រដ្ឋធានីពាណិជ្ជកម្មនៃទីក្រុងសៀងហៃរបស់ប្រទេសចិន បានរាយការណ៍ថា មិនមានរកឃើញករណីថ្មីខាងក្រៅតំបន់ដាច់ពីគេក្នុងសង្កាត់ចំនួន ២ ក្នុងក្រុងកាលពីថ្ងៃពុធទេ ហើយក៏សង្ឃឹមថា ស្ថានភាពកូវីដនឹងត្រឡប់មកប្រសើរវិញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានត្រេកអរ ចំពោះការបន្តការផលិតរថយន្តអគ្គិសនី Tesla Inc (TSLA.O) នៅរោងចក្រសៀងហៃឡើងវិញ កាលពីថ្ងៃអង្គារ បន្ទាប់ពីផ្អាកជាង៣សប្តាហ៍។

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនចំនួន ៦៦៦ ដែលរដ្ឋាភិបាលចិនបាននិយាយកាលពីសប្តាហ៍មុនថា នឹងទទួលបានអាទិភាពក្នុងការបើក ដំណើរការឡើងវិញ ឬបន្តប្រតិបត្តិការនៅក្នុងទីក្រុងសៀងហៃ។

មន្ត្រីសុខាភិបាលទីក្រុង Wu Qianyu បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃ ពុធ ថា៖ «ស្ថានភាពជំងឺរាតត្បាតរបស់ទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហាញពី និន្នាការធ្លាក់ចុះ។ ការរីករាលដាលនៃសហគមន៍ ត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព»។

វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង បន្ទាប់ពីការផ្ទុះឡើង បានចាប់ផ្តើមនៅដើមខែ មីនា បានធ្វើឱ្យប្រជាជន ២៥ លាននាក់ក្នុងទីក្រុងជួបការលំបាក ដោយសារបាត់បង់ប្រាក់ចំណូល ការផ្គត់ផ្គង់អាហារមិនទៀងទាត់ បែកបាក់គ្រួសារ និងស្ថានភាពក្រីក្រក្នុងការដាក់ឱ្យនៅដាច់ដោយឡែក៕

វីដេអូ៖