កាល​ពី​ថ្ងៃសៅរ៍ ​ប្រទេស​ចិន​ដី​គោក បាន​រាយការណ៍​ពី​ការ​ស្លាប់​ដោយសារ​កូវីដ១៩ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​១ ​ឆ្នាំនេះ​។ បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​សុខភាព​ជាតិដែល​បាន​និយាយ​ថា​ មនុស្ស២​ នាក់ បាន​ស្លាប់​នៅ​ទីក្រុង​ជីលីន​ភាគ​ឦសាន​ប្រទេស​។

ប្រទេស​ចិនបាន​រាយការណ៍​ករណី​​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ចំនួន២​ ករណី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២១​ ដែល​ជា​ចំនួន​ចុង​ក្រោយ​បង្អស់​គិត​ត្រឹម​​​ថ្ងៃ​ទី២៥ ខែ​មករា​ឆ្នាំ​នោះ​។

ប្រទេស​នេះ កំពុង​រក្សា​វិធានការ​រក្សា​កូវីដ​ឱ្យ​ត្រឹម​សូន្យ​តាម​រយៈ​ការ​កាត់បន្ថយ​ការ​ឆ្លង​រហ័ស​ឱ្យ​អស់​តា​ម​តែ​អាច​ធ្វើ​បាន​ដោយ​ប្រើ​វិធានការ​តឹងរ៉ឹង​ដូចជាការ​បិទ​ខ្ទប់​ក្រុង​ទាំង​មូល​ស្វែង​រក​ប្រភព​ឆ្លង​ និង​​ការ​ធ្វើ​តេស្ត​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្រុង​ដែល​ករណី​វិជ្ជមាន​ត្រូវ​បាន​រក​ឃើញ​។

លោក Jiao Yahui មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សុខភាព​ជាតិ​ បាន​និយាយ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ គឺ​មិន​ទាន់​​បាន​ចាក់​វ៉ាក់សាំង​ទេ​។

លោក Jiao បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា​ជន​រង​គ្រោះ​ទាំង ២​គឺ​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណេះ​។លោក Jiao បាន​និយាយ​ថា ​ប្រជាជន​ជាង​៩៥ភាគរយ​នៃ​ប្រជាជន​៣ ម៉ឺន​នាក់ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ចិនគឺ​មាន​រោគ​សញ្ញា​ស្រាលឬ​គ្មាន​រោគសញ្ញា​ទាល់​តែ​សោះ​៕