ប្រទេសចិន ​រកឃើញ​ករណី​ឆ្លងថ្មីជាង ​១៣ ពាន់​ករណី​ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ករណី​ឆ្លង​ប្រភេទ​រងថ្មី​ពី​វ៉ារ្យ៉ង់​អូមីក្រុង​។

សារព័ត៌មាន ​Global Times ​បាន​រាយការណ៍ថា ​គេរក​ឃើញ​វិវត្តពីវ៉ារ៉្យង់​ BA.1.1 ​ចេញ​ពីវ៉ារ្យ៉ង់​ អូមីក្រុង​ពី​ករណី​កម្រិត​ស្រាល ​ដែលដាក់ដាច់​ដោយឡែក​នៅក្នុង​ទីក្រុង ​ដែលមាន​ចម្ងាយតិច​ជាង​ ៧០ គីឡូម៉ែត្រ​ពីទី​ក្រុងសៀងហៃ​។

របាយការណ៍​បាន​និយាយថា ​ប្រភេទរងនេះ ​មិនត្រូវគ្នា​នឹង​មេរោគ​ឆ្លងផ្សេងទៀត ​ដែល​បង្កឱ្យ​ចំនួនកូវីដ​នៅ​ក្នុង​ប្រទេសចិន​ ឬ​ប្រភេទ​ ដែល​ត្រូវ​បាន​បញ្ជូនទៅ ​GISAID​ ដើម្បី​តាម​ដានការ​ផ្លាស់ប្តូរ​វ៉ារ៉្យង់​នោះទេ​។

រដ្ឋាភិបាលក្រុង​បាន​និយាយ​នៅលើ​គណនី ​WeChat ​របស់ខ្លួនថា ​ករណីនៅ​ក្នុងទីក្រុង​ Dalian ​ភាគខាងជើង​ប្រទេសចិន ​បាន​រាយការណ៍​កាលពីថ្ងៃ​ សុក្រ ក៏មិនដូចគ្នាទៅ នឹង​មេរោគឆ្លង​ណាមួយ​ដែលត្រូវ​បាន​រកឃើញ​ក្នុង​ស្រុកដែ​រ។

ស្ទើរតែ​ ១២​ពាន់ករណី ​ដែល​ត្រូវ​បាន​រាយការណ៍​នៅទូទាំង​ប្រទេស​កាល​ពីថ្ងៃសៅរ៍ ​សុទ្ធតែជា​ប្រភេទ​មិនមាន​រោគសញ្ញា​៕