ប្រទេស​ចិន​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃពុធថា ខ្លួន​នឹង​មិន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ណា​មួយ​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​កាល​ពី​សប្ដាហ៍​មុន​ទេ​។

លោក Guo Shuqing ប្រធាន​គណៈកម្មការ​និយតកម្ម​ធនាគារ និង​ធានា​រ៉ាប់រង​ចិនបាន​និយាយ​ថា ប្រទេស​ចិន បាន​ប្រឆាំង​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​។

លោក Guo បាន​និយាយ​ថា៖ «យើង​នឹង​មិន​ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ទេ ហើយ​យើង​នឹង​រក្សា​ដំណើរការ​សេដ្ឋ​កិច្ចពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ធម្មតា​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​។ យើង​​មិន​យល់​ស្រប​ចំ​ពោះ​​ទណ្ឌកម្ម​ហិរញ្ញវត្ថុជា​ពិសេស​ការ​ដាក់​ចេញ​​​ជា​ឯកតោភាគី ព្រោះ​វា​មិន​មាន​មូលដ្ឋាន​ច្បាប់​ច្រើនហើយ​នឹង​មិន​​​មាន​ផល​ល្អ»។

ចិន​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ទំនាក់ទំនង​​​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ីហើយ​មិន​បាន​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​ឈ្លានពាន​នេះ​​ទេ។ រីឯ​សហរដ្ឋអាមេរិក​​បាន​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​​​នៅ​អឺរ៉ុប​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​លើ​ក្រុង​ម៉ូស្គូ និង​បាន​​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​រូប្ល​ធ្លាក់​​ចុះ​ជា​លំដាប់​៕

វីដេអូ៖