​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​នឹង​ចេញ​សាលក្រម ដែល​នឹង​សម្រេច​ជោគវាសនា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន ខាន់ បន្ទាប់ពី​មាន​ភាពចលាចល​ន​យោ​​បាយ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​​ក្រោយនេះ លោក​ ខាន់ បាន​ប្រ​ឈម​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ក្រុម​បក្សប្រឆាំង​ ដើម្បី​ទម្លាក់​លោក​ពី​តំណែង​បន្ទាប់ពី​លោក​ហាក់ដូចជា​បាន​បាត់បង់​ការគាំទ្រ​ពី​កង​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​។

​លោក​ ខាន់ បាន​អះអាង​ដោយ​មិនបាន​ផ្ដល់​ភ័ស្តុតាង​ថា កិច្ច​​ប្រឹងប្រែង​ដើម្បី​ទម្លាក់​លោក​ពី​តំណែង គឺជា​ឧបាយកល​រវាង​ក្រុម​គណបក្សប្រឆាំង និង​សហ​​រដ្ឋ​អាមេរិក​។ លោក ​ខាន់ និង​គណបក្ស​របស់លោកបាន​ព្យា​យាម​រារាំង​ការបោះឆ្នោត​ទម្លាក់​លោក ដោយ​ធ្វើការ​រំលាយ​រដ្ឋ​​សភា និង​ប្រកាស​ធ្វើ​ការបោះ​​ឆ្នោត​មុនពេល​កំណត់​។​

​សមាជិក​គណបក្សប្រឆាំង​បានដាក់​ញត្តិ​ទៅកាន់​តុលា​ការ​កំពូល​ប៉ា​គី​ស្ថាន​ ដើម្បី​តវ៉ា​ការរារាំង​របស់លោក​ ខាន់​។ ដើមឡើយ​តុលាការ​ត្រូវបាន​គេ​រំពឹងថា​​ នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​ឥឡូវនេះ​សវនាការបាន​បន្ត​ចូលដល់​ថ្ងៃ​អង្គារ​។

​អ្នកវិភាគ​ជាច្រើនបាន​និ​យាយ​ថា លោក​ ខាន់​ បាន​ជាប់ឆ្នោត​ដោយសារ​មានការ​គាំទ្រ​នយោបាយ​ពី​កង​យោធា​៕