មេដឹកនាំ​មី​យ៉ាន់ម៉ា​ លោក​ស្រី អ៊ុងសាន ស៊ូជី អាចនឹង​ត្រូវ​ប្រឈមមុខនឹ​​ង​កា​រជាប់ពន្ធនាគារ​ ​១៥ ឆ្នាំនៅ​ថ្ងៃចន្ទ ខណៈ​​តុលាការ​នៅក្នុងប្រទេស គ្រោងនឹង​ប្រកាសសាល​ក្រ​ម​ក្នុ​ង​សំ​​ណុំ​រឿង​ពុក​រលួយ​ជា​ច្រើន​ប្រឆាំ​ង​នឹង​លោកស្រី​។

ចាប់​តាំង​ពី រដ្ឋប្រហារកា​ល​ពី​ឆ្នាំ​មុន លោក​ស្រី ស៊ូជី ដែល​ធ្លាប់ទទួល​ជ័យ​លាភី​ណូបែល​ផងនោះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់ពី​ប​ទឧក្រិដ្ឋ​ជា​ច្រើ​​នរា​ប់​ចាប់​​ពី​​​ការញុះញង់ និងអំពើពុករលួ​យ រហូតដល់​ការ​រំលោភ​ច្បា​ប់​បោះ​ឆ្នោត​ និង​ច្បាប់​ស​ម្ងា​ត់​រដ្ឋ ដោយ​​គិត​ពី​ការ​អនុវត្ត​ការ​កា​ត់ទោ​​សអ​តិបរ​មា​រួម​គ្នា​ លោក​ស្រី​ត្រូវ​ជាប់​ទោស​លើស​ពី​ ១៥០ ឆ្នាំឯណោះ ​។

លោក​ស្រី​ ត្រូ​​វ​បានគេរក​ឃើ​ញ​ថា មា​ន​ពិរុទ្ធពីបទឧក្រិដ្ឋ​​តិច​ជាង ២​ ករណី​គិត​​រហូតមកដ​ល់​​ពេលនេះ ​ហើយ​ត្រូវ​បានកាត់ទោសឱ្យជា​ប់​ពន្ធនាគាររ​យៈ​ពេល​ ៦ ឆ្នាំ ​នៅក្នុង​ការកា​ត់​ក្តី​ជាប​​ន្តប​ន្ទាប់ ដែល​អាច​នឹង​ចំណាយ​​​រយៈពេ​លជា​ច្រើន​ឆ្នាំ ​ហើយ​ក៏​នឹង​​បន្សល់​ទុ​ក​​ឱកាស​​តិច​តួច ត្រឡ​ប់​មក​​ផ្នែក​នយោបាយ​សម្រាប់មេ​ដឹក​នាំ​​ ដែល​​តស៊ូ​ប្រឆាំង​​នឹងរ​ប​បផ្តា​ច់កា​​​រ​ក្នុង​ប្រទេស​នេះ​។

យោង​តាម​ប្រភព ដែល​ដឹ​​ង​ពី​ការកា​​ត់​ក្តី ចៅក្រមគ្រោ​ង​នឹងស​ម្រេច​នៅ​ថ្ងៃ ចន្ទ លើបទ​ចោទ​ប្រកាន់​ដែល​លោក​ស្រី ​ស៊ូជី បានទទួលយ​​កសំ​ណូ​កសរុបចំ​នួ​​ន ៦០ ម៉ឺន​ដុល្លារ និងមាស ១១,៤ គីឡូ​ក្រាម​ពីលោក Phyo Min Thein ដែលជា​អ​តីតនាយក​រ​ដ្ឋ​ម​ន្ត្រី​​ដែលជា​បុគ្គល​គ្រោង​នឹង​ស្នង​តំណែង​លោក​ស្រី​​នា ពេ​លអនាគត​។

របប​​យោធា​​ បាន​​និ​យា​​យ​ថា ​លោ​ក​ស្រី​ ស៊ូជី ​កំ​ពុ​ង​ត្រូវ​បាន​​គេ​ជួយ​សម្រួលដំណើរការ​​​ឱ្យ​​ទទួល​​បាន​សេវា ​តុលាការ​​ឯករាជ្យ​ត្រឹម​ត្រូវមួ​យ​ផង​ដែរ​៕