ឯកអគ្គរដ្ឋ​ទូ​​ត​រុស្ស៊ី​ប្រ​ចាំនៅ​ស​ហ​រ​ដ្ឋអា​មេ​រិក លោក Anatoly Antonov និយាយ​ថា មន្ត្រី​នៅ​ទីក្រុង​វ៉ាស៊ី​នតោន​ មើល​រំលង​រូប​លោក​ ចំពេល ដែល​ទីក្រុង​ម៉ូស្គូ ​​មា​ន​ការលុកលុយ​​ពី​​អ៊ុយ​ក្រែន ​ហើយ​លោកក៏​​មិ​ន​បាននិ​យា​យ​​ជា​មួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។​

លោក Antonov បានប្រាប់​សារព័ត៌មាន​ Politico ខ្លួន​​គាត់​​ផ្ទា​ល់ និងស្ថា​ន​​ទូត​របស់​លោក​​ នៅ​ក្នុង​បទ​សម្ភាសផ្តា​ច់​មុខ ដែ​​ល​ចេ​ញផ្សា​​យ​កា​ល​ពី​​ថ្ងៃ​ច​ន្ទថា​៖ «និយាយ​​​ដោយ​ត្រង់ទៅ​ ​​គេ​បិទផ្លូវ​យើង​ជិត»។

យោងតាមសារព័ត៌មាន​ ​​Politico បេសក​ជន​​រុស្ស៊ី​ មិនអាចជួ​​បជាមួយមន្ត្រីជាន់ខ្ពស់​នៅ​សេត​​​វិមាន ឬ​ក្រសួង​ការ​​បរទេ​​សអាមេរិកបាន​ទេ​។

សមាជិក​សភាអា​មេ​រិ​ក ក៏បានបដិសេធមិ​នជួ​ប​ជាមួយលោក​ Antonov ​ចា​ប់​តាំង​ពី­​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី Joe Biden ហើយពួកគេនឹ​ង​មិនថតរូបជាមួយ​គា​ត់​ដែរ។​ នេះបើយោងតា​មសា​រព័ត៌មាន​ដដែល​។

លោក Antonov បានប្រាប់សារព័ត៌មាន​ Politico ថា ទំនាក់ទំនងកា​រទូត​នឹង​មិន​​ត្រូវ បាន​កាត់​ផ្តាច់​ទាំង​ស្រុងនោះ​ទេ​ ​ហើយ​​ថា ស្ថានទូតរុ​​ស្ស៊ីនៅ​តែ​​មា​នទំនាក់ទំនងបែប​បច្ចេក​ទេស ឬ កម្រិត​ទាប​ជាមួយ​រដ្ឋ​​​បាល​ Biden ។

លោក Antonov បាន​​និយាយ​​ថា​៖ «យើង​ ​ត្រូវ​បរាជ័យ​ក្នុ​ង​​​ការ​ស​ហ​​ការ​​​​លើ​ការដោះស្រាយ​​​​​​បញ្ហាផ្សេង​ៗ។ យើង​ពិបាក​​​​ស្រមៃណាស់​ថា នៅក្រោម​កាលៈ​ទេសៈ​​​បែ​​​​​​ប​​​នេះ បញ្ហានៃស្ថិរ​ភា​​ព​​​យុ​ទ្ធ​​​សា​​​​ស្ត្រ​​ ​ការប្រែ​ប្រួ​​ល​អា​កា​​ស​ធាតុ​​​ ​​​មេ​រោគឆ្លង​ ការប្រយុទ្ធប្រឆាំង​នឹងអំ​ពើភេ​រ​វក​​ម្ម​ ការប្រយុទ្ធប្រឆាំ​ង​នឹងកា​រ​រីកសា​យ​នៃ​​អាវុធ​ប្រល័យ​លោ​ក អា​​​ចត្រូ​វ​បា​នដោះ​ស្រាយ​​បាន​ ដោយគ្មាន​កា​​​​រ​ចូលរួមសកម្មពីសហរ​ដ្ឋអា​មេរិក​ និ​ងរុស្ស៊ី​»៕