​ក្សា ហើយខ្លួន​បាន​ត្រៀ​ម​ខ្លួន​រួ​ច​ជា​ស្រេច​ក្នុង​កា​រផ្ត​ល់ការិយាល័យដ៏ល្អរបស់​ខ្លួ​ន​សម្រា​ប់​កា​រទូ​ត ប្រសិនបើកិច្ចពិ​ភា​ក្សារ​វា​ងម​ន្ត្រី​អ៊ុយក្រែ​ន និង​រុស្ស៊ី​នៅ​ព្រំដែនបេឡារុស្សមិនជោ​គ​ជ័​យ ឧទាហរណ៍ដូចជា​មិន​បាន​​​ឈានដល់​បទឈប់បាញ់​ជាដើម​។

គួរបញ្ជាក់ផងដែរថា ប្រទេស​ស្វីសបានដើរលើខ្សែបន្ទាត់ដ៏ច្របូក​ច្រ​ប​ល់រ​វា​ង​កា​រ​ប​ង្ហា​ញ​សា​មគ្គី​ភា​ព​ជាមួយ​លោក​ខាង​លិ​ច និងការរក្សានូវអព្យាក្រឹត​ភា​ព​ប្រពៃណីរប​ស់ខ្លួ​ន ដែល​រ​ដ្ឋា​ភិ​បា​ល​និ​យាយ​ថា​ អាចធ្វើ​ឱ្យ​វា​ក្លាយ​ជាអ្នកសម្រុះសម្រួលដ៏មានសក្តានុពល។​

រដ្ឋាភិបាលស្វីសកាលពីសប្តា​ហ៍មុនបា​ន​ធ្វើវិ​សោ​ធ​នក​ម្ម​ប​ញ្ជី​តា​មដា​ន​រ​បស់​ខ្លួនដើ​ម្បី​រួ​មប​ញ្ចូ​ល​បុ​គ្គ​ល​ចំ​នួន ៣៦៣ នាក់​ និង​ក្រុ​មហ៊ុន​ចំនួ​ន ៤ ដែល​សហ​ភា​ព​អឺ​រ៉ុប ​បា​នដា​ក់​ក្នុ​ង​ប​ញ្ជី​ដា​​ក់ទ​ណ្ឌ​ក​ម្ម​រ​បស់​ខ្លួ​នដើម្បីដា​ក់​ទណ្ឌ​កម្មលើទីក្រុងម៉ូស្គូ។

គួររម្លឹក​ដែរថា ប្រជាជ​ន​រុស្ស៊ី​កា​ន់​កា​ប់ទឹក​ប្រាក់​ជិត​ ១០,៤ ពាន់​លាន​ហ្វ្រង់ស្វ៊ីស​ (ឬ ១១,២៤​ ពាន់​លានដុ​ល្លារ​) នៅ​ក្នុ​ងប្រទេសស្វីសក្នុងឆ្នាំ ២០២០​។​ នេះ​បើតាម​ឱ្យ​ដឹង​ពី​ទិន្នន័យ​របស់​ធនាគារ​ជាតិ​ស្វ៊ីស​​៕