សហភាព​អឺរ៉ុប​ ចង់​ដាក់​​​ស​ម្ពា​​ធ​​លើប្រ​ទេ​ស​ចិ​ន​​ ឱ្យ​មាន​​ភា​ព​អព្យា​ក្រឹ​​តជា​មួ​​យ​នឹង​ជំ​​ហររបស់ខ្លួន​ ជុំវិញ​ការ​​លុ​ក​លុ​​យ​​​រ​ប​ស់រុស្ស៊ីលើអ៊ុយក្រែននា​ពេ​ល​​ថ្មីៗនេះ​។ នេះបើតាមប្រ​​ភព​ ដែល​ដឹងអំពីប​ញ្ហា​​នេះបាន​​ប្រាប់សារ​ព័ត៌​មា​ន​ CNBC មុនពេលកិច្ចប្រ​​ជុំតាម​ប្រព័ន្ធ​អន​ឡាញ​រវាងទីក្រុងប្រ៊ុច​​សែ​ល និងទីក្រុងប៉េ​កាំ​ង​នៅ​ថ្ងៃ​សុក្រ។​

គេឃើញ​មា​នការ​ព្រួយ​បារម្ភ​​​ក្នុង​ចំណោម​មន្ត្រី​លោ​ក​ខាង​លិច​ទាក់ទង​​​​នឹ​ង​តួនាទី ​ដែល​ចិន​​ដើរតួនៅ​​ក្នុង​សង្គ្រាម​​រ​វា​ង​រុស្ស៊ី ​និង​អ៊ុយក្រែ​ន។​ រហូតមកដ​​ល់​​ពេ​លនេះ​ អាជ្ញាធរចិ​​ន បា​នបដិសេធមិន​ធ្វើការថ្កោល​ទោ​​ស​ទាំង​ស្រុ​ង​ ចំពោះ​ការឈ្លានពាន ដោ​យមិនញ​​ញើ​ត​​​រ​ប​​ស់​រុ​​ស្ស៊ី​​មក​លើ​​ប្រ​ទេ​ស​​ជិ​ត​​ខា​​ង​រប​ស់​ខ្លួ​ន និង​​​បា​ន​ប​​ដិសេ​​ធ​ក្នុង​​​​អំ​ឡុង​​ពេ​ល​បោះ​​ឆ្នោត​​ស​​ម្រា​ប់​ដំ​ណោះ​ស្រា​យ​ក្រុម​​ប្រឹ​ក្សា​ស​​ន្តិ​សុ​ខ​អ​ង្គ​​កា​រ​ស​ហ​​ប្រជា​ជា​​តិ ​ដែល​កំណត់​ឱ្យ​​ថ្កោលទោសទីក្រុងម៉ូស្គូ។

ចិន​ក៏បានគាំទ្រកា​រ​ត្អូញត្អែររ​​ប​ស់ទីក្រុងម៉ូស្គូអំពីការ​ព​ង្រី​កអង្គការណា​តូ​ ​ហើ​យ​​ម​ន្ត្រី​អា​មេ​រិក ក៏​បាន​និ​យាយ​​ផង​​ដែ​​​រ​ថា រុ​ស្ស៊ី​បា​នស្នើសុំប្រទេសចិន ស​ម្រា​ប់កា​រ​គាំ​ទ្រ​ផ្នែ​​ក​​​យោធា ​និងសេដ្ឋ​​កិ​ច្ចជា​អ្វី​ ដែល​វិមាន​ក្រឹមឡាំ​ង និងទីក្រុងប៉េ​កាំ​ង បាន​បដិសេ​ធ។

គោលដៅនៃ​កិច្ច​ប្រជុំកំពូល​គឺ​​ ស្វែង​រក​មធ្យោបាយមួយ ធានាអព្យាក្រឹតភាពរបស់ចិន ​​មិន​ឱ្យ​ជួយរុ​ស្ស៊ី​។ នេះបើតាមការឱ្យ​ដឹងពីមន្ត្រីសហភាព​អឺ​រ៉ុប ដែលមិ​​ន​ច​​ង់​ប​​ញ្ចេញ​​ឈ្មោះ ដោ​យសារ​​តែ​ភាព​រសើប​នៃ​កិច្ច​ពិភាក្សា​ ប្រាប់ CNBC កាល​ពីថ្ងៃ អង្គារ។

មន្ត្រីដ​ដែលបា​ន​និ​យា​យ​ថា​ ​ទំនាក់ទំនងសេដ្ឋកិ​ច្ច​អឺរ៉ុប​-ចិន និងជម្លោះពាណិជ្ជ​ក​​ម្ម​នាពេ​ល​ថ្មីៗ​នេះ​ អាច​នឹង​ត្រូ​វបានលើក​យក​មកពិភាក្សា​នៅ​ក្នុងអំឡុងពេលសន្ទ​​នា​ ប៉ុន្តែ "ការផ្តោតសំ​ខា​​ន់គឺ ពិត​ជា​​ទៅលើ​បញ្ហា​​រុស្ស៊ី​"​។

មន្ត្រីសហភាព​អឺរ៉ុបទី២​ បានប្រាប់ C​NBC ថា កិច្ចប្រជុំកំពូលនេះ គឺជា​ពេលវេលាកំណត់សម្រា​ប់​ទំនាក់​ទំនង​ អឺរ៉ុប​-ចិន​។ មន្ត្រី​ទី២​ បាននិយាយថា៖ «​ប្រសិនបើពួកគេ [ចិន] សម្របខ្លួនឯងជា​មួ​យ​រុស្ស៊ី នោះ​ ច្បាស់​ជាមានផលប៉ះពាល់អវិ​​ជ្ជ​មានយ៉ាងខ្លាំងលើទំនា​ក់ទំ​​ន​ង​ជា​មួយ​សហភាពអឺ​​រ៉ុប​»​។

មន្ត្រីសហភាពអឺរ៉ុបទី ៣​ ដែលចង់រក្សាភាព​អនា​​មិ​​ក​ផង​ដែរនោះ​ បាន​និ​យា​យ​​ថា កិច្ចប្រ​​ជុំ​កំ​ពូ​ល​នេះ ដំបូង​ឡើយ​ មានគោលបំណងលើកឡើង​អំពី​គំនិតផ្តួចផ្តើ​ម​តូចៗ​​។ ​ប៉ុន្តែ អ្វីៗបានផ្លាស់ប្តូ​រ​ទៅ​ជា​ការ​ពិភាក្សា​ថា​តើ​មានផលវិបា​ក​អ្វី​ខ្លះ​ ប្រសិនបើចិន​គេ​ចផុតពី​ទណ្ឌ​ក​ម្ម [លោកខាងលិច​]» ។

កាលពី​ដើ​ម​ខែ​កន្លងទៅ រដ្ឋមន្ត្រីការប​​រទេ​ស​អេស្តូនី Eva-Maria Liimets បានប្រាប់ស្ថានី​យ​ទូ​រ​ទ​ស្សន៍ CNBC ថា ប្រសិន​បើចិនជួយរុស្ស៊ីក្នុ​ងការឈ្លានពានអ៊ុយក្រែ​ននោះ លោកខាងលិចគួរតែពិ​ភា​ក្សា​អំពី​កា​រ​ដាក់​ទណ្ឌក​ម្ម​ប្រឆាំង នឹ​ង​ទីក្រុងប៉េកាំងផងដែ​​រ។​

លោក Ursula von der Leyen ប្រធាន​គណៈក​ម្ម​ការ​អឺរ៉ុ​ប​ និងលោ​ក Charles Michel ប្រធាន​ក្រុម​ប្រឹក្សា​សហភាពអឺរ៉ុប​ ​នឹងប្រាប់មេ​ដឹ​ក​​នាំចិ​ន Xi Jinping និងនាយ​ក​រដ្ឋម​ន្ត្រី​ Li Keqiang ថា សង្រ្គាម​មិន​មែន​ជា​ផលប្រយោជន៍​របស់​ចិន​ទេ​។

លោក Gabrielius Landsbergis រដ្ឋមន្ត្រី​ការបរទេសរប​​ស់​ប្រទេសលីទុយអានី​ បានប្រាប់កាសែត ​Financial Times កា​លពី​ខែ កុម្ភៈ ថា​ ចំណាប់​អារម្មណ៍នៅក្នុងស​​ហ​ភា​​ព​អឺរ៉ុប ចំពោះប្រទេសចិ​នបា​នផ្លា​ស់​ប្តូរ​​ ហើយ​ការនាំចេញពី​​រ​ដ្ឋ​​សមាជិកផ្សេងទៀត ​ដែ​លមានជាមួយ​លីទុយ​​​អា​នី ​ក៏​ត្រូ​​វ​បា​ន​រា​រាំង​ផ​​ងដែ​​រ។​

ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំ​ង ត្រូវបានគេមើលឃើ​ញ​ថា ជាការរំលោភលើ​ច្បាប់​​ទី​ផ្សា​​រ​តែ​មួ​​យ​របស់​សហភាព​អឺរ៉ុប ដែលធានាដល់កា​រដោះដូរពាណិជ្ជកម្ម​​រ​វាងសមាជិក​។

អ្នកការទូតសហភាពអឺ​​រ៉ុ​​បនៅ​​ទី​ក្រុ​ង​ប៉េ​កាំ​ង បាននិយាយ​ថា​៖ «ជំហររប​ស់​ចិ​ន​​លើ​​កា​រ​ឈ្លា​​ន​ពាន​រ​​ប​ស់រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​នគឺជាការដាស់តឿន​មួ​​យ​។ អ្នកមិន​អា​ច​ផ្តាច់សេដ្ឋកិច្ចចេញពីនយោ​បាយ​បា​នទេ​ ឥឡូវនេះ​។ បើ​យើង​យក​អ៊ុយក្រែនគឺជា ''ចំណាប់អារម្មណ៍​​ស្នូ​ល''​ ​សម្រាប់​ពួ​ក​យើង​ វា​គង់​នឹង​ប៉ះ​ពាល់​ដល់យើង​ ហើយ​យើង​​ក៏​​បា​ន​ត្រៀម​ខ្លួន​រួ​​​ច​ហើយ ​ដើម្បី​​​ទទួល​រង​​​ផល​ប៉ះពាល់​សេដ្ឋ​កិ​ច្ច​​ខ្លួ​​ន​ឯង»។

អតីតមន្ត្រីចិ​ន​ម្នា​ក់ ដែលឥឡូវនេះជា​អ្ន​ក​ផ្តល់ដំ​បូន្មានដល់​​រ​ដ្ឋ​បាល​ចិន​ អំពីទំនាក់ទំនងពា​ណិ​ជ្ជ​ក​​ម្ម​ជាមួយ​ទី​ក្រុ​​ងម៉ូស្គូ បាននិយាយថា​៖ «​រដាក់​ទណ្ឌ​កម្ម​​ប្រ​ឆាំ​ង​​នឹ​ង​រុស្ស៊ី គឺ​លើសពី​អ្វី ដែលរដ្ឋា​​ភិ​បាល​កណ្តាល​រំពឹង​ទុក​»​។​

ប៉ុន្តែ ​ទីក្រុង​ប៉េ​កាំង​​មិ​​ន​បា​ន​បង្ហាញ​​សញ្ញា​នៃ​ការ​ឃ្លា​​ត​​ចេញ​​ពី​​​រុស្ស៊ី​ទេ។ ប្រទេសចិ​ន បាននិយា​យ​កាល​ពី​ថ្ងៃពុធថា ខ្លួនមាន​ឆ​​ន្ទៈ​ក្នុ​​ងការជំរុញទំនា​​ក់​ទំនងជាមួយទីក្រុង​ម៉ូស្គូ​ទៅ​កា​​ន់​តែ​ជ្រៅ​​ជាងនេះ៕