នាយករដ្ឋមន្ត្រីសិង្ហ​បុរី​លោក Lee Hsien Loong បានទៅដល់សេ​តវិមានកាលពីថ្ងៃ អ​ង្គារ (២៩ មីនា) ដើម្បី​ជួប​ជាមួយប្រធានាធិបតីសហរដ្ឋអាមេ​​រិ​ក​ Joe Biden ពិភាក្សា​អំពី​សណ្តាប់​ធ្នាប់​សន្តិសុខ​ពិភព​​លោក​។​

លោក Biden បានប្រាប់អ្នកយ​​កព័ត៌មាននៅពេលលោ​ក បានបើកកិច្ចប្រ​ជុំ​ថា​ សណ្តាប់ធ្នាប់ផ្អែក​លើ​ច្បា​ប់​​រ​ប​ស់​ពិ​ភពលោកបច្ចុប្បន្នកំពុ​ង​​ប្រ​ឈ​មនឹ​ង "បញ្ហាប្រឈម​ ដែ​លមិនធ្លា​ប់​មា​ន​ពីមុនមក" ។

លោកបាន​បន្ថែម​ថា ​គ្រប់​ជាតិ​សាសន៍​ទាំ​​ង​អ​​ស់​​មិន​ថា ​ប្រទេស​​ធំ ​និ​ង​​តូច​​​គឺ​ "ស្មើគ្នា​"។ លោក​បាន​​ឱ្យ​ដឹង​ថា​៖ «សង្គ្រាមដែលមិនបង្កហេ​តុ​​ និងមិន​ស​មហេតុផលរបស់រុស្ស៊ី​ប្រ​​ឆាំង​នឹ​ងអ៊ុ​យ​ក្រែន ​គឺជាការគំរាមកំ​​ហែង​ជា​បន្ទាន់ សម្រាប់ទាំង​​អឺ​រ៉ុ​ប ហើយខ្ញុំក៏ជឿជាក់​​លើឥណ្ឌូប៉ាស៊ីហ្វិកផ​ង​ដែរ​។ ហើ​យ​​វា​កំពុង​​វាយ​លុក​ការ​ជួល​ស្នូ​ល​​នៃ​សណ្តាប់ធ្នាប់​អ​ន្ត​រ​ជាតិ ​ដែល​ផ្អែក​​លើ​ច្បាប់​ និង​ព្រំដែន​ មិន​​​អា​ច​ផ្លាស់ប្តូរ ​ដោ​យ​កម្លាំង​បាន​ឡើយ»។​

នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី ​លោក Lee ក៏បានចូលរួម​​​​ក្នុ​ង​កិ​ច្ច​ស​ន្ទនា កាលពីថ្ងៃ ពុធ ដែ​​លរៀបចំឡើង ដោយ​ក្រុ​ម​អ្នកវិភាគ​អាមេរិក ក្រុមប្រឹក្សា​ទំនា​ក់​ទំនង​បរទេ​ស​ (CFR) ជាផ្នែក​នៃដំណើរបំពេញទ​​ស្សន​កិច្ចការ​ងារ​នៅ​ស​ហរ​​ដ្ឋ​អាមេរិក​​ផងដែរ​។​ លោក បាននិយាយយ៉ាងវែង​អំពីជម្លោះអ៊ុយក្រែន ទំនាក់ទំន​​ង​រ​​វាង​សហរដ្ឋ​អាមេរិ​ក និងចិន និងផ​ល​ប៉ះពាល់នៃសង្រ្គាមលើរដ្ឋ​តូច​​ៗ​។

លោក បាននិយាយ​ថា សង្រ្គាមរប​ស់​​រុ​ស្ស៊ី​នៅ​អ៊ុ​យក្រែ​ន បង្ហាញ​ជា​ស្ថានភា​ព​ដ៏​ឆ្គង​មួយ​ដល់​ប្រទេ​សចិន​ ខណៈ​ដែលស​ក​ម្ម​​ភា​ព​​រ​​ប​ស់​ទី​​ក្រុ​ង​ម៉ូ​​ស្គូ​​ បានរំ​លោភ​លើ​គោល​ការណ៍ ​ដែ​ល​ទី​ក្រុ​ង​ប៉េ​កាំ​ង​ពឹ​​ង​​ផ្អែក​លើ​កា​រ​បម្រុង​ទុកជំ​ហររប​ស់ខ្លួនលើកោះ​តៃ​វ៉ា​ន់​។

ថ្លែងនៅក្នុ​ងសម័យសន្ទនា​ ដែលរៀបចំឡើ​ង ដោយក្រុមប្រឹក្សាទំនា​ក់​ទំន​​ងបរទេស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉​ក​ លោក Lee បាននិយាយថា ជម្លោះអាចមានសក្តានុ​ព​ល​​មា​នផ​​លប៉ះ​​ពា​ល់​យ៉ា​ង​​ទូលំ​ទូលាយ​នៅ​ទូ​ទាំង​អា​ស៊ី។​

លោក​បាន​ឱ្យដឹង​នៅក្នុង​​កិច្ចសន្ទនាជាមួយក្រុម​ប្រឹ​ក្សា​ទំនាក់ទំនងបរទេសថា៖ «ជា​​​​បឋម វាធ្វើឱ្យខូច​ក្រ​ប​ខ័ណ្ឌអន្ត​​រជាតិសម្រាប់ច្បាប់ និងសណ្តាប់ធ្នាប់ និងសន្តិ​ភា​ព​រ​វា​​ង​ប្រ​​ទេសនា​នា​។ វាបំពានធម្មនុញ្ញ​អ​ង្គ​​ការ​សហ​ប្រ​ជាជា​តិ​​​ វាបង្កគ្រោះថ្នាក់ដល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ជាពិសេសប្រទេសតូ​ច​ៗ​»​។

ហើយប្រសិនបើគោលកា​​រណ៍​មួ​​យ ត្រូវបានទទួលយក ការសម្រេចចិ​ត្ត​មិនត្រឹមត្រូវ និងកំហុស​ជាប្រ​វ​​ត្តិសា​ស្ត្រ​ អាច​ក្លាយ​ជា​ហេតុផលសម្រាប់ការឈ្លានពា​​​នពីប្រទេស​មួយផ្សេ​ងទៀត​។

ទី២ ដោយសារតែអ្វី​ ​ដែលបា​​ន​កើតឡើង និងទំនាក់ទំនងក្នុ​ង​ទ្វី​ប​អឺរ៉ុប រវាងប្រទេ​ស​​អ​ភិ​វ​​ឌ្ឍន៍ និងរុស្ស៊ី ប្រព័ន្ធសកល​នៃ​ព​ហុភាគី ដែ​ល​​ធ្វើ​ការជា​មួ​យ​គ្នា មិនថាលើពាណិជ្ជក​​ម្ម​ ការប្រែប្រួលអាកាស​​ធា​តុ ការ​ត្រៀម​លក្ខណៈរា​ត​ត្បា​ត​ ការមិន​រីក​សាយ​​ភាយនុយក្លេអ៊ែ​រ​ បាន​ក្លាយជាការលំបាកខ្លាំងណាស់​ក្នុ​ង​ការដោះស្រាយ​បញ្ហា​៕