​ប្រទេស​តួ​ក​គី បិទផ្លូវ​អាកាស​មិនឱ្យ​កម្លាំងប្រដាប់អាវុធរុស្ស៊ី​ឆ្លងដែន​អាកាស​របស់ខ្លួន​ទៅស៊ី​រី​ក្នុង​គោលបំណង​ដើម្បី​បង្កើន​សម្ពាធ​លើ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ខណៈដែល​ទីក្រុង​អង់​​កា​រ៉ា ព្យាយាម​ស្តារ​កិច្ចចរចា​សន្តិភាព​ជាមួយ​អ៊ុយ​ក្រែ​ន​ឡើងវិញ​។​

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​និយាយថា យន្តហោះ​យោធា​រុស្ស៊ី​នឹងមិន​អាច​ឆ្លងកាត់​ប្រទេស​របស់លោក​បាន​ទៀត​ទេ​។

​លោក​បាន​ប្រាប់​អ្នកកាសែត​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​ថា​៖ «​យើង​បាន​បិទ​ដែនអាកាស​របស់​យើង​សម្រាប់​ជើងហោះហើរ​យោធា​ និង​សូម្បីតែ​ជើងហោះហើរ​ស៊ីវិល​របស់​រុស្ស៊ី​ដែល​កំពុង​ដឹក យោធា​ទៅកាន់​ប្រទេស​ស៊ី​រី​។

​ក្រុមអ្នកវិភាគ បាន​និយាយថា ​ចំណាត់ការ​នេះ​នឹងធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​បន្ថែមទៀត​ដល់​ផ្នែក​ដឹកជញ្ជូន​សម្រាប់​ប្រទេស​រុស្ស៊ី ​នៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​ប្រទេស​តួ​ក​គី បានកំណត់​ការឆ្លងកាត់​នៃ​នាវាចម្បាំង​បរទេស​ពី​សមុទ្រ​ខ្មៅ​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភ្លាមៗ បន្ទាប់ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​៕

វីដេអូ៖