ការស្ទង់មតិ និង​បទ​សម្ភាស​បង្ហាញថា ប្រជាជន​រុស្ស៊ី​ជាច្រើន​ឥឡូវនេះ​ចាប់ផ្ដើម​គាំទ្រ លោក ពូ​ទីន ដោយសារ​ការឡោមព័ទ្ធ​ពី​លោកខាងលិច និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​ទាំងនេះ​។​

​លោក​ Solomon I. Ginzburg អ្នកនយោបាយ​ប្រឆាំង​ម្នាក់​នៅ​តំបន់ Kaliningrad ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ថា​៖ «​យើង​ស្ថិតនៅក្នុង​គន្លង​ពេលវេលា​មួយ ដែល​ឆ្ពោះទៅកាន់​អតីតកាល​ដ៏​រុងរឿង​»​។ គាត់បាន​និយាយ​សំដៅលើ​សកម្មភាព​នេះ​ថា ជា​ការដើរថយក្រោយ​ផ្នែក​ន​យោ​បាយ និង​សេដ្ឋកិច្ច​ក្នុងសម័យ​សូ​វៀត ពោលគឺ​ជាការ​ចូលរួម ឬចូលធ្វើ​បដិវត្តន៍​។​

​ការយល់ព្រម​ពី​សាធារណ​ជន​ចំពោះ​សង្គ្រាម​នេះ គឺ​ខ្វះ​មូលដ្ឋាន​ស្នេហា​ជាតិ ដូច​ការ​​បញ្ចូល​ឧបទ្វីប​គ្រី​មា​ក្នុង​ឆ្នាំ ២០១៤​។ ប៉ុន្តែ​ការស្ទង់មតិ ដែល​ចេញផ្សាយ​នៅ​ស​ប្តា​ហ៍​នេះ ដោយ​អ្នកបោះឆ្នោត ឯករាជ្យ​ដ៏​គួរឱ្យ​គោរព​បំផុត​របស់​រុស្ស៊ី គឺ​មជ្ឈមណ្ឌល Levada បាន​បង្ហាញថា ការគាំទ្រ​លោក ពូ​ទីន ឈានដល់ ៨៣ ភាគរយ (​កើនឡើង​ពី ៦៩ ភាគរយ​នៅក្នុង​ខែមករា​)​។​

​អ្នកវិភាគបាន​ព្រមាន​ថា នៅពេលដែល​ប្រទេស​មានសម្ពាធ​ផ្នែក​សេដ្ឋកិច្ច ដោយ​ការដាក់ទណ្ឌកម្ម​កាន់តែ​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ ការគាំទ្រ​ពី​សាធារណជនអាច​ផ្លាស់ប្តូរ​ម្តងទៀត​។ អ្នកខ្លះក៏បាន​អះអាង​ដែរ​ថា ការ​ស្ទង់​មតិ​ក្នុងសម័យ​សង្គ្រាម​មាន​សារៈសំខាន់ ដោយ​ជនជាតិ​រុស្ស៊ី​ជាច្រើន​មានការ​ភ័យខ្លាច ចំពោះ​ការបញ្ចេញមតិ ចំពោះជន​ចម្លែក ដោយសារ​ច្បាប់​ត្រួត​​ពិនិត្យ​ថ្មី កំពុង​ដាក់ទណ្ឌកម្ម ចំពោះ​បុគ្គល​ណាមួយ ដែល​ប៉ះពាល់​ដល់​វិមាន​ក្រឹម​ឡាំង នឹងត្រូវ​ជាប់់ពន្ធនាគា​រ ១៥ ​ឆ្នាំ​។​

ទោះបីជា​យ៉ាងណាក្ដី លោក Denis Volkov នាយក​ក្រុម​ហ៊ុន Levada បាន​និយាយថា ការស្ទង់មតិ​របស់​ក្រុម​របស់ គាត់​បាន​បង្ហាញថា ប្រជាជន​រុស្ស៊ី​ជាច្រើនបាន​ប្រកាន់យក​នូវ​ជំនឿ ដែលថា រុស្ស៊ី​ត្រូវបាន​ឡោមព័ទ្ធ​ហើយ ហើយ​ប្រជា​ជន​ត្រូវតែ​ឈរ​ជាមួយ​មេដឹកនាំ​របស់ខ្លួន​។​

​លោក​បាន​និយាយថា លទ្ធ​ផល​នេះ​ មកពី​ការដាក់​ទណ្ឌកម្ម​របស់លោក​ខាងលិច ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​​បិទ​ដែនអាកាសការ​រឹតបន្តឹង​ទិដ្ឋាការ និង​ការចាកចេញ​របស់​ក្រុមហ៊ុន​ល្បីៗ​ដូចជា McDonald''s និង Ikea ដែល​ប្រៀបបាន​ដូចជា លោក​ខាង​​លិច​កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច​លើ​ប្រជាជន​រុស្ស៊ី​។​

​លោក​ Volkov បាន​និយាយថា​៖ «​ការប្រឈមមុខ​ជាមួយ​លោកខាងលិចបានធ្វើឱ្យ​ប្រជាជន​រួបរួមគ្នា​»​។​

​ចំណែកឯ​អ្នក​ដែល​នៅតែ​ប្រឆាំង​សង្គ្រាមបាន​ដកថយ ដោយសារ​ការកម្រិត​ប្រព័ន្ធ​ផ្សព្វផ្សាយដូចជា YouTube និង​ការ​បង្ហោះ Facebook​។ បច្ចុប្បន្ន បណ្ដាញ​សង្គម Facebook និង Instagram មិនអាច​ដំណើរការ​បានទេ​ក្នុងប្រទេស​រុស្ស៊ី ដោយ​គ្មាន​កម្មវិធី​ពិសេស​នោះ​។

​នៅ​ទីក្រុង​ Rostov-on-Don ភាគខាងត្បូងជិត​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន សកម្មជន​ក្នុងស្រុក លោក Sergei Shalygin បាន​និយាយថា មិត្តភក្តិ ២ នាក់ ដែល​ធ្លាប់​ចូលរួម​ជាមួយគាត់​ក្នុង​យុទ្ធនាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យបាន​គាំទ្រ​សង្គ្រាម​បាត់ទៅហើយ​។

​ពួកគេ​ទទួល​ឥទ្ធិពល​ពី​ការផ្សាយ​ឃោសនា​របស់​រុស្ស៊ី​ទៅកាន់​កម្មវិធី​ផ្ញើ​សារ Telegram ដែល​បង្ហាញ​ពី​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្តដោយពួក​ហ្វា​ស៊ី​សអ៊ុយ​ក្រែ​ន​។​

​លោក​បាន​និយាយ​សំដៅទៅលើ​ផលវិបាក​នៃ​បដិវត្តន៍​រុស្ស៊ី​មួយ​សតវត្សរ៍​មុន​ថា​៖ «​មាន​បន្ទាត់​បែងចែក​មួ​យ កំពុង​ត្រូវបាន​គូស​ដូច​ក្នុង​សង្គ្រាមស៊ីវិល​។ វា​គឺជា​សង្គ្រាមរបស់​បងប្អូន​ប្រឆាំងនឹង​បង​ប្រុស ហើយ​ឥឡូវនេះ​មានរឿង​ស្រដៀង​គ្នា កំពុង​កើតឡើង ពោលគឺ​សង្គ្រាមដែល​គ្មានឈាម ប៉ុន្តែ​ជា​សង្គ្រាម​រឿង​សីលធម៌ដ៏​ធ្ងន់ធ្ងរ​»​។

​លោក Shalygin និង​អ្នកសង្កេតការណ៍​ផ្សេងទៀត​នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេសរុស្ស៊ី បានចង្អុលបង្ហាញ​នៅក្នុង​បទ​សម្ភាស​ថា អ្នកគាំទ្រ​ភាគ​ច្រើន​នៃ​សង្គ្រាមហាក់ដូចជាមិនមាន​ការ​សាទរ​ជាពិសេស​នោះទេ​។

​គូបដិបក្ខ​នៃ​សង្គ្រាម កំពុង​ក្លាយជា​គោលដៅ​នៃ​ការ​ឃោស​នា​រីក​រាលដាល និង​ត្រូវបាន​គេ​កំណត់ថា ​ជាស​ត្រូវ​នៅ​ខាង​ក្នុង​។ លោក ពូ​ទីន បានកំណត់​សំឡេង នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃទី ​១៦ មីនា ដោយ​សំដៅ​ទៅលើ​ជនជាតិ​រុស្ស៊ី​និយម​លោកខាងលិច​ថា​ ជាអ្នក​រើសអើង និង​ជន​ក្បត់​" ដើម្បី​ត្រូវបាន​សម្អាតពី​សង្គម។​

​ការតវ៉ា​ប្រឆាំង​សង្គ្រាម ដែលនាំទៅដល់​ការចាប់ខ្លួន​មនុស្ស​ជាង ១៥ ពាន់​នាក់​នៅ​ទូទាំង​​ប្រទេស​ក្នុង​សប្តាហ៍​ដំបូង​នៃ​សង្គ្រាម បាន​ផ្ទុះឡើង​យ៉ាង​​ទូលំទូលាយ​។ តាម​ការ​ប៉ាន់​​ប្រមាណ​មួយចំនួន ជនជាតិ​រុស្សី​ជាច្រើន​សែន​នាក់ បាន​ភៀសខ្លួន​ចំពេល​មាន​កំហឹង ចំពោះ​សង្គ្រាម និង​ការ​ភ័យ​ខ្លាច​នៃ​ការ​ចុះចូល និង​ព្រំដែន​បិទ​។ អង្គការ​ពាណិជ្ជកម្ម​មួយបាន​និយាយថា យ៉ាងហោច​​ណាស់​បុគ្គលិក​បច្ចេកវិទ្យាចំនួន ៥ ​ម៉ឺន​នាក់ តែ​ ១​ ផ្នែក​នេះ បាន​ចាក​ចេញពី​ប្រទេស​។​

​នៅ StPetersburg ដែលជា​កន្លែង​នៃ​ការតវ៉ា​ដ៏​ធំ​បំផុត​មួយចំនួន លោក Boris Vishnevsky ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក្នុងស្រុកបាន​និយាយថា គាត់​បានទទួល​សំបុត្រ​ប្រហែល ១០០ សំបុត្រ ដែល​សុំឱ្យ​គាត់ «​ធ្វើ​អ្វី​គ្រប់យ៉ាង​» ដើម្បី​បញ្ឈប់​សង្គ្រាម ក្នុង​រយៈពេល ២ សប្តាហ៍​ដំបូង​របស់ខ្លួន​។ ប៉ុន្តែបន្ទាប់ពី​លោក ពូ​ទីន បាន​ចុះ​ហត្ថ​លេ​ខា​លើ​ច្បាប់ដែលមាន​ប្រសិទ្ធ​ភាព​ដាក់​ទោសទណ្ឌ​ចំពោះ​ការ​មិន​ចុះសម្រុង​គ្នា​ជុំវិញ​សង្គ្រាមលោក​មិនឃើញ​មាន អ្នកណា​សំណូមពរ​លោក​ទៀត​ទេ​។

​លោក​បាន​ថ្លែងថា​៖ «​ច្បាប់ទាំងនេះ​មាន​ប្រសិទ្ធភាព​ ដោយ​សារ​តែ​ពួកគេ​គំរាមកំហែង​មនុស្ស​ឱ្យ​ជាប់ពន្ធនាគារ​។ ប្រសិនបើ​មិនមែន​សម្រាប់​រឿងនេះ​ទេ នោះ​ក៏​មិនមាន​ការផ្លាស់ប្តូ​រមតិ​សាធារណៈ និង​មិនមាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល​ដូចនេះ​ទេ​»៕

វីដេអូ៖