​កាលពី​ ២ ខែ​មុន លោក​ Rishi Sunak ជាអ្នក​ន​យោ​​បាយ​អង់គ្លេស​ដ៏​មាន​ប្រជាប្រិយ ដែល​បម្រើការ​ជា​អ​ធិ​​កា​រប​តី​នៃ Exchequer មើលទៅ​ហាក់ដូចជា​អាច​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី Boris Johnson បែរជា​ត្រូវ​មក​ប្រឈម​នឹង​រឿងអាស្រូវ​មួយ​ធំ​ទៅវិញ​។

​លោក​ត្រូវ​ប្រឈម​នឹង​រឿងអាស្រូវ​ជុំវិញ​ការ​លាតត្រដាង​អំពី​ស្ថានភាព​ពន្ធ​របស់​ភរិយា​ដ៏​មាន​ស្ដុកស្ដម្ភ​របស់លោក​ក៏ដូចជា​ការដែល​លោក​កាន់​បណ្ណ​បៃតង​អនុ​​ញ្ញាត​ឱ្យ​លោក​ទៅ​រស់នៅ​ និង​ធ្វើការ​នៅ​សហរដ្ឋអាមេរិករយៈពេល​ ១៩​ ខែ​ បន្ទាប់ពី​លោកបាន​ក្លាយជា​អធិការបតី ដែលជា​តំណែង​ហិរញ្ញវត្ថុ​កំពូល​ និង​ការងារ​ដ៏​មាន​ឥទ្ធិពល​បំផុត​ទី​២​ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ចក្រភព​អង់គ្លេស​។​

​លោក Tim Bale សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៅ Queen Mary នៃ​សាកលវិទ្យាល័យ​ឡុង​ដ៍​បាន​និយាយថា​៖ «​បើទោះជា​មានរឿង​អាស្រូវ​ក៏ដោយ​ក៏​វា​ពិបាក​ក្នុង​និយាយថា ឱកាស​នៃ​ការទទួលបាន​ជោគជ័យ​ធ្វើជា​អ្នកដឹកនាំ​ត្រូវបាន​បាត់បង់​នោះដែរ​»​។

​ភរិយា​របស់លោក Sunak គឺ​លោកស្រី Akshata Murty ដែលជា​កូនស្រី​របស់​អ្នកជំនួញ​ដ៏​មាន​បំផុត​ម្នាក់​របស់​ប្រទេស​ឥណ្ឌា បាន​សន្សំ​ប្រាក់ រាប់លាន​ផោន​ក្នុង​ ១ ឆ្នាំ​លើ​ពន្ធ​លើ​ភាគលាភ​ពី​ភាគហ៊ុន​នៅក្នុង​ក្រុម​​ហ៊ុន​បច្ចេកវិទ្យា​របស់​ឪពុក​លោកស្រី ឈ្មោះ Infosys​។​

​កាលពី​ថ្ងៃ​សុក្រ​លោកស្រី Murty បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​សម្រាប់​ស្វាមី​របស់លោក​ដោយ​ប្រកាសថា លោកស្រី​នឹងចាប់ផ្តើម​បង់ពន្ធ​ក្នុងប្រទេស​អង់គ្លេស​ លើ​ប្រាក់ចំណូលនៅ​បរទេស​។​

​បើទោះបីជា​រឿង​ធម្មតា​សម្រាប់​ជនបរទេស​ដែល​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​ជា​បណ្ដោះអាសន្ន​ក៏ដោយ ក៏​ទង្វើ​នេះ​បានបង្ហាញ​ពី​ភាព​ឯកសិទ្ធិ​ដ៏​ខ្លាំង​របស់លោក​​ស្រី​។ នៅពេលដែល​លោក​Sunak​ កំពុង​ដំឡើង​ពន្ធ​ដើម្បី​គ្របដណ្តប់​ការ ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ សាធារណៈ ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​ការគ្រប់គ្រង​ពន្ធ​ក្លាយជា​ការទទួលខុសត្រូវ​ផ្នែក​នយោបាយ​របស់លោក​។

​លោក Jill Rutter អតីតមន្ត្រី​ក្រសួង​រតនាគារដែល​ឥឡូវនេះ ជា​អ្នកស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​ក្នុងការ​​ផ្លាស់ប្តូរ​អឺរ៉ុបបាន​និយាយថា​៖ «​ទោះបីជា​ការពិត​ដែលថា លោក​មានទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​ក៏ដោយ ប៉ុន្តែការ​ក្លាយជា​អ្នកមានដោយសារ​ការបោកប្រាស់​ពន្ធ ​គឺជា​រឿង​មួយ​ផ្សេងទៀត​»​។​

​លោកស្រី Murty កាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ​ជាង ៥០០ លាន​ផោន នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឥណ្ឌា Infosys ដែល​ត្រូវបាន​បង្កើតឡើង​ដោយ ឪពុក​របស់​លោកស្រី​។ លោកស្រី​បានទទួល​ប្រាក់​ភាគលាភ ១១,៦ លាន​ផោន ពី​ក្រុមហ៊ុន Infosys កាលពី​ឆ្នាំមុន​។​

​លោកស្រី Murty បាន​និយាយថា លោកស្រី​នឹង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ជុំវិញ​ពិភពលោក​ទាំងអស់ នាពេល​អនាគត និង​សម្រាប់​ឆ្នាំ​ពន្ធ​ចុងក្រោយ ​ប៉ុន្តែ​មិនមែន​លើ​ប្រាក់ចំណូល​ក្រោយ​កាលបរិច្ឆេទ​ទេ​។

​ទោះជា​យ៉ាងណា ការសម្រេចចិត្ត​របស់​លោកស្រី​ទំនងជា​មិន​បញ្ឈប់​ការត្រួតពិនិត្យ​លើ​កិច្ចការ​ពន្ធដារ និង​ផលប្រយោជន៍​ហិរញ្ញវត្ថុ​របស់លោក Sunak និង Murty ​សម្រាប់​ការស៊ើបអង្កេត​ថា​តើ Sunak បាន​បំពាន​ក្រម​រដ្ឋមន្ត្រី​ដោយ​មិនមាន​តម្លាភាព​ឬទេ​?

​លោក Sunak ត្រូវបាន​ចាត់ទុកថា ជា​បេក្ខជន​សំណព្វចិត្ត​ដើម្បី​បន្ត​តំណែង Johnson ប្រសិនបើ​នាយករដ្ឋមន្ត្រី​ត្រូវបាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​ជុំវិញ​រឿងអាស្រូវ​ជប់​លៀងពេល​កូ​វីដ ប៉ុន្តែ​ជំហរ​នយោបាយ​របស់​អធិការបតី បាន​ធ្លាក់ចុះ​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​និ​ទាឃ​រដូវ​កាលពី​ខែ​មុន​នៅពេលដែល​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា អសមត្ថភាព​ក្នុង​ការជួយ​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ជួបការលំបាក​។​

​ទោះជា​យ៉ាងណាក៏ដោយ សមាជិកសភា​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ពួកគេ​ជឿជាក់ ៩៩ ភាគរយ​ដែលថា ការិយាល័យ​នាយករដ្ឋមន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​ ខណៈ​​ដែល​អ្នក​ផ្សេងទៀត​បាន​និយាយថា ពួកគេ​សង្ស័យថា លោក Sunak មាន​បញ្ហា​ច្រើន​៕