សម្ព័ន្ធភាព​ចម្រុះ​នៃ​គណបក្សប្រឆាំង បានធ្វើការ​អំពាវនាវ​ចុងក្រោយ​របស់​ពួកគេ​ទៅកាន់​អ្នក​បោះ​ឆ្នោត​ហុង​គ្រី​ កាលពី​ថ្ងៃ​សៅរ៍ មុន​ការ​​បោះឆ្នោត​ដែល​តស៊ូ​យ៉ាង​ស្វិតស្វាញ​របស់​ប្រទេស​ដែល​នឹង​សម្រេច​ថា តើ​នាយករដ្ឋមន្ត្រី​ជាតិនិយម លោក Viktor Orban បន្ត​ការគ្រប់គ្រង​ស្វ័យភាព​របស់គាត់​សម្រាប់​អាណត្តិទី​៤ ជាប់ៗ​គ្នា​ឬ​អត់​?

​អ្នកគាំទ្រ​ជាច្រើន​រយ​នាក់​នៃ​សម្ព័ន្ធ​គណបក្ស​ទាំង​ ៦ United For Hungary បាន​ប្រមូល​ផ្តុំគ្នា​កណ្ដាល​ភ្លៀង​នៅ​កណ្តាល​ទីក្រុង Budapest ១ ថ្ងៃ​មុនពេល​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។ មេដឹកនាំ​ចលនា​លោក Peter Marki-Zay បាន​និយាយថា ការបោះឆ្នោតជាតិ​នេះ គឺ​ដើម្បី​បញ្ចប់ «​រដ្ឋាភិបាល​ពុក​រលួយ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ ១ ០០០ ឆ្នាំ​របស់​យើង​» និង​ការឈានទៅរក​យុគសម័យ​ថ្មី​នៃ​លទ្ធិប្រជាធិបតេយ្យ​រួមបញ្ចូល​នៅក្នុង​ប្រទេស​អឺរ៉ុប​កណ្តាល និង​សហភាព​អឺរ៉ុប​។​

​គណបក្ស​ទាំង​ ៦ ដែល​រួមមាន សម្ព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ចលនា កណ្តាល និង​បក្ស​ស្តាំនិយម​ Jobbik ​ក៏ដូចជា​គណបក្ស​បៃតង​តូចៗ​និង​សង្គមនិយម បាន​រួបរួមគ្នា​ជា​ប្លុក​ជា​លើក​ទី​១​​ សម្រាប់​ដំណើរការ​ប្រឆាំងនឹង​គ​ណ​បក្ស​ស្តាំនិយម​ជ្រុល​របស់លោក​ Orban​។​

​ពួកគេ​និយាយថា យុទ្ធសាស្ត្រ​តស៊ូ​ដ៏​លំបាក​នៃ​ការរួបរួម​ទាំងស្រុង​នោះ​ គឺជា​មធ្យោបាយ​តែ​១​គត់​ដើម្បី​ជម្នះ​ឧបសគ្គ​រចនាសម្ព័ន្ធ​ដើម្បី​កម្ចាត់​លោក​ Orban រួមទាំង​អ្វីដែល​ពួកគេ​ហៅថា​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល គ្រប់គ្រង​ដោយ​សម្ព័ន្ធមិត្ត Fidesz និង​ស្រុក​បោះឆ្នោត​ដោយ​អយុត្តិធម៌​៕

វីដេអូ៖