អ្នក​ស្វែង​រក​សិទ្ធិ​ជ្រ​ក​កោន​ជាច្រើន​នាក់​មកពីប្រទេសរុ​ស្ស៊ី​ ត្រូវ​បាន​អាមេរិក​រារាំង​មិន​ឱ្យ​ចូល​ព្រំដែន​កាលពី​ថ្ងៃ​សុក្រ ខណៈពេ​ល​ដែ​ល​ជនជាតិអ៊ុយក្រែន ១ ក្រុ​ម ​បាន​ប​ញ្ចេ​ញលិ​ខិ​ត​ឆ្ល​ង​ដែន​ហើ​យ​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​ព្រំដែ​ន​ធម្មតា​។

ទិដ្ឋភា​ពនេះ បា​នឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏​ស្ង​ប់ស្ងាត់ ប៉ុន្តែមិនអាចបំភ្លេចបាន​ពីភាព​ខុស​គ្នា​រវាង​ជ​នជា​តិ​រុស្ស៊ី​និងជនជា​តិ​អ៊ុ​យ​ក្រែន​ដែល​ចូលមក​ម៉ិកស៊ិក​ ​ក្នុងនាមជាអ្ន​ក​ទេ​ស​ចរនិង​ហោះហើរ​ទៅកាន់​ទី​ក្រុង Tijuana ក្នុង​បំណង​ថានឹ​ង​ចូលសហរដ្ឋអាមេរិ​កដើម្បីទទួលបាន​​ឱកាសជ្រកកោន។

ជនជាតិរុស្សី៣៤ នាក់គិតត្រឹមថ្ងៃ សុក្រ​បានបោះជំរំជាច្រើនថ្ងៃនៅ​ឯ​ច្រ​ក​ព្រំ​ដែ​ន​ដ៏មមា​ញឹ​ក​បំ​ផុ​ត​រ​ប​ស់​សហរដ្ឋ​អាមេរិក​-ម៉ិកស៊ិក​​២ ថ្ងៃ បន្ទាប់ពីមន្រ្តីទីក្រុ​ង Tijuana បានជំរុញឱ្យពួកគេ​ចា​កចេ​ញ​តាម​សម្រួល​។

ប៉ុន្មាន​ថ្ងៃមុ​ននេះ​ ជនជាតិរុស្ស៊ី​មួយចំនួ​ន ត្រូវ​បានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេ​រិ​ក​នៅឯ​ច្រកឆ្លងកាត់ San Ysidro ខណៈ​ដែលជ​នជាតិអ៊ុយក្រែនមួយចំនួន ត្រូវ​បានរារាំង។ ប៉ុន្តែមកដល់ថ្ងៃ​សុក្រ ជនជាតិរុស្ស៊ី ត្រូវ​បាន​គេ​រារាំង​មិនឱ្យ​ចូល ខណៈ​​ជនជា​តិអ៊ុ​យ​ក្រែនត្រូវ​បានអនុញ្ញាត​ឱ្យចូលវិញ​បន្ទាប់​ពី​រ​ង់​ចាំ​រយៈ​ពេល​ខ្លី។​

លោក​ស្រី Erika Pinheiro នាយកផ្នែកវិវាទនិងគោលនយោបា​យ​សម្រាប់ក្រុមតស៊ូ​ម​តិ Al Otro Lado បាន​និយាយ​ថា​ សហរដ្ឋអាមេរិក បាន​ចាប់ផ្តើមទទួលស្គាល់ជន​ជា​តិអ៊ុ​យ​ក្រែ​ន​ទាំង​អ​ស់​លើ​ការ​លើក​លែង​ទោស​​មនុស្សធ​ម៌​សម្រា​ប់រយៈពេល១​ឆ្នាំនៅ​​​ថ្ងៃ អង្គារ ខណៈ​​បានរារាំងជនជាតិរុស្ស៊ី​ទាំ​ងអស់​ក្នុងពេល​ដដែល​នេះ​​។ប៉ុន្តែមិនមាន​​ការប្រកាសជាផ្លូវការសម្រាប់​បញ្ហានេះ​​ទេ។​

អនុស្សរណៈរបស់នាយកដ្ឋានសន្តិសុខមាតុភូមិ​​ចុះថ្ងៃទី ១១ ខែមីនា ប៉ុន្តែ​មិន​​​​ត្រូវ​បា​ន​ចេ​ញ​ផ្សា​យ​ជា​សាធារណៈ​រហូ​ត​ដល់ថ្ងៃព្រហស្បតិ៍ បានប្រាប់មន្ត្រីព្រំដែនថា​ ប្រ​ជាជនអ៊ុយក្រែនអាចនឹងត្រូ​វ​បា​នលើ​ក​លែង​ពីកា​ររំ​លោ​ភ​លើដែនកំណត់សិទ្ធិជ្រក​កោ​នដែលត្រូ​វបានរចនា​ឡើងដើម្បីការពារការរីករា​ល​ដាលនៃកូវីដ​១៩។ ប្រភពដដែល​បាន​និយាយថាការសម្រេចចិត្តត្រូវធ្វើជាករណី​ដោយករណី​សម្រាប់​ជនជា​តិ​អ៊ុយ​ក្រែ​ន ​ប៉ុន្តែមិននិយាយអំពីជ​ន​ជា​តិរុ​ស្ស៊ី​​ទេ។

អនុស្សរណៈ​នេះ​បានចែ​ងថា​៖ «នាយកដ្ឋានសន្តិសុខមាតុភូមិ​ទ​ទួល​ស្គា​ល់ថាសង្រ្គាមឈ្លានពានរុស្ស៊ី​ដោយ​អយុត្តិ​ធ​ម៌នៅអ៊ុយក្រែ​នបានប​ង្កើតវិបត្តិមនុស្សធ​ម៌»​។

សន្តិសុខមាតុភូមិបានបញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​កា​ល​ពីថ្ងៃសុក្រ ថា នរណា​ម្នាក់ដែលចា​ត់​ទុក​ថា "ជាជន​ងាយ​រងគ្រោះ" អាចត្រូវបានអនុញ្ញាតសម្រាប់ហេតុ​ផ​ល​មនុស្សធម៌លើការពិនិត្យឡើងវិ​ញ​ ក​រណី​នីមួយ​ៗដោយមិនគិត​ពី​ស​ញ្ជាតិ៕