​កូ​វីដ ​១៩ បាន​វាយលុក​ពិភព​​លោក​អស់​រយៈពេល​ ១២​ ខែ​រួចហើយ​ទើប​មាន​វត្តមាន​វ៉ាក់សាំង ចាប់ផ្ដើម​ចូល​ប្រើប្រាស់​យឺតៗ​ក្នុងប្រទេស​អ្នកមាន ប៉ុន្តែ​វិសមភាព​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​នៅតែ​ឃើញ​មាននៅ​ក្នុងប្រទេស​ក្រីក្រ​នោះ​។​

​លោកស្រី Soumya Swaminathan ប្រមុខ​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​ធ្លាប់បាន​ទូរស័ព្ទ​ជាមួយ​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​​សុខភាព ប្រធានាធិបតី​បារាំង Emmanuel Macron និង​អ្នក​ផ្សេងទៀត​ដើម្បី​ពិភាក្សា​អំពី​លទ្ធ​ភាព​ទទួលបាន​ការដោះស្រាយ​វិសមភាព​វ៉ាក់សាំង​។​

​លោកស្រី Swaminathan បាន​និយាយថា​៖ «​លោក Macron បាន​និយាយ​អ្វីមួយ​អំពី​កង្វះ​សមត្ថ​ភាព​ផលិត​វ៉ាក់សាំង​កូ​វីដ ហើយ​ថា ​ការផលិត​ទាំងអស់​ត្រូវបាន​ប្រមូល​​ផ្តុំ​នៅក្នុង​តំបន់​មួយចំនួន​ដែល​ចំណុច​នេះ​ធ្វើឱ្យ​ខ្ញុំ​នឹង​ភ្នក​ដល់​ស្ថានភាព​វ៉ាក់សាំង​សព្វថ្ងៃ​»​។​

​ជាង​ ១ ​ឆ្នាំ​ក្រោយមក​ចំណុច​នោះ​បង្កឱ្យមាន​ការធ្វើបដិវត្ត​ន៍​បច្ចេកវិទ្យា​ខ្ពស់​ដ៏​មាន​សក្ដានុពល​នៅក្នុង​វ៉ាក់សាំង mRNA ដែល​អាច​ផ្លាស់ប្ដូរ​លទ្ធភាព​ទទួល​បាន​វ៉ា​ក់​​សាំង​ជំងឺ​គ្រប់​ប្រភេទ​មិន​ត្រឹមតែ​សម្រាប់​ស្ថានភាព​អាសន្ន​សុខភាព​បច្ចុប្បន្ន​ដូចជា​កូ​វីដ​ប៉ុណ្ណោះ​ទេ​។​

​ក្នុង​រយៈពេល ​២ ​ឆ្នាំ​កន្លងមកនេះ​អាជ្ញាធរ​អង្គការ​សុខាភិបាល​ពិភពលោកបាន​ព្រមាន​ជាប់​​លាប់​អំពី​វិសមភាព​លទ្ធភាព​នៃ​ការប្រើប្រាស់​ឧបករណ៍​ទាំង​​ឡាយ​ទាំង​ការធ្វើ​តេស្ត​ការប្រើ​ប្រាស់​ឱសថ និង​វ៉ាក់សាំង​ដើម្បី​ជួយ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​។ ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ដូចជា​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​បណ្ដា​ប្រ​ទេស​ដទៃទៀត​នៅ​អឺរ៉ុប​បាន​ចាប់​​ផ្តើម​ការចាក់​វ៉ាក់សាំង​របស់​ពួក​​គេ​នៅក្នុង​ខែធ្នូ ឆ្នាំ ​២០២០ ​ដោយបាន​ឈានដល់​សមាមាត្រ​យ៉ាងច្រើន​នៃ​ក្រុម​ងាយ​រងគ្រោះ​ត្រឹម​ខែកុម្ភៈ ឆ្នាំ ​២០២១​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​មនុស្ស​ជាង ៣ ​ភាគ ​៤ នៅក្នុង​ប្រ​ទេស​ដែលមាន​ចំណូល​ទាប​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ​នៅតែ​ទទួលបាន​ថ្នាំ​តែ​ ១​ ដូ​ស ខណៈ​ក្រុម​អាយុ​ដដែល​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ដែល​ទទួលបាន​វ៉ាក់សាំង​មាន​ចំនួន​ដល់​ទៅ​ ១០ ភាគរយ​។ នេះ​បើ​យោងតាម​ក្រុម​ស្រាវជ្រាវ World in Data។​

​គំនិត​ផ្តួចផ្តើម Cape Town នៃ​អាហ្វ្រិ​ក គឺជា​ផ្នែក​មួយ​នៃ​ការ​​ជំរុញ​ថ្មី​ដោយ​អាជ្ញាធរ​សុខភាព​ពិភពលោក​អ្នកសិក្សា និង​អ្នក​សប្បុរសធម៌​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ និង​លើកកម្ពស់​ជម្រើស​ផ្សេងៗ​ចំពោះ​គំរូ​អាជីវកម្ម "Big Pharma''s" ដែល​ពឹង​ផ្អែកលើ​ការការពារ​ប៉ាតង់​ដែល​អាច​អនុវត្តបាន​ដោយ​ស្របច្បាប់​ក្នុងការ​​បង្កើន​ការវិនិយោគ​ ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ឱសថ​ថ្មី​។​

​ការខ្វះខាត​រ៉ាំរ៉ៃ​នៃ​ការទទួល​​បាន​វ៉ាក់សាំង​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​បាន​ជំរុញ​អ្នកស្រាវជ្រាវ​មួយចំនួន​ឱ្យទទួល​យក​នូវ​គំនិត​នៃ «​ប្រភព​ឱសថ​បើកចំហ​» ​ដែលជា​គំនិត​ដែល​បាន​យក​គំរូ​តាម​ចលនា​កម្មវិធី​ឥតគិតថ្លៃ​ដែល​លើកទឹកចិត្ត​ឱ្យមាន​ការសហការ​និង​ការចែករំលែក​កម្មសិទ្ធិ​បញ្ញា​ដើម្បី​កែលម្អ​លើ​បញ្ហា​នេះ​។​

​លោក Matthew Todd ប្រ​ធាន​ផ្នែក​រក​ស្រាវជ្រាវ​ឱសថ​នៅ​សាកលវិទ្យាល័យ University College London និង​ជា​ស្ថាប​​និក​ម្នាក់​នៃ​គំនិត​ផ្ដួចផ្ដើម​ឱសថ​ប្រភព​បើកចំហ​និយាយថា ជំងឺ​រាតត្បាត​បាន​ជំរុញឱ្យមាន​កិច្ច​​សហការ​ជាស​កល​លើ​ការបង្កើត​ការផលិត​វ៉ាក់សាំង និង​ការព្យាបាល​ប្រឆាំង​មេរោគ​ដែល​អាចមាន​ឥទ្ធិ​​ពល​យូរអង្វែង​លើ​ឧស្សាហ​កម្មនេះ​។

លោក​និយាយថា​៖ «​គំនិត​នៃ​ការចែករំលែក និង​បង្កើត​ឱសថ​ដែល​អាច​ប្រើ​បាន​ដោយ​សេរី​គឺជា​រឿង​ថ្មី​មួយ​»​។​

​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការចុះ​ខ្សោយ​នៃ​ការការពារ​កម្មសិទ្ធិបញ្ញា​ដែល​ពួកគេ​និយាយថា មាន​សារៈ​​សំខាន់​ក្នុងការ​លើកទឹកចិត្ត​ក្រុម​​ហ៊ុន​ឱ្យ​ទទួលយក​ហានិភ័យ​នៃ​ការវិនិយោគ​លើ​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​។​

​លោក Albert Bourla នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer បាន​និយាយ​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​បាន​បោះពុម្ព​ កាលពី​ឆ្នាំ​មុន​ថា​៖ «​យើង​បានដាក់​ពង្រាយ​ទឹកប្រាក់​ ២ ​ពាន់​លាន​ដុល្លារ​មុនពេល​យើង​ដឹងថា​ តើ​យើង​អាចបង្កើត​វ៉ាក់សាំង​ដោយ​ជោគជ័យ​ ឬ​អត់ ​ពីព្រោះ​យើង​យល់​ពីអ្វី​ដែល​យើង​កំពុង​ប្រឈម​។ ខ្ញុំ​បារម្ភ​ថា ការលើកលែង​ការការពារ​ប៉ាតង់ អាច​នឹង​រារាំង​អ្នកផ្សេង​ពី​ការចូល​​រួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​នេះ​»​។​

​យ៉ាងណាមិញ​ការតស៊ូ​ស្ដីអំពី​ការការពារ​សិទ្ធិ​ទទួលបាន​កម្មសិទ្ធិ​​បញ្ញា​នេះ ​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​។​ ប៉ុន្តែការលើកលែង​ការធ្វើដំណើរ​ស្នើឡើង ដោយ​ប្រទេស​ឥណ្ឌា និង​អ្រា​ហ្វិ​ក​ខាងត្បូង​ក្នុង​ឆ្នាំ ​២០២០ ​ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ភាព​​បត់បែន​ក្នុង​ប៉ាតង់​សម្រាប់​ការ​​ផលិត​វ៉ាក់សាំង​នៅតែ​ជា​បញ្ហា​ដែល​គេ​កំពុង​បន្ត​ការពិភាក្សា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ទោះយ៉ាងណា​គេ​ឃើញ​មាន​ភាព​​សង្ស័យថា គំនិត​ផ្ដួចផ្ដើម​នេះ​អាច​នឹង​បរាជ័យ​។ លោក Martin Friede ជា​អ្នកសម្របសម្រួល​នៃ​គំនិត​ផ្ដួចផ្ដើម​របស់ WHO សម្រាប់​ការស្រាវជ្រាវ​វ៉ាក់សាំង​និយាយថា គ្រោងការណ៍​ថ្មី​នេះ​កំពុង​ទាញយក​បទពិសោធ​ពី​មជ្ឈមណ្ឌល​មុន​ដែល​បង្កើតឡើង ដើម្បី​ជំរុញ​ការផលិត​វ៉ាក់សាំង​ជំងឺ​គ្រុនផ្ដាសាយ​។​

​លោក​និយាយថា​៖ «​គំនិត​ផ្ដួច​ផ្ដើម​នេះ​ដូច​គេ Copy Paste ផែនការ​ឆ្នាំ ​២០០៦ ដែល​បាន​កើតឡើង​បន្ទាប់ពី​ការរីក​រាតត្បាត​វីរុស H5N1​។ សូម្បីតែ​ប្រទេស​ក្រីក្រ​ដែល​ប្រឈមមុខ​នឹង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​នោះ​ប្រថុយ​នឹង​ការ​ត្រូវបាន​ទុកចោល​មិន​ដូច​ប្រទេស​អ្នកមាន​ទេ​។ ប្រទេស​ទាំងនេះ រួមមាន​ឥណ្ឌូនេស៊ី ថៃ និង​ប្រទេស​ផ្សេងទៀត​មិនបាន​ទទួលបាន​យុត្តិធម៌​ទេ​ហើយក៏​ជា​អ្នក​ប្រឈម​នឹង​មេរោគ​ដែរ​។​ អ្នក​បានទទួល​ថ្នាំ​បង្ការ​ហើយ ហើយ​យើង​ដឹងថា វា​មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ទៅ​ចែកចាយ​ទៅ​តំបន់​ជុំវិញ​ ឬ​យ៉ាងណាទេ​»​។​

​លោក Friede និយាយថា​៖ «​នៅពេល​យើង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០៦ សមត្ថភាព​ផលិត​សរុប [​សម្រាប់​វ៉ាក់សាំង​ជំងឺ​គ្រុន​​ផ្ដាសាយ​] នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​ គឺ​សូន្យ​ដូ​ស​។​ក្នុង​ឆ្នាំ ​២០១៥ ទើប​ផលិត​បាន​​ ១,៣​ ពាន់​លាន​ដូ​ស ដែលជា​ការជួយ​ដោយ​មជ្ឈមណ្ឌល​បង្កើតឡើង​ក្នុងប្រទេស​ហូ​ឡង់​»​។​

​លោក​បាន​និយាយថា គំនិត​ផ្ដួច​ផ្ដើម mRNA ត្រូវការ​ទឹកប្រាក់​យ៉ាងហោចណាស់​ ៤០ ​លាន​អឺរ៉ូ ពី​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​បារាំង អាល្លឺម៉ង់ អាហ្វ្រិ​ក​ខាងត្បូង និង​ប្រទេស​ដទៃទៀត​៕