ទាហាន​រប​ស់​ក​ង​ទ័ព​រំ​​ដោះ​ប្រជា​ជនចិន កំពុង​សា​កល្បង​​​ទំនុក​ចិត្ត​ ​និងការស៊ូទ្រាំរបស់​ពួ​​​កគេ​ក្នុង​អាកាស​ធាតុ​ត្រជាក់​ជូរចត់​​ក្នុងការសាងសង់មូ​​ល​​​ដ្ឋា​ន​ឧទ្ធម្ភាគចក្រ​លើ​​សពី​ ៣០០០ ម៉ែត្រ ដោយ​ធ្វើ​ការ​វាយ​តម្លៃប្រព័​ន្ធ​ទំនាក់​ទំន​ង និងការប្រឈម​​មុ​ខនឹ​ង​សត្រូ​វនៅ​ក្នុង​តំ​ប​ន់​ Aksai Chin តាមបណ្តោយ​ព្រំ​ដែ​​ន​ប្រទេស​ចិន​ជាមួ​យឥ​​ណ្ឌា។​

​​ខ​ណៈ​ដែលយោ​ធាទូ​ទាំ​ង​ពិភ​​ពលោក​ កំពុង​សិក្សា​ពីកា​រ​លុ​ក​​លុ​យ​រ​​ប​ស់​ទី​​ក្រុង​ម៉ូ​ស្គូម​ក​អ៊ុយ​ក្រែន ដើម្បី​ជា​​មេរៀន​​ក្នុង​សង្គ្រាម​ទំ​នើ​ប។ អ្នកជំនា​ញ បាននិយា​យ​ថា ដោយសារការពឹង​​ ផ្អែ​​ក​លើ​ផ្នែ​ក​រឹ​ង​រ​​ប​​ស់យោ​ធា​រុស្ស៊ី ​និង​​កង្វះ​ប​ទពិសោធប្រយុទ្ធនាពេ​ល​​ថ្មី​ៗ​នេះ​ យើង​សង្ឃឹម​ថា​ យើង​អាច​​នឹង​ដោះ​ស្រាយបញ្ហាយើង​តាម​រយៈការ​ដាក់ពង្រាយនៅ​​ក្នុងទីតាំង​អ​រិភាពដូ​ចជា​ ហិម៉ាឡៃយ៉ា​។​

លោក Phillip Saunders នាយក​មជ្ឈមណ្ឌល​សិ​ក្សា​កិ​ច្ចការយោ​ធាចិ​ន​​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិក្នុង​ទីក្រុង Washington បាននិ​យាយថា៖​​ «ចំណុចចា​ប់ផ្តើម គឺ​​ថា ប្រទេស​រុ​ស្ស៊ី​​គឺជា​គំរូ​មួយ​ក្នុង​ចំណោ​ម​គំរូ​សម្រាប់កំណែ​ទ​​ម្រ​ង់​យោ​ធា​រ​ប​ស់ប្រទេស​ចិ​ន​​»​។

ចិន​អាចនឹង​ត្រូវ​ចំណា​​យពេ​លច្រើ​ន​ឆ្នាំ​ ដើម្បីស្រូបយក​​មេ​​រៀ​នទាំងស្រុងពីអ៊ុយ​ក្រែន​។ អ្នក​ជំនា​ញ បាន​លើកឡើង​ពី​វិ​ធាន​កា​រ​មួយ​ចំនួន ដែលរំ​ពឹង​ថា​ នឹ​ង​ជំរុញការផ្លាស់ប្តូ​រ​សង្រ្គាម​ទំនើប​នេះ ដែល​​រួម​បញ្ចូល​យុទ្ធ​សាស្ត្រ​ ការ​ប្រើប្រាស់ស​ត្រូវ ដើម្បីហ្វឹ​កហា​ត់​​ក​ង​ទ័​ពនៅក​ន្លែង​ ដូចជា Aksai Chin ជាក​​ន្លែង ដែលមាន​ទាហានចិ​ន​យ៉ា​ងហោ​ច​ណា​ស់ ៤​ នាក់ និងជនជាតិឥណ្ឌា ២០០ ​នាក់ បាន​​ស្លាប់នៅក្នុងកា​រ​​ប៉ះ​​ទ​ង្គិ​ច​គ្នា​ក្នុ​ងឆ្នាំ ​២០២០​៕