សាធា​រណ​រ​ដ្ឋឆេ​កបាន និងកំពុ​​​ងបញ្ជូនរថក្រោះ ​​និងរថយន្តប្រ​​យុទ្ធ​ថ្មើរជើង​​ទៅ​កា​ន់​អ៊ុយ​ក្រែ​ន​ ដើម្បី​ពង្រឹង​សមត្ថភាពរ​ប​ស់​ប្រ​ទេសអឺ​រ៉ុ​ប​​ខា​ងកើត ​ដើម្បីទប់ទល់នឹងកា​រ​ឈ្លានពាន​រ​បស់​រុស្ស៊ី។

នេះ​ជា​​លើក​ទី​១ ហើយ​ ដែលបរទេស​បញ្ជូ​ន​​គ្រឿងសព្វា​វុធ​​​យោធា ​​​​​និង​រថ​ក្រោះទៅផ្គត់​ផ្គង់​អ៊ុ​យ​​ក្រែនជាអ្វី​ ដែល​​ប្រធានាធិបតីលោកVolodymyrZelenskyបានអំពាវនាវម្តង​ហើ​​យ​ម្ត​ង​ទៀត ដើម្បី​សុំ​ការ​គាំទ្រ​ផ្នែក​យោធា​លោក​ខា​​​ង​លិ​ច​​ប្រ​ឆាំងនឹងការវាយលុករប​ស់​​រុស្ស៊ី។

មន្ត្រី​ឆែកបាននិ​យា​យ​​ថា ប្រទេសនេះ​បា​ននិងកំពុង​ផ្ត​ល់​ឧបករណ៍ជា​ច្រើន​រួមទាំងរថក្រោះ​​ T-72 ដែល​រចនា​ឡើង​ដោយសូវៀត រថពាសដែកប្រ​យុ​ទ្ធ​និងរថពា​ស​ដែ​ក​​ដ​ល់​អ៊ុ​យក្រែ​ន​ជាច្រើន​សប្តាហ៍។

មន្ត្រី​ការពារ​ជា​តិ​ឆែកជាន់​ខ្ព​​ស់​ម្នាក់បា​​ន​និ​យា​យ​ថា​៖ «យើងជឿថានេះគឺជារឿងតែមួ​​យគត់ដែល​អាច​បញ្ឈប់​កង​​ក​ម្លាំងរុស្ស៊ីពី​​កា​រប្រព្រឹត្តអំពើឃោរឃៅប​ន្ថែ​ម​ទៀ​ត​ ហើយ​ការប្រគល់រថក្រោះម​ក​ទ​​ល់​ពេ​​ល​នេះ​គឺ​ជា​​​អំ​ណោយជាជា​​ង​កា​រ​លក់»​។

រថក្រោះ T-72 ចំនួន៥​ គ្រឿង និងរថយន្តប្រយុទ្ធ​ថ្មើ​រ​ជើ​​ងចំនួន​៥​ គ្រឿងត្រូ​វ​បាន​បញ្ជូន​ទៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ថ្មី​ៗ​នេះដែលបានកើតឡើ​ង​​ បន្ទាប់​ពី​រូប​ថ​តត្រូវ​​បានបង្ហោះនៅលើ​​ប​ណ្តាញ​សង្គម​។

មន្ត្រី​ឆែក​ទី២ បាននិយាយថា ​​ប្រទេសនេះក៏កំ​ពុង​ស្ថិតក្នុងការពិភា​ក្សា​​ដំ​បូង​​ផង​ដែ​រ​លើកា​រ​ផ្ត​ល់​ជំនួយ​ប្រភេទ​ផ្សេ​​ងទៀត រួមទាំងជំនួយ​ក្នុ​​ង​កា​​រប​ម្រើឧ​​ប​​ករ​ណ៍ក​ម្លាំ​​​ង​ដី​ធុន​ធ្ងន់​រ​ប​​ស់អ៊ុ​យ​ក្រែ​​ន​នៅ​តាម​កន្លែង​នានា​ក្នុ​ង​សា​ធា​រ​ណ​រដ្ឋ​​ឆែក​៕