មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់រ​​ប​​ស់ទី​​ក្រុងសៀ​ង​ហៃ បានរកឃើញ​ករណី​ស្លាប់​ ដោយសារ​កូវីដ បន្ថែម​ទៀតនៅ​ថ្ងៃទី ២២ ខែមេសា ខណៈ​ដែលអ្ន​ក​ស្រុក បាន​ខឹង​សម្បាជុំវិញ​ការបិទ​ខ្ទប់​ និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹ​ង​រ៉ឹ​ង​តាមអ៊ីនធឺណិត។

ការបិទ​ទីក្រុង​​សៀង​ហៃ​ពេញលេញ បាន​ចាប់ផ្តើមនៅដើមខែ​​ មេ​សា​ ទោះបីមនុស្ស​ជា​ច្រើ​ន ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅក្នុ​ងផ្ទះរបស់ពួកគេយូរ​​ម​ក​ហើ​យ​ក៏​ដោ​យ ហើយភាព​តា​ន​តឹ​​ង​​​ចាប់​ផ្តើម​កើត​មាន​ឡើ​ង​លើ​អ្នក​ស្រុ​ក​។

មក​ទល់ពេ​ល​នេះ ទីក្រុង​នេះ បា​​នរាយការណ៍ពីករណី​ស្លាប់ថ្មី​​ចំនួន ១២ ករណី​ កា​លពី​ថ្ងៃសុក្រ។

រដ្ឋបាល​ក្រុ​​ងសៀ​​ងហៃ បាន​និយាយថា អ្នកជំងឺ ​​ដែ​ល​​ស្លាប់ ​មានអាយុជាមធ្យម ៨៨ ឆ្នាំ ហើយ​សុទ្ធតែ​ជា​អ្នក​មាន​ជំងឺប្រចាំកាយ និង​មិន​មាន​អ្នក​ដែល​បានចាក់វ៉ា​ក់សាំ​​ងទេ។

នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយសង្គម អ្នកនិយម​លេង​អ៊ី​ន​ធឺ​ណិត បា​​នត​ស៊ូ​ប្រ​ឆាំ​ង​នឹ​ង​កា​រ​ត្រួ​ត​ពិ​​និត្យ​ពេ​ញ១យប់ ដើម្បីចែ​ករំ​​លែកវីដេអូរ​​យៈ​ពេល​ ៦នាទី មានចំណងជើងថា "The Voice of April" ដែល​ជា​​ការ​កាត់​តសំ​ឡេង ដែល​បា​នថតក្នុងអំឡុងពេ​ល​នៃ​កា​​រផ្ទុះកូវីដ​​​នៃទីក្រុងសៀងហៃ។

វីដេអូ​នេះ បាន​បង្ហាញ​អំពី​​អគារ​ខ្ព​ស់​​ៗ​ស្ងាត់ៗ​ក្នុង​​​​ទី​ក្រុ​ង​​សៀង​ហៃ​ និង​​មាន​អ្នក​​​ស្រុក​ត្អូញត្អែរ​​អំ​ពី​កង្វះ​អាហារ និង​ថ្នាំពេទ្យ ព្រម​ទាំង​យុ​ទ្ធ​សាស្ត្រ​ប្រើ​ដៃ​ធ្ងន់ៗ​​រ​ប​ស់​អាជ្ញាធរ​ក្រុង​។​

ទោះបី​ជា មានការខឹងស​​ម្បា​​ និងការខកចិត្តក្នុ​​ង​ចំ​ណោ​​ម​​អ្នក​ស្រុ​ក​​នៅក្នុ​​ងប​​រិវេ​ណ​​លំ​នៅឋានដែល​បិទ​ជិត​នៅទី​ក្រុ​ងសៀងហៃក៏​ដោយ​ ក៏មន្ត្រីក្នុងតំបន់នៅតែរ​ក្សាការ​ប​ន្ធូ​រ​ប​ន្ថយរ​​ហូ​​ត​​ដល់​ក​រណីថ្មី​នៅខា​ង​​ក្រៅ​តំ​បន់​ដាច់​ពី​គេត្រូ​វ​បានគេសម្អាត​អស់៕

វីដេអូ៖