អស់​​រយៈពេ​ល​​​ជិត ​​៣០ ឆ្នាំ​​មក​​​​ហើ​យ​ ដែល​រុស្ស៊ី​បា​​ន​និង​កំពុ​ង​​ធ្វើឱ្យ​ចិន​​ បង្កើន​​មហាអំណាច​​យោ​ធា​របស់​ខ្លួន​។

ក្រុមហ៊ុនផលិ​ត​​សព្វា​​វុ​ធរុស្ស៊ី​ បាន​ផ្គ​ត់ផ្គង់ដល់​ក​ង​​ទ័​ពរំដោះប្រជាជនជាមួ​​យនឹងកាំជ្រួច ​​ឧទ្ធម្ភាគចក្រ និងយន្តហោះ​ចម្បាំ​ង​ទំ​​នើបៗ ដល់តម្លៃជាមធ្យ​ម​ ១,៥ ពាន់​លានដុ​ល្លារ​ក្នុង​ ១ ​ឆ្នាំ​។

ឥឡូវ​នេះ អ្វី​ៗ​ត្រូវ​ប្រែ​បញ្ច្រាសទិស​វិញ។ ដូចដែលបាន​រាយ​​កា​រណ៍​ ដោយកាសែត​ Financial Times ក្នុង​ខែ​នេះ ​រុស្ស៊ីបាន​ស្នើ​សុំជំនួយយោធាពីប្រ​​ទេ​ស​ចិន ដើម្បីទប់ទល់នឹង​​​អ៊ុយ​ក្រែ​ន។ យោងតាម​ការ​ស៊ើបការណ៍​​សម្ងាត់របស់សហរ​ដ្ឋអា​មេ​រិក​ ដែលបានចែករំលែកជាមួយសម្ព័ន្ធមិត្តរុស្ស៊ីបាន​​ស្នើសុំ​ការ​ផ្គត់ផ្គ​ង់​រួម​មា​នមីស៊ីល ពីដីទៅ​អាកា​ស យន្តហោះគ្មានមនុស្សបើក ​ឧបករណ៍​​​​​ទាក់ទងនឹង​កា​រស៊ើបការណ៍ ​​រថពាស​ដែក និងរថយ​​ន្ត​ដឹកជ​ញ្ជូន​។

អ្នក​ជំនាញខាង​ពាណិជ្ជកម្មអាវុធ បា​ននិ​យា​យ​ថា ប្រសិនបើសំណើទាំ​ង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​ការចាប់​ផ្តើ​មនៃស​ង្រ្គា​ម ​បញ្ជីទិញទំនិញ​ ​បា​ន​ចង្អុ​​​ល​ប​ង្ហា​ញពី​យោធាដែល​ត្រូវ​ការ​ជំ​នួយ​ជា​មូល​ដ្ឋាន​យ៉ាង​ខ្លាំង។​​

លោក Siemon Wezeman អ្នកឯកទេសខាងពាណិជ្ជក​​ម្មអាវុធ នៅវិទ្យាស្ថាន​ស្រា​វជ្រាវសន្តិភា​​ព​អ​ន្ត​រជាតិ Stockholm បាននិយាថា​៖ «​ឡានដឹកទំនិញ គឺជារបស់ដែលរុស្ស៊ី ផលិតបានច្រើន។ ប្រសិន​បើពួ​ក​​គេ​ ត្រូវ​ស្នើ​សុំ​ឡាន​ហ្នឹង​ទៀតបាន​ន័យ​ថា​ ស្ថានភាព​កង​កម្លាំងប្រដាប់អាវុធ របស់ពួក​គេកំពុងស្ថិតក្នុ​ងស្ថាន​ភាពអាក្រក់​ហើយ​»។

យ៉ាងណាមិញ រដ្ឋាភិបាល​​​ទាំង​ ២ ​បាន​ប​​ដិ​សេធ​​​ថា ទីក្រុង​ម៉ូស្គូ​ បា​ន​ស្នើ​សុំ​ជំនួយ​ចិ​ន​ជា​​ឧបករណ៍​យោធា​សម្រាប់​​សង្រ្គាម​​អ៊ុយក្រែន។

ទោះយ៉ាងណាក្ដី ជំនួយ​បែ​បនេះ នឹងបង្ហាញពីកា​រ​ផ្លា​​ស់​ប្តូ​រ​តួ​នាទី​​នៅ​​ក្នុ​​ងទំ​​នាក់​ទំ​​​នង​ពា​​ណិ​ជ្ជក​ម្មកា​រ​​ពារ​ជាតិ​ដ៏​យូរ​អ​ង្វែ​ងរបស់ចិន​ជា​មួ​​យរុ​ស្ស៊ី​។ អ្នកវិភាគបាននិ​យា​យ​ថា​ ការធ្វើ​ដូចនេះ​ ​នឹង​បង្ហាញ​ពី​ការផ្លា​ស់​ប្តូរ​ដ៏ទូ​​លំ​ទូលាយដែលកំពុងដំ​ណើរការរួចហើយ នៅ​ក្នុ​ង​សក្ដានុពល​ថា​ម​ព​លទ្វេភា​គី​។

មូល​ដ្ឋានទិន្នន័យផ្ទេរអាវុធរប​ស់​ Sipri ដែលតាមដា​​នកិច្ច​ព្រមព្រៀ​ងពី​ឆ្នាំ​ ១៩៥០ ដល់​ឆ្នាំ ២០២១ កត់​ត្រា​ចំ​នួននៃការនាំចេ​ញ​អាវុធរុស្ស៊ី ទៅកាន់ប្រ​ទេ​​សចិន​ ដោយមិនមា​ន​វិ​​ធីផ្សេ​ងឡើ​យ។ ប៉ុន្តែ ​ចិន​​កំពុង​​ពង្រីក​​ការពឹងផ្អែក​ប្រពៃ​​ណី​របស់​ខ្លួ​ន​យ៉ាង​ច្បាស់​លើ​រុ​ស្ស៊ី​​​សម្រាប់​ការ​ផ្គត់​ផ្គង់​ស​ព្វា​វុធ​ទំនើបៗ។

​​ប្រទេសចិន​ ក្នុងរយៈពេល ២​ ​ទសវត្សរ៍ កន្ល​​ងមកនេះបានផលិត អាវុធ​កា​ន់​តែខ្លាំ​​ង​​ឡើង​​ក្រោ​ម​អាជ្ញា​ប័ណ្ណ​ ផលិត​ផល​ការពារដែលខ្លួ​ន​ទិញពីរុស្ស៊ីជាប្រ​វត្តិ​​សាស្ត្រ​​។ កិច្ចព្រមព្រៀងផ្តល់​អា​ជ្ញា​ប័ណ្ណ​បែ​ប​នេះ បាន​ជួយ​ប្រទេ​ស​ចិ​ន អភិវឌ្ឍសមត្ថ​​ភា​ព​​ប​ង្កើត​​នា​វាច​ម្បាំ​ង​ នាវា​ផ្ទុ​​ក​យ​ន្ត​ហោះ​ ​​និង​យន្តហោះចម្បាំ​​​ងទំ​នើ​ប​រ​បស់​ខ្លួ​ន និងសូ​ម្បី​តែម៉ាស៊ីនដ៏ស្មុគស្មាញ របស់ពួ​​កគេក៏ត្រូវ​​ជំនួសឱ្យកា​រពឹងផ្អែកលើអ្នក​ផ្គ​ត់ផ្គង់​រុស្ស៊ី​។

លោក Alexander Korolev បាននិយាយថា ប្រសិនបើប្រទេសចិន បំពេញ​​តា​ម​សំ​ណើ​​ឧ​ប​ករណ៍​នា​ពេល​ថ្មីៗ​នេះ​រប​ស់​រុ​ស្ស៊ី វានឹង​ក្លាយ​ជា​លើ​កដំ​បូង ដែលខ្លួនបានផ្គ​​ត់​ផ្គង់ សព្វាវុធដល់រុស្ស៊ី​ជា​​ជំ​​នួ​យយោធា ​ប៉ុន្តែវា​ក៏​មិនមែនជាលើកទី១ ដែរ ដែលខ្លួនបានផ្ដល់​ជំនួយ​ជា​ «ផ្នែកនៃ​​កិ​ច្ច​សហ​ប្រតិបត្តិ​កា​​រ​បច្ចេក​ទេស​យោធា​ធម្មតា​»។​ នេះ​បើតាម​ការ​ឱ្យ​ដឹ​ងពីអ្ន​ក​ជំនាញទំនាក់​ទំ​​ន​ងសន្តិសុខចិន-​រុ​ស្ស៊ី នៅ​សាកលវិទ្យាល័យ New South Wales ក្នុងទីក្រុងស៊ីដនី។

លោក Vassily Kashin អ្នកជំនាញឈាន​មុខគេនៃអគា​រ​ឧ​ស្សា​​ហកម្ម​យោ​ធា​ចិ​​ននៅ​បណ្ឌិ​​ត្យ​សភា​វិទ្យា​សាស្ត្រ​រុស្ស៊ី បានប្រាប់ប្រព័ន្ធផ្ស​​ព្វ​ផ្សាយ​រុ​ស្ស៊ីថា ប្រទេសចិន បាន​នាំចេ​​ញ​យា​នជំនិះក្រៅ​ផ្លូវការ Haval មួយក្រុម​សម្រាប់បើកបរ បុគ្គលិ​ក​បញ្ជាការដ្ឋាន ក៏ដូចជាគ្រឿងបន្លាស់​​​យន្តហោះគ្មានមនុស្សបើ​​ក និង​ម៉ាស៊ីន​ក​ង​ទ័ព​ជើង​ទឹក​ជាដើម​។

លោក Korolev បាននិយា​យថា ទីក្រុងម៉ូស្គូ កំពុងទិញម៉ាស៊ីនក​ង​ទ័​​ព​ជើ​​ង​ទឹ​កស​​ម្រា​ប់កប៉ាល់​ឆ្មាំឆ្នេ​រ​សមុទ្រ​រុស្ស៊ី និងសម្រា​ប់ corvettes កាំជ្រួ​ច ថ្នាក់ Buyan របស់ខ្លួនពី​​ក្រុមហ៊ុន Henan Diesel Engine Industry Co ដើម្បីជំនួសម៉ាស៊ីនម៉ា​​ក MTU ដែលផលិតដោយ​​ Power Systems ដែលជាផ្នែកអាជី​វ​កម្ម​អាល្លឺម៉ង់​រ​​​បស់ក្រុមហ៊ុន Rolls-Royce ។

យោងតាមភ្នាក់ងារ ​​Waimaobang ដែលជាមូលដ្ឋានទិន្នន័យពា​​ណិជ្ជកម្មខាងក្រៅរបស់ចិ​​ន ក្រុម​ហ៊ុន​ផលិត​រោងចក្រថាមពលសមុទ្រ Henan Diesel Engine Industry Co បានបញ្ចប់ប្រតិប​​​ត្តិកា​រជាង ៣០០ ជាមួយអតិថិជន​រុស្ស៊ី​។

លោក Korolev បាននិយាយថា៖ «រុស្ស៊ី [ក៏បាន] ចាប់អា​រម្មណ៍ក្នុងការទិញបច្ចេ​ក​វិ​​ទ្យា​ផលិ​ត​ក​ម្ម​នៃ​គ្រឿងអេឡិ​ចត្រូ​​និក ដែលធន់នឹងវិទ្យុសក​​ម្មកម្រិតអវកាសពីសា​ជី​វ​​ក​ម្ម​​វិទ្យាសាស្ត្រ និងឧស្សាហកម្មអវកា​ស​ចិ​ន​សម្រាប់​អាវុ​ធ​រុស្ស៊ី​ផងដែរ​»៕

វីដេអូ៖