​អ្នកជំនួញ និង​មេធាវី​ជាន់ខ្ពស់​បាន​ព្រមាន​ថា កេរ្តិ៍ឈ្មោះ​របស់​ហុងកុង​ថា ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​អាច​នឹង​ប៉ះពាល់​ដោយ​​សារ​ការលាលែង​ពី​តំណែង​របស់​ចៅក្រម​អង់គ្លេស​ ២​ រូប​ ពី​តុលាការ​​កំពូល​របស់​ទីក្រុង​នេះ​។​

​ប្រព័ន្ធ​ច្បាប់​ទូទៅ​នៃ​ដែនដី​ចិន ​និង​ចក្រភព​អង់គ្លេស​សំដៅលើ​ការ​សម្គាល់​ទឹកដី​កោះ​នេះ​ពី​ចិនដីគោក​ដែលជា​កោះ​គណបក្ស​កុម្មុយនីស្ត​មានអំណាច និង​ដើរតួនាទី​ផ្ទាល់​នៅក្នុង​តុលាការ​របស់​ប្រទេស​។ ប្រព័ន្ធ​ច្បាប់​របស់​ទី​​ក្រុង​បានផ្តល់​ការធានា​ដល់​ក្រុម​ហ៊ុន​បរទេស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ថា តុលា​ការមិន​មានការ​ជ្រៀតជ្រែក​ផ្នែក​ន​យោ​​បាយ និង​ការធានា​នូវ​សមត្ថភាព​ក្នុងការ​អនុវត្ត​កិច្ចសន្យា​ប្រឆាំងនឹង​សហគ្រាស​រដ្ឋ​របស់​ចិន​។​

​ប៉ុន្តែ​រដ្ឋាភិបាល​នៃ​ដែនដី​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់​សន្តិ​​សុខ​ជាតិ​ដ៏​តឹងតែង​មួយ​កាលពី​ជិត ​២ ​ឆ្នាំមុន​ ដើម្បី​អនុវត្ត​ការ​​បង្ក្រាប​យ៉ាង​ទូលំទូលាយ​លើ​សេរី​​ភាព​ស៊ីវិល​ ដែល​បាន​សន្យា ចំពោះ​ប្រជាជន​ហុងកុង បន្ទាប់ពី​ការ​​ប្រគល់​ពី​ចក្រភព​អង់គ្លេស​ទៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ ​១៩៩៧​។​

​លោក ​Lord Robert Reed ប្រធាន​តុលាការ​កំពូល​របស់​ច​ក្រ​ភព​អង់គ្លេស និង​លោក Lord Patrick Hodge មាន​តំ​​ណែ​ង​នៅ​តុលាការ​កំពូល​របស់​ច​ក្រ​ភព​អង់គ្លេស បាន​លាលែង​ពី​តំណែង​កាលពី​សប្តាហ៍​មុន​ ក្នុងនាម​ជា​ចៅក្រម​មិន​អចិ​ន្រៃ្ត​យ៍​នៅ​សាលាឧទ្ធរណ៍​ចុងក្រោយ​របស់​ហុងកុង​ ដោយ​លើកឡើង​ពី​ការ​​អនុវត្ត​ច្បាប់​សន្តិសុខ​។​

​លោក Lord Reed បាន​និយាយថា​៖ «​ចៅក្រម​នៃ​តុលា​ការ​កំពូល​មិនអាច​បន្ត​កាន់តំណែង​នៅក្នុង​ទីក្រុង​ហុងកុង ​ដែលមាន​រដ្ឋបាល​ចាក​ចេញពី​តម្លៃ​នៃ​សេរី​​ភាព​នយោបាយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។​

​ចៅក្រម Lord Nick Phillips, Lord Leonard Hoffmann, Lord David Neuberger, Lord Lawrence Collins ​និង Lord Jonathan Sumption​ ចៅក្រម​ចក្រភព​អង់គ្លេស​ចូល​​និវត្តន៍​ដែលមាន​តំណែង​នៅ​តុលាការ​ហុងកុង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា ពួកគេ​នឹង​នៅ​កាន់តំណែង​ដដែល​ជាមួយ​សហសេវិក​អូស្ត្រាលី​កាណាដា និង​ក្នុងស្រុក​។​

​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​សហគម​ន៍​ផ្លូវច្បាប់ និង​ធុរកិច្ច​របស់​ហុងកុង​បាន​និយាយថា វត្តមាន​របស់​ចៅក្រម​បរទេស​នៅលើ​តុលា​​ការ​កាន់តែ​តិច វា​នឹង​កាន់តែ​កាត់​​បន្ថយឥទ្ធិពល​នៃ​ការលាលែង​នេះ ហើយ​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ​ថា ​ព្រោះ​កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​នេះ​នឹងត្រូវ​ប៉ះពាល់​ដូចគ្នា​។​

​លោក Masakazu Yagyu​ អគ្គលេខាធិការ​នៃ​សភា​ជប៉ុន​-​ហុងកុង​បាន​និយាយថា​៖ «​អ្នកជំនួញ​ជាច្រើន​មានការ​ព្រួយបារម្ភ​អំពី​ការសម្រេចចិត្ត​របស់​ចៅក្រម​ដែល​នៅ​សេសសល់ ប្រសិនបើ​ចៅក្រម​ទាំងអស់​ចាកចេញ វា​មាន​ហានិភ័យ​ក្នុងការ​គ្រប់គ្រង​ច្បាប់រួម​ប្រកបដោយ​ការ​ប្រុង​​ប្រយ័ត្ន ហើយ​វា​ប៉ះពាល់​ដល់​អាជីវកម្ម​ជប៉ុន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​»​។​

​ទោះបីជា​ចៅក្រម​បរទេស​មាននៅ​សេសសល់​ក៏ដោយ លោក​ Yagyu បារម្ភ​ថា ការបកស្រាយ​ខុស​ដែលថា ច្បាប់​ទូទៅ​របស់​ហុងកុង ត្រូវបាន​បញ្ចប់​នឹង​ក្លាយជា​សារ​ដែល​មេដឹកនាំ​ធុរកិច្ច ជប៉ុន​ទទួលបាន​មកវិញ​។​

​កេរ្តិ៍ឈ្មោះ​របស់​ហុងកុង​ក្នុងចំណោម​ក្រុមហ៊ុន​បរទេស​ត្រូវបាន​ខូចខាត​រួចទៅហើយ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយនេះ​ ដោយសារ​ទឹកដី​នេះ ត្រូវបាន​គេ​បង្ខំ​ឱ្យស្រប​តាម​គោលនយោបាយ​ជំងឺ​រាតត្បាត​ដ៏​តឹងតែង​របស់​ទី​ក្រុង​ប៉េកាំង ​ដែល​បិទ​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ដីគោក និង​ពិភពលោក​ទាំងមូល​។​

​ធនាគារិក​ក្នុងស្រុក ​១ ​រូប បាន​និយាយថា តាម​ទស្សនៈ​ទីផ្សារ​ហិរញ្ញ​វត្ថុ ឥទ្ធិពល​នៃ​ការដកខ្លួន​របស់​ចៅ​​ក្រម គឺជា​បញ្ហា​នៃ​ការយល់ឃើញ​ជាជាង​ផលប៉ះពាល់​ភ្លាមៗ​លើ​ប្រព័ន្ធតុលាការ​របស់​ហុងកុង​ដែល​អាច​បន្ថយ​ទំនុកចិត្ត​ក្នុងចំណោម​វិនិយោគិន​អន្តរជាតិ​។​

​សភាពាណិជ្ជកម្ម​អង់គ្លេស​នៅ​ហុងកុង​បាន​អំពាវនាវ​ឱ្យ​ចៅក្រម​បរទេស​ដែល​នៅ​សេសសល់​ស្នាក់​​នៅដោយ​បន្ថែមថា សភា​ឱ្យ​តម្លៃ​លើ​ពួកគាត់​យ៉ាងខ្លាំង​លើ​ផ្នែក​អា​​ជីវ​កម្ម និង​ទទូចថា ឱកាស​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅក្នុង​ទឹកដី​ចិន​នៅតែមាន​សារៈសំខាន់​។​

​បន្ទាប់ពី​ច្បាប់​សន្តិសុខ​ដែលមាន​ពាក្យ​មិន​ច្បាស់លាស់​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ​២០២០ ប្រព័ន្ធ​នយោបាយ​របស់​ហុងកុង​ស្ថាប័ន​អប់រំ និង​សង្គម​​ស៊ីវិល​ត្រូវបាន​កែតម្រូវ​ឡើង​​វិញ ​ដើម្បី​បណ្តេញ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្មោះត្រង់​ចំពោះ​ទីក្រុង​ប៉េកាំង​។​

​ការព្រួយបារម្ភ​បន្ថែមទៀត​សម្រាប់​មេធាវី គឺ​ការប្រើប្រាស់​ការគំរាមកំហែង ការចាប់ខ្លួន និង​ការកាត់ទោស​ដើម្បី​បំភិត​​បំភ័យ​អ្នក​ដែល​មើលឃើញថា មានការ​អាណិតអាសូរ​ចំពោះ​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ឆ្នាំ ​២០១៩​។ សកម្មជន​គណបក្សប្រឆាំង​ចំនួន ​៤៧ ​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​វាយឆ្មក់​នៅពេល​ព្រឹក​ព្រលឹម​នៅ​ដើមឆ្នាំ​ ២០២១ ដែល​ភាគច្រើន​នៅតែ​ស្ថិតក្នុង​ពន្ធនាគារ​រង់ចាំ​ការកាត់ទោស​សំណុំរឿង​នៅឡើយ​៕