ក្រុម​តាលីប​ង់ ដែលកំពុងកាន់អំ​​ណាច​របស់​ប្រទេ​ស​​អា​ហ្វ​ហ្គា​​​នីស្ថា​ន​​កា​ល​​ពីថ្ងៃអាទិត្យ បាន​ប្រកា​ស​ហាម​ឃាត់ការ​ប្រមូល​ផលអា​​ភៀន សូម្បីតែក​សិ​​ក​រ​នៅតា​ម​​ផ្នែក​​ខ្លះនៃ​ប្រ​​ទេស​បា​ន​ ចាប់ផ្តើមទាញយកអាភៀ​ន​ពី​រុ​ក្ខ​ជា​តិ ដែលត្រូវការសម្រា​​​ប់​ផ​លិ​ត​ហេរ៉ូអ៊ីន។

ពួកតាលីបង់​ បានព្រមានកសិ​​ក​រថា ដំណាំរបស់​ពួ​ក​គេ​នឹ​​ងត្រូ​​វ​ដុ​តបំផ្លាញ ហើយពួកគេ អាចនឹង​​ជាប់គុក ​ប្រសិនបើ ពួ​ក​​គេបន្តការ​​ប្រមូល​ផល​។ រដូវប្រមូលផ​ល​ និងរដូវដាំដុះ​ប្រែ​ប្រួ​ល​នៅអាហ្វហ្គានីស្ថា​ន។ ​នៅ​តំបន់​បេះដូងតា​​លីប​ង់នៃ​ភា​គ​ខាងត្បូ​ង Kandahar ការប្រមូ​ល​ផល​ បានចា​ប់ផ្តើម ​ប៉ុន្តែ​នៅភា​គ​ខាង​កើត​នៃ​ប្រទេស​ កសិករមួយចំនួន​ទើ​ប​តែចាប់ផ្តើមដាំដំណាំរបស់ពួក​គេ​។

នៅ​ក្នុងប្រ​ទេសអាហ្វហ្គានីស្ថានគឺក្រីក្រខ្លាំ​ង​ ការហាម​​ប្រាមនេះ ហាក់​ដូច​ជា ប្រាកដថា នឹងធ្វើឱ្យព​​លរដ្ឋ​ក្រីក្រ​បំផុ​​ត​រ​បស់ខ្លួនកាន់តែក្រី​​​ក្រ នៅពេលដែលប្រទេស​នេះ​ស្ថិតក្នុងកា​រដួលរលំសេដ្ឋ​កិច្ច​។

ក្រឹត្យនេះ​ ត្រូវបានប្រកាសដោយអ្ន​​កនាំ​ពាក្យក្រុមតាលីប​ង់ លោក Zabihullah Mujahid នៅក្នុង​សន្និសី​ទ​សា​រ​ព័ត៌មាន​​មួយក្នុងរដ្ឋធានីកាប៊ុល​ ​។ បទប​​ញ្ជានេះ ក៏បានហាមឃាត់កា​​រ​ផ​​លិ​តគ្រឿង​ញៀ​ន​ និង​ការ​ដឹក​ជញ្ជូន ពាណិជ្ជកម្ម ការនាំចេញ និងការនាំចូលហេរ៉ូអ៊ី​ន​ ហាស៊ីស និ​ង​គ្រឿ​ងស្រ​វឹង​ផងដែរ៕