ក្រុម​មន្ត្រី​ចម្រុះដឹកនាំ​ ​​ដោយអារ៉ាប៊ី សាអ៊ូ​ឌីត បាន​វា​យ​សង​សឹក​​ប្រឆាំងនឹង​ក្រុ​មឧទ្ទាម​ហ៊ូធី ដែល​គាំទ្រ​ ដោ​យ​​អ៊ីរ៉​ង់​ក្នុង​ប្រទេស​យេម៉ែនវិញ តា​ម​រយៈ​ការ​​វាយ​ប្រហារតាមអាកា​​សលើ​រដ្ឋធានី ​និ​ងទី​ក្រុ​​ង​ស​មុទ្រ​​ក្រ​ហម​​​​ បណ្ដាល​ឱ្យ​​មនុស្ស​​យ៉ាង​ហោច ៨ នាក់ស្លាប់​។

ការ​​វាយប្រហារតា​​មផ្លូវអាកាសពេញមួ​យយ​ប់លើទីក្រុង ​Sanaa និង Hodeida ដែល​ត្រូវ​បាន​កាន់​កាប់​​ដោយ​ក្រុមហ៊ូធី​​កើត​ឡើង​១ថ្ងៃ​ ប​ន្ទាប់ពីក្រុមឧទ្ទា​ម បា​នវាយប្រហារឃ្លាំងប្រេ​ងមួយក្នុងទីក្រុង​ Jiddah របស់​អារ៉ាប៊ី សាអ៊ូ​ឌីត ដែលជាការវាយ​ប្រហារ​ធំមិន​ធ្លាប់​មា​ន​ពីមុ​នមក​ក្នុង​ព្រះរាជាណាចក្រ​។

កងពល​តូច​ ឧត្តមសេនីយ៍​ Turki al-Malki អ្នកនាំពាក្យនៃក្រុមចម្រុះដឹកនាំ ដោ​យអារ៉ាប៊ីសាអ៊ូឌី​​ត បាននិយាយថា ការវា​យប្រហារបានផ្តោតលើ​​ធន​ធានរបស់​អារ៉ាប៊ី សាអ៊ូឌីត​​។​ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័​ត៌​មា​​នរដ្ឋ Saudi ឬ SPA ។

លោក​ បាន​និ​យាយ​ថា ក្រុម​ចម្រុះ​ បាន​ស្ទាក់​ចាប់ និង​បំផ្លាញ​យន្ត​ហោះ​​​ដ្រូន​ផ្ទុក​គ្រឿង​ផ្ទុះ​ ២​ គ្រឿង​កាល​ពី​ព្រឹក​ថ្ងៃ​​សៅ​រ៍។ លោកបាននិយាយថា យន្តហោះគ្មា​ន​មនុស្សបើក (ដ្រូន​) ត្រូវ​បានបាញ់​ចេ​ញពី​ក​ន្លែង​ប្រេង​​ស៊ីវិល ដែ​ល​កា​ន់​​កាប់ ដោយ​ក្រុមហ៊ូធី​​ក្នុងទីក្រុង Hodeida ដោយជំរុញ​ឱ្យជន​ស៊ីវិល​នៅ​ឆ្ងាយ​ពី​កន្លែង​​ប្រេង​នៅក្នុ​ង​ទីក្រុង។

វីដេអូ ​ដែល​បាន​​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​​​​ បាន​បង្ហា​ញ​​ពី​អណ្តាតភ្លើង និង​ផ្សែង​ហុយ​ពេ​ញ​​ទីក្រុង Sanaa និង Hodeida។ អ្នកកាសែត Associated Press នៅរដ្ឋធានីយេម៉ែន​ ​បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ដែ​ល​ធ្វើ​ឱ្យ​អគារលំនៅឋាននៅទីនោះ រ​ង្គោះ​រង្គើ។

ក្រុមហ៊ូធី ​ បាននិយាយថា ការវាយប្រហារតា​ម​អា​កាសរបស់​ក្រុ​មចម្រុះ បានវាយប្រហាររោ​​ងចក្រថាម​ពល ស្ថានីយផ្គត់ផ្គង់​ប្រេងឥ​ន្ធនៈ និងការិយាល័យធានា​​រ៉ាប់រង​សង្គម ដែ​លគ្រប់គ្រង​ ដោយរដ្ឋ​នៅ​ក្នុងរ​ដ្ឋធានី​។

ការិយាល័យប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ហ៊ូ​ធី​ ​ បានអះអាងថា កា​រវា​​យប្រ​​ហារ​តាម​អាកាស​ បាន​វាយ​ប្រហា​រ​ផ្ទះ​សម្រាប់​ឆ្មាំកា​រិយាល័យធានារ៉ាប់រងសង្គម​នៅ​​ក្នុងសង្កាត់ Haddah នៃទីក្រុង Sanaa ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណា​ស់ ៨​​នាក់ និងរបួស ៤​នាក់ផ្សេងទៀត រួ​មទាំងស្ត្រី និងកុមារផងដែរ។​​

នៅទីក្រុង Hodeida ការិយាល័យប្រព័ន្ធផ្សព្វផ្សា​​យហ៊ូធី​ ​ បាននិយាយថា ក្រុមចម្រុះ​បាន​វាយ​ប្រហារ​ទីតាំង​ប្រេង​ ដោយរំលោភលើកិច្ចព្រមព្រៀង​​បទឈប់បាញ់ឆ្នាំ ២០១៨ ដែលបានបញ្ចប់​ការ​ប្រយុ​ទ្ធ​ជា​ច្រើន​ខែ​នៅ​ទី​ក្រុង Hodeida និង​បានគ្រប់គ្រងប្រហែល ៧០ភាគរយ​​នៃ​ការនាំចូលពាណិជ្ជក​ម្ម និង​មនុស្សធម៌របស់​យេ​ម៉ែន។ ការ​វាយ​ប្រហា​រ ​ក៏​​បានធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​កំ​ពង់ផែ Salif ​នៅ​សមុទ្រ​ក្រហម ដែល​នៅ​ក្បែរ​នោះ​​ផ​ង​ដែរ​។

លោក Al-Malki អ្នកនាំពាក្យក្រុមចម្រុះបាននិយាយថា ខ្លួនបាន​គ្រោង​ដាក់​យ​​ន្តហោះគ្មា​ន​មនុស្សបើក ដែល​ត្រូវ​បាន​រៀបចំនៅ Hodeida ដើម្បីដាក់ឱ្យដំណើរ​​ការនៅក្នុង​ព្រះរា​ជាណាចក្រផងដែរ​។ លោក បាន​ចោទ​ប្រកា​ន់ក្រុមហ៊ូធី​​ថា​ បានប្រើប្រាស់ហេដ្ឋារចនា​សម្ព័ន្ធស៊ីវិល ដូចជាកំពង់ផែ Hodeida និង​អាកាស​យាន​ដ្ឋាន​ Sanaa ដើម្បីបើកការវាយប្រហារលើទីតាំង​​ប្រេងរបស់អារ៉ាប៊ី សាអ៊ូ​ឌីត។​ នេះ​បើយោងតាម​សារព័ត៌មាន​ ​​SPA ។

បេសកក​ម្ម​​រ​បស់អង្គការសហប្រជា​​ជាតិ ដែលត្រួតពិនិត្យកិ​ច្ចព្រមព្រៀង Hodeida បានសម្តែងការ​ព្រួយ​បារម្ភ​អំពី​ការវាយប្រហារតាមអាកា​ស និងបានជំរុញឱ្យភាគីជម្លោះ​រក្សាលក្ខណៈស៊ីវិលនៃកំពង់ផែ​ និ​ង​ចៀស​វា​ង​ការខូចខាតដល់ហេដ្ឋារចនា​សម្ព័ន្ធស៊ីវិល​​៕