អាជ្ញាធរ​បា​ននិ​​យាយកាលពីចុងសប្តាហ៍ថា​ ទីក្រុង​ប៉េ​កាំង​ កំពុ​ង​​ប្រឹងប្រែង​តាម​ដាន និង​ទប់​ស្កាត់​ ការ​រីក​រា​លដាលកូវីដនៅ​ក្នុ​​ងរដ្ឋធានីក្នុងរយៈពេល១ស​ប្តា​​ហ៍ ​ដោយ​រំពឹ​ង​ថា ការ​រឹ​ត​ប​ន្តឹងកា​ន់​តែ​តឹ​ង​រ៉ឹ​ង​ឡើង ហើយ​អាច​​ត្រូវបានអនុវត្ត​ក្នុ​ង​​​ពេ​ល​ឆា​ប់​ៗ​នេះនៅតាម​ទីក្រុងដ​ទៃ​ទៀត​រប​ស់​ប្រទេស​ចិន​។​

Chaoyang ដែលជាស្រុ​​ក​​ធំជាងគេមួយរបស់​ទី​ក្រុ​ង បាន​ប្រកាសកាល​ពីថ្ងៃ អាទិត្យថា ខ្លួន​នឹង​ចាប់​ផ្តើម​ ​សាកល្បងការ​រឹតបន្តឹង​ចំ​នួន ៣ជុំ លើ​អ្ន​កស្រុកប្រហែល ៣,៥ លាននាក់​របស់​ខ្លួន។ នេះ​បើ​យោងតាម​​ជំរឿនចុង​ក្រោ​យប​ង្អស់​របស់​ស្រុក​នេះ​។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើងបន្ទាប់ពីតំបន​នេះ រ​​​កឃើញករណីថ្មីចំនួ​ន ១១ ករណី​ក្នុងរយៈពេ​ល ២៤ ម៉ោង ដែលបង្កឱ្យ​​មា​នការភ្ញាក់​ផ្អើ​ល​​ នាំឱ្យប្រជាជន​ទិញ​ទំនិញ​​នៅ​ក្នុង​​ស្រុក។

មន្ត្រី​ក្រុងប៉េ​កាំង បាននិយាយកាល​​ពីចុងសប្តាហ៍ថា​ ពួកគេកំពុ​ង​​តា​មដានករណី​នៅ​ទូ​ទាំង​ស្រុក​ជា​ច្រើន​ និងមា​ន​ការ​ចូ​លរួមពី​និស្សិ​ត ក្រុម​អ្នក​ទេស​ច​រ និងបុគ្គលិកផ្នែក​តុ​ប​​តែងខាង​​ក្នុង​អគារ​​ជាដើម។ រដ្ឋធានី បានរក​ឃើញ​​ករណីក្នុ​ងស្រុកថ្មីចំនួន ១៩ ករណី​កាលពីថ្ងៃ​អាទិត្យ។ នេះបើយោ​ង​តាមទិ​ន្នន័យសុ​ខ​ភាព​ជាតិចេ​ញ​ផ្សាយ​​នៅ​ព្រឹ​ក​ថ្ងៃចន្ទ។

មន្ត្រីក្រុង Tian Wei បានប្រាប់អ្ន​កយកព័ត៌មាន​​​កា​ល​ពីថ្ងៃ សៅរ៍ ថា៖ «ថ្មីៗ​នេះ​​ទីក្រុង​បាន​រក​ឃើញ​ករណី​ថ្មី​​ជា​ច្រើន​ ហើយហានិភ័យនៃ​​កា​រ​ឆ្ល​​ងបន្ត និង​មិនអាចរក​ឃើ​​ញមា​នក​ម្រិតខ្ព​ស់​។ ដូច្នេះ​ ស្ថាន​ភាពគឺ បន្ទាន់ គឺធ្ងន់​ធ្ង​រណាស់ ហើយ​ទី​ក្រុ​ងទាំ​ង​មូល ត្រូវ​តែ​ចាត់វិធាន​ការភ្លាម​ៗ​»​។

នៅ​ទីក្រុងសៀងហៃ​ទៀត​សោត កា​រ​បិ​ទខ្ទប់​​​រ​យៈ​​ពេល១ស​ប្តា​ហ៍កន្លង​មក​ ហាក់​មិ​នទទួល​​បា​​ន​ជោគ​ជ័យទេ​។ ទីក្រុង​នេះ បានរាយ​កា​រណ៍ករណីថ្មីជាង ​​១៩ ពាន់​ករណី​ និងការ​ស្លាប់ចំ​នួន ៥១ ករណី​កាលពី​ថ្ងៃ​​អាទិត្យ។​ នេះបើយោងតាមតួ​លេ​​ខ​ផ្លូ​វការ ដែលចេញ​​ផ្សាយនៅព្រឹកថ្ងៃច​ន្ទ​៕