ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​​រួមចំណែក​ដ៏​ធំ​ដល់​ការ​ផ្គត់​ផ្គង់​ស្រូវសាលី​ដែល​ជា​ស្បៀង​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក ​ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​ដ៏​ធំ​​​​រវាង​​ប្រទេស​​ទាំង​​២​​ បង្ក​ឱ្យ​​មាន​ការ​ព្រួយ​​បារម្ភ​​ថា ​នឹង​មិន​អ្វី​អាច​ជំនួស​តំបន់​សមុទ្រ​ខ្មៅ​សម្រាប់​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​នេះ​។

ប្រទេស​រុស្ស៊ីនិង​អ៊ុយក្រែន​ រួម​​ចំណែក​ប្រហែល ២៩​ ភាគ​រយ​នៃ​ការ​នាំចេញ​ស្រូវសាលី​សកល ​១៩​ ភាគ​រយ​សម្រាប់​​ការ​ផ្គត់ផ្គង់​​ពោត​ពិភពលោកនិង ៨០​ ភាគ​រយ​នៃ​ការ​នាំ​ចេញ​ប្រេង​ផ្កា​ឈូករ័ត្ន​របស់​ពិភព​លោក​។ ​

កាល​ពី​ថ្ងៃសុក្រ តម្លៃ​ស្រូវ​សាលីបាន​​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ១៤​ ឆ្នាំ​ចុង​ក្រោយ​​ខណៈ​ពេល​ដែល​មូលបត្រ​គ្រាប់ធញ្ញជាតិ​នៅ​ទីផ្សារ​ទំនិញ​ក្រុង​ឈីខាហ្គូ​បាន​កើន​ឡើង​ត្រឹម ​៤១ ភាគ​រយ​ខ្ពស់​ជាង​សប្ដាហ៍​មុន​។ការ​កើន​ឡើង​នោះគឺ​ជា​ការ​កើន​ឡើង​ដ៏​ធំ​បំផុត​ក្នុង​រយៈ​ពេល​៦ទសវត្សរ៍។នៅ​ថ្ងៃ​ចន្ទ តម្លៃ​របស់​វា​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ​៦ ថ្ងៃ​ជាប់​គ្នា​។

ខណៈ​ពេលដែល​ការ​ប្រែប្រួល​ទីផ្សារនិង​ការ​រំខាន​សក្ដានុពល​ក្នុង​ការ​នាំចេញ​ស្រូវសាលី និង​ពោត​ កំពុង​ជំរុញ​ឱ្យ​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​កសិករ​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​បញ្ហាចង្វាក់​ផ្គត់ផ្គង់ ដែល​កំពុង​បន្ត​ផង​ដែរ៕