ប្រទេស​ចិន ​បានដាក់​បញ្ជា​ឱ្យស្នាក់នៅ​ក្នុងផ្ទះ​លើ​មនុស្ស​រាប់លាន​នាក់​បន្ថែមទៀត​នៅ​ភាគ​ឦ​​សាន​ប្រទេស​ចិន ​ខណៈដែល​ខ្លួន​ព្យាយាម​ដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ ២​ ឆ្នាំ​។​

​ប្រទេស​នេះ​ បាន​រក្សា​ការរីករាលដាល​មេរោគ​យ៉ាង​ទូលំទូលាយ ចាប់តាំងពី​ការផ្ទុះ​មេរោគ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ ដោយ​ការប្រើ​វិធាន​ការបិទ​ខ្ទប់​លើ​តំបន់​គោលដៅ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង ការ​រឹតបន្តឹង​ការធ្វើដំណើរ​។​

​ទោះជា​យ៉ាងណាក៏ដោយ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​នេះ បាន​រីក​រាលដាល​នៅ​ទីក្រុងជាច្រើន​នៅ​ទូទាំងប្រទេស​ចិន​។ ក្នុងនោះ ទីក្រុង Jilin ដែលជា​ទីក្រុង​ធំ​ទី​២ ​នៅក្នុង​ខេត្ត Jilin នឹង​បិទ​ប្រជាជន​ប្រហែល​៤,៥ លាន​នាក់​ សម្រាប់​រយៈពេល ​៣ ថ្ងៃ ចាប់ពី​យប់​ថ្ងៃ​ចន្ទ​។​

​ការឆ្លង​ថ្មី​ជាង​ ៤ ០០០ ​ករណី ​ត្រូវបាន​គេ​រាយការណ៍​នៅ​ទូទាំង​ប្រ​​ទេស​ចិន ​កាលពី​ថ្ងៃអាទិត្យ ដោយ ២ ភាគ ៣ ​នៃ​ករណី​ឆ្លង​ទាំងអស់​ស្ថិតក្នុង​ខេត្ត​ Jilin ជាប់​ព្រំដែន​រុស្ស៊ី និង​កូរ៉េខាងជើង​។​

ជាមួយគ្នានេះដែរ​ ទីក្រុង Changchun នៃ​ខេត្ត Jilin បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​ក៏​នឹង​រឹតបន្តឹង​រយៈពេល ​៣ ​ថ្ងៃ​ផងដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​ បាន​រាយការណ៍​ពី​ការស្លាប់​ដោយសារ​កូ​វីដ​ ១៩ ចំនួន ២ ​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​ជាង​ ១​ ឆ្នាំ​។​

​ការស្លាប់​នៅក្នុង​ខេត្ត ​Jilin នាំឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ​របស់​ប្រទេស​នេះ​ឡើងដល់​ ៤ ៦៣៨​ នាក់ ​ចាប់តាំងពី​ការ​​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​៕