សហរដ្ឋអាមេរិកបាន​និយាយថា ខ្លួន​ប្ដេជ្ញា​ចាប់​បង្ក្រាប​លើ​​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ទីផ្សារ​​គ្រីបតូ ដែល​ជួយ​ជនជាតិ​រុស្ស៊ី​ជាប់​ទណ្ឌកម្ម​ក្នុង​ការ​លាង​លុយ​កខ្វក់​។

ក្រុមការងារ Klepto Capture របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ (DoJ''s) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​នេះដើម្បី​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីនិង​សេដ្ឋី​រុស្ស៊ី ត្រូវ​បាន​កំណត់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​បរាជ័យ​ក្នុង​ការ​រារាំង​បុគ្គលដែល​រង​ទណ្ឌកម្ម​ពី​​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ។​

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​មន្ត្រី​ក្រសួង​ដដែល​បាន​ព្រមាន​ថា៖ «ជន​ដែល​ជួយ​ចូល​ដៃ​ ឬ ដើរ​តួ​ផ្លាស់​ជា​អ្នក​លាង​លុយ​កង្វក់​ជំនួស​បុគ្គល​ទាំង​នោះ​នៅ​លើ​ទីផ្សារ​គ្រីប​តូ​ អាច​​​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់​​ពី​បទ​​​លាង​​លុយ​​ពី​តួនាទី​របស់​ពួកគេ​ក្នុង​ការ​លាក់​បាំង​​ប្រាក់​ចំណូល​ទាំង​នោះ»​។​

ការ​អត្ថាធិប្បាយ​នេះកើត​ឡើង បន្ទាប់​ពី​ចក្រភពអង់គ្លេស បាន​និយាយ​ថា ក្រុម​ហ៊ុន​គ្រីបតូ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ «ចូល​រួម​ក្នុ​ង​ការ​ធានា​ថា ​ការ​ដាក់​ទណ្ឌកម្មត្រូវ​បាន​អនុវត្ត​តាម» ដូច​ដែល​រដ្ឋាភិបាល​បាន​ព្រមាន​ថា​ វា​មិន​ខុស​គ្នា​ទេ​រវាង​ទ្រព្យ​សម្បត្តិ​គ្រីបតូ​ និង​ទម្រង់​ផ្សេង​ទៀត​នៃ​ទ្រព្យ​សម្បត្តិ។​

​សេចក្តីថ្លែងការណ៍​នេះ ​កើតឡើង​ចំ​ពេល​មាន​របាយការណ៍​ថា ជនជាតិ​រុស្ស៊ី​ កំពុង​ដក​ប្រាក់​ពី​ទ្រព្យ​សម្បត្តិ​គ្រីបតូ​របស់​ពួកគេដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្នុង​សហព័ន្ធ​អារ៉ាប់រួម​ (UAE)៕