កាលពី​ថ្ងៃ​ចន្ទ ទី ​៧ មីនា ក្រុម​​សមាជិក​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​សភា​អាមេរិក​បានប្រកាសថា ពួកគេ​នឹងធ្វើ​សេចក្ដីព្រាងច្បាប់​ដើម្បី​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធម្មតា​ជា​​មួយ​រុស្ស៊ី និង​បេឡា​រុស ហើយ​ផ្ដល់​អំណាច​ឱ្យ​ប្រធានាធិបតី​បង្កើន​ពន្ធ​នាំចូល​លើ​ប្រទេស​ទាំង​ ២​ នេះ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ឈ្លា​ន ពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ សមាជិ​ក​សភា​អាមេរិក ​៤ ​រូប ​មកពី​គណ​​បក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ដែល​ប្រធាន និង​អនុ​​ប្រធាន​នៃ​គណៈកម្មាធិការ​ពន្ធដារ​នៃ​សភា​តំណាង និង​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភាបានប្រកាសថា ពួកគេ​នឹង​ជំរុញ​ឱ្យ​ឯកអគ្គរដ្ឋទូត​ពាណិជ្ជ​កម្ម​អាមេរិក​ព្យាយាម​ព្យួរ​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ផ្ដល់​អំណាច​ឱ្យ​លោក​ប្រធានាធិបតី​ ចូ បៃ​ដិ​ន ស្ដារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ ដោយ​ផ្អែកលើ​ការអនុញ្ញាត​ពីស​ភា និង​លក្ខខណ្ឌ​មួយចំនួន​។​

​ពួកគេ​ក៏បាន​យល់ព្រម​លើ​ការ​បញ្ឈប់​ការនាំ​ចូល «​ផលិតផល​ថាមពល​» ពី​រុស្ស៊ី​។ សេចក្ដី​ថ្លែង​ការណ៍​នេះ ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សមាជិកសភា​តំណាង​លោ​ក រី​ឆាត នៀល និង​សមាជិក​ព្រឹទ្ធសភា​លោក​ រ៉​ន វៃ​ដិ​ន មកពី​គណបក្ស​ប្រជាធិបតេយ្យ សមាជិកសភា​តំ​ណា​ង ​ខេ​វិ​ន ប្រេ​ឌី និង​សមាជិក​ព្រឹទ្ធសភា​លោក​ មៃ ក្រេ​ប៉ូ​ មកពី​គណបក្ស​សាធារណរដ្ឋ​។​

​សេចក្ដីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង បន្ទាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ អាន់​តូ​នី ប្ល៊ី​ន​កែន​ បាន​និយាយថា រដ្ឋបាល​គឺ​កំពុង​ពិ​ចារ​​ណា​បញ្ឈប់​ការនាំ​ចូល​ប្រេង​របស់​រុស្ស៊ី ហើយ​បាន​ពិភាក្សា​រឿងនេះ​ជាមួយ​ប្រទេសនៅ​អឺរ៉ុប ប៉ុន្តែ​លោក ​បៃ​ដិ​ន នៅ​មិនទាន់​ធ្វើការ​សម្រេច​​ចិត្ត​នៅឡើយ​ទេ​៕

វីដេអូ៖