ប្រទេស​រុស្ស៊ី បាន​សម្រេច​ចិត្ត​ជំនួស​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ​ SWIFT ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ SPFS របស់​ខ្លួនបន្ទាប់​ពី​លោក​ខាង​លិច​កាត់​ផ្ដាច់​ធនាគារ​រុស្ស៊ី​​មួយ​ចំនួន​ពី​ SWIFT ដោយសារ​តែ​ការ​លុកលុយ​លើ​អ៊ុយក្រែន។

ការ​កាត់​ផ្ដាច់​ចេញ​ពី​ SWIFT គឺ​នឹង​បង្ក​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង ដូច្នេះ​ដើម្បី​ធានា​ថា ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​មិន​ដួល​រលំ ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​កម្មវិធី SPFS ។ខណៈ​ពេលដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ជា​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​ការ​ទូទាត់​ក្នុង​ស្រុក SPFS ក៏​នឹង​ត្រូវបាន​ពង្រីក​សម្រាប់​ការ​ទូទាត់​អន្តជាតិ​ផង​ដែរ។

ភាគ​ច្រើន​នៃ​សមាជិក៣៩៩ នៃ​ប្រព័ន្ធ​នេះ​ គឺ​ជា​ធនាគារ​រុស្សីប៉ុន្តែ​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​មុន​ធនាគារ​បេឡារូស​ជាង ២០ធនាគារ ​អាមេនី​ Arshidbank និង​ធនាគារ​កៀហ្សីស៊ីស្ថាន​ Bank of Asia ​បាន​ចូល​រួម​ក្នុង​ប្រព័ន្ធ​នេះ​ដែរ​​។

បញ្ហា​ធំ​បំផុត​នៃ​ប្រព័ន្ធ​នេះ​ គឺ​ការ​មិន​មាន​ធនាគារ​របស់​ប្រទេស​ជា​ច្រើន​ចង់​ចូល​រួម​ជាមួយ​ប្រព័ន្ធ​នេះ​ទេដោយ​សារ​ហេតុផល​ជា​ច្រើន ទី​១​គឺ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ទាត់​ចេញ​ពី​ប្រព័ន្ធ​​ SWIFT។ទីពីរ​ប្រព័ន្ធ​ SPFS មិន​មាន​ធនាគារ​អន្តរជាតិ​សំខាន់​ៗ​ច្រើន​ទេ សូម្បី​តែ​ចិន​​ដែល​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​ក៏​មិន​ទាន់​ចូល​រួម​ជាមួយ SPFS ដែរ៕