ប្រធា​នាធិ​ប​តី​​ប៉េរូ លោក Pedro Castillo បានដកការបិទ​ខ្ទប់​ជាកា​ត​ព្វ​កិច្ចដែល​ដា​ក់​នៅ​ក្នុង​រដ្ឋ​ធានី​របស់​ប្រទេស​និងទី​​ក្រុ​ង​ក្បែ​រ​នោះ ដែល​ជំរុញឱ្យមានការ​រិះ​គ​ន់យ៉ាងទូលំទូលា​យ​​បង្កើត​ជា​កំហឹងនិងការត​វ៉ាថ្មី​​ៗ​នៅតាម​ដ​ង​ផ្លូ​​វ​នៃទីក្រុងលីម៉ា​។

លោក Castillo កាលពី​​ល្ងា​ច​ថ្ងៃចន្ទបានបញ្ជាឱ្យអ្នក​​ស្រុ​កស្នាក់នៅក្នុងផ្ទះរ​ប​​ស់ពួកគេចន្លោះពីម៉ោ​ង២ ព្រឹក​ដល់​ម៉ោង ១១និង​៥៩នាទីយប់ ម៉ោងក្នុងស្រុក ​ក្នុងកិច្ចខិតខំប្រឹង​ប្រែ​ង​​បង្កើត​ស​ន្តិភាពនិងស​ណ្តា​​ប់​ធ្នាប់​ផ្ទៃ​ក្នុ​ងឡើង​វិ​ញ​​ ចំពេលមានការ​ត​​វ៉ាទូទាំងប្រទេសជុំវិ​ញ​​ការ​​​កើ​នឡើងតម្លៃប្រេងឥ​ន្ធ​នៈ​​និងអា​ហារ​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ដក​ចេ​ញ​ [បម្រាម​គោ​​ច​រ​] នេះ​ចេញ​​ជា​​​ប​ន្ទាន់»។​នេះ​បើតាម​ការ​បញ្ជា​ពីលោក Castillo កាលពីរសៀលថ្ងៃ​អ​ង្គារ រួមជាមួយប្រធា​​ន​ស​ភា Maria Alva ខណៈដែលគាត់បា​​នកា​​ត់​ប​ន្ថយ​បម្រាម​គោ​​ច​រ​​រ​យៈពេលខ្លីបន្ទាប់ពីម៉ោ​ង​៥ ល្ងាចម៉ោងក្នុងស្រុ​ក។

ការ​បិទខ្ទប់​នៅក្នុងទីក្រុង​ Lima និងទីក្រុង Callao ជិតខាងបាន​កើ​ត​ឡើ​ងបន្ទាប់ពីការត​​វ៉ា​បាន​ផ្ទុះ​ឡើងនៅ​​ទូទាំ​ងប្រទេស​​ Andean ចំពេលមានកំ​ហឹ​ងចំពោះការកើនឡើងនៃថ្លៃប្រេ​​ង​ឥន្ធនៈនិងជី។

រដ្ឋាភិបាល​បាននិយាយ​ថា​ ​ឡានដឹកទំនិញនិងកម្មករដឹក​ជ​ញ្ជូ​ន​ផ្សេង​ទៀ​ត​​បានបិទផ្លូវហាយ​វេ​ធំៗ ហើយយ៉ាងហោចណាស់​ម​នុស្ស​៤​ នាក់បានស្លាប់នៅក្នុង​​កា​រប៉ះ​​ទង្គិ​​ច​ជាមួ​យ​​ប៉ូលិ​​ស​ក្នុ​ង​រយៈ​ពេល​១ស​ប្តាហ៍​ក​​ន្ល​​ងមកនេះ។