​សហរដ្ឋអាមេរិកបាន​ត្រៀមខ្លួន​ក្នុងការ​កំណត់​ពួក​តា​លី​បង់​នៅលើ​ផ្លូវ ​ដើម្បី​ទទួលស្គាល់​ការទូត ប៉ុន្តែ​ផែនការ​នេះ ត្រូវបាន​បង្អាក់​ដោយ​ការ​​បដិសេធ​របស់​មេដឹកនាំ​អា​ហ្វ​ហ្គានី​ស្ថាន​លើ​ការសន្យា​អនុញ្ញាត​ឱ្យមាន​ការអប់រំ​ដល់​កុមារី​។ នេះ​បើតាម​ការរាយការណ៍រ​បស់​កាសែត Guardian​។​

​ការបដិសេធ​នេះ បង្កឱ្យមាន​ការ​​ខឹងសម្បា​ពី​អន្តរជាតិ និង​ភាព​​ច្របូកច្របល់​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​មេដឹកនាំ​តា​លី​បង់ បា​នប​ដិ​សេធ​លើ​កិច្ចព្រមព្រៀង​អនុញ្ញាតឱ្យ​ក្មេងស្រី​ជំទង់​ចូលរៀន​នៅ​អនុ​វិទ្យាល័យ​ត្រឹមតែ​ ១​ សប្ដាហ៍ បន្ទាប់ពី​ក្រសួង​អប់រំ​ពួកគេបានប្រកាសថា សាលារៀន​នឹង​បើក​សម្រាប់​សិស្ស​ទាំងអស់​។​

​អ្នកការទូត​អាមេរិក មាន​សុ​ទិ​ដ្ឋិ​និយម​ខ្លាំងណាស់​ដែលថា ក្រុម​តា​លី​បង់នឹង​គោរព​តាម​ការសន្យា​ហើយ​បានរៀបចំ​ព្រឹត្តិការណ៍​រួមគ្នា​មួយ​មុន​វេទិកា Doha នៅ​ចុង​​សប្ដាហ៍​នេះ ក្នុងប្រទេស​កាតា​ដែល​នឹង​រៀប​ឡើង​ក្នុង​បំណង​ចាប់ផ្ដើម​ដំណើរការ​ផ្ដល់​ការទទួលស្គាល់​ការទូត​ដល់​ក្រុម​នេះ​។​

​ការផ្លាស់ប្ដូរ​ភ្លាមៗ បានធ្វើឱ្យ ប៉ះពាល់​សុទិដ្ឋិនិយម​របស់​អាមេរិក​ ខណៈ​ក្រុម​នេះបាន​បញ្ជា​ឱ្យ​ស្ថានីយ​​ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈប់​ចេញផ្សាយ​ព័ត៌មាន​របស់​សារព័ត៌​មាន BBC ជា​ភាសា Pashto, Persian និង Uzbek៕

វីដេអូ៖