មនុស្ស​ជាង ៦ លាន​នាក់​នៅ​ទូទាំង​ពិភព​លោកបាន​ស្លាប់​ដោយ​សារ​កូវីដ ១៩​ ដោយ​ក្នុង​នោះ​សហរដ្ឋអាមេរិក​តែ​ឯង​ មាន​ចំនួន​អ្នក​ស្លាប់​ជិត​ ១​ លាន​នាក់​ទៅ​ហើយ​។

មនុស្ស​ប្រមាណ ៦ ០០០ ៨៦៤ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចង​ក្រង​ដោយ​សាកល​វិទ្យាល័យ​ Johns Hopkins។យោង​តាម​ទិន្នន័យ​នេះ​នៅ​សហរដ្ឋអាមេរិក ​ដែល​មនុស្ស​៦៥ភាគរយ​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញមនុស្ស​៩៥៨ ៦២១នាក់​​បាន​ស្លាប់ ​និង​ច្រើន​ជាង៧៩ លាន​នាក់​ បាន​ឆ្លង​។

ប៉ុន្តែនៅ​ពេល ដែល​អត្រា​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ និង​ការ​ស្លាប់​នៅ​តែ​បន្ត​ធ្លាក់​ចុះ​រដ្ឋ​មួយ​ចំនួន​នៃ​សហរដ្ឋ​អាមេរិកកំពុង​បន្ត​ដាក់​វិធានការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ និង​ចាក់​វ៉ាក់សាំង​រួម​ទាំង​នៅ​ក្នុង​បន្ទប់​រៀន​សាធារណៈ​នៅ​រដ្ឋ​ញូវយ៉ក​ដែល​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​៕