ក្មេង​ស្រី ​និង​​​ស្ត្រីជា​ច្រើន​នាក់ ​​បាន​ធ្វើ​ការ​តវ៉ា​​នៅ​​​​មុ​ខ​​​ក្រ​សួ​ង​​​អប់​រំ​​ក្នុ​​ង​​​រ​ដ្ឋ​ធានី​​​កា​ប៊ុ​ល​​ ប៉ុ​ន្មា​​ន​​​ថ្ងៃ​បន្ទាប់​​ពី​រដ្ឋបាល​តា​លី​បង់​​ បាន​បិទ​សាលា​​​មធ្យមសិក្សា​សម្រាប់​កុ​​មារី​រហូត​ដល់​​​មា​ន​ការ​ជូន​ដំណឹង​ប​ន្ថែម​​ទៀត បន្ទាប់​​ពី​​ក្រុម​អាហ្វហ្គានីស្ថាន​ ត្រូវ​​បាន​គេ​ចោទ​ប្រកា​​ន់​ថា ​បាន​បដិសេធ​នឹង​​​ការ​​សន្យា​របស់​ខ្លួន ​លើកា​រ​លើកកម្ពស់​ការ​អប់រំខ្ពស់សម្រាប់ក្មេ​ង​ស្រី​។

ក្មេងស្រី រាប់ពាន់នា​​ក់​នៅ​ទូទាំង​ប្រទេសអាហ្វហ្គានីស្ថា​ន បានប្រមូលផ្តុំគ្នាទៅកា​ន់តវ៉ា​នៅ​​គ្រឹះស្ថាន​សិក្សា​កាល​ពី​ថ្ងៃ ពុធ ដែលជាកាល​ប​រិច្ឆេទ ដែលក្រសួងអប់​រំ​បា​ន​​កំ​ណ​ត់​ស​ម្រា​ប់​ថ្នា​​ក់​រៀន​ឡើង​​វិ​ញ​សម្រាប់​ក្មេង​ស្រី​គ្រប់​វ័យ​។ ​

ប៉ុន្តែ ត្រឹមតែប៉ុន្មា​នម៉ោ​ង​ក្នុងថ្ងៃដំបូ​ងប៉ុណ្ណោះ ក្រសួង បានប្រកាសពីការផ្លាស់ប្តូរគោលន​យោ​បា​​យ​ដ៏គួ​​រ​ឱ្យ​ភ្ញាក់ផ្អើ​លមួ​យ ដែលបានធ្វើឱ្យក្មេងៗ​និ​យា​យថា ពួកគេមានអារ​ម្មណ៍ថា​ ក្រសួង​​ក្បត់ការ​សន្យា​ ហើយ​រដ្ឋាភិ​បាល​បរ​ទេស បានសម្តែងការ​ខឹងសម្បាផង​ដែរ​។

កាលពីថ្ងៃ សុក្រ សហរដ្ឋអាមេរិក បានលុបចោលកិច្ចពិភាក្សា ដែលបាន​គ្រោង​ទុក​ជាមួយ​ពួកតាលីប​ង់​ក្នុង​ប្រទេស​កាតា​ ដែលត្រូវបានកំណត់​​ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិ​ច្ច​សំ​​ខាន់​ៗ​ បន្ទាប់​ពី​​មាន​ការសម្រេច​ចិត្ត​បិទសាលារៀន។

ការ​សម្រេច​ចិត្ត ​ដែល​​ក្រុម​តាលីបង់​ ​មិន​ទាន់​បាន​បញ្ជាក់ថា​តើ​ក្មេង​ស្រី​អាយុ​លើស​ពី​​ថ្នាក់​ទី ​៦ ​នឹង​​មិន​អាច​បាន​​ចូ​​ល​រៀនដែរ ឬ យ៉ាង​ណា​?

ការតវ៉ានេះគឺធ្វើឡើងជាលើ​​កដំបូង ដោយស្ត្រីក្នុងរយៈពេលប៉ុន្មា​​ន​សប្តាហ៍​បន្ទាប់ពីក្រុមតាលីបង់​បា​​នប្រ​មូលផ្តុំមេ​ដឹក​នាំ​​នៃ​បាតុកម្មដំបូង ដែលបានធ្វើឡើងបន្ទាប់​ពី ពួកគេបានវិលត្រឡប់​ម​ក​កា​ន់​អំណា​ច​ក្នុ​ង​ខែ សីហា បន្ទាប់​ពីរដ្ឋាភិបាលលោក Ashraf Ghani ដួលរលំ បន្ទាប់ពីការវាយលុក​​​រ​បស់​យោធាតា​លី​បង់​អស់​រយៈ​ពេលជា​ច្រើ​​ន​ខែ៕