​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង ដូចជាក្រុមហ៊ុន Samsung ក្រុមហ៊ុន Hyundai ក្រុមហ៊ុន SK ក្រុមហ៊ុន LG និង​ក្រុមហ៊ុន​ផ្សេងទៀត លែង​ទទួលឥទ្ធិពល​គំរាមកំហែង ដោយសារ​ការធ្លាក់ចុះ​តម្លៃ​នៃ​ប្រាក់​យេ​៉​ន​ជប៉ុន​។

​ជាការ​ពិតណាស់ ការធ្លាក់ចុះ​នៃ​ប្រាក់​យេ​៉​ន ចោទ​ជា​សំណួរ​ដល់​ឥទ្ធិ​​ពលប្រទេស​ជប៉ុន ដែលមាន​សេដ្ឋកិច្ច ធំជាងគេ​ទី​៣ របស់​ពិភពលោក​នៅ​អាស៊ី ដោយសារ​ការធ្លាក់ចុះ​រូបិយ​​ប័ណ្ណ​របស់ខ្លួន ដែលជា​កត្តា​ជំរុញ​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់ខ្លួន​។​

​អ្នកជំនាញបាន​និយាយថា ក្រុមហ៊ុន Samsung Electronics និង​ក្រុម​​ហ៊ុន SK Hyinx បាន​ដាំ​ដុះ​ទីផ្សារ ពាក់កណ្ដាល​សម្រេច​រប​ស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក បើទោះបីជា​ឥទ្ធិពល​របស់​ប្រទេស​ជប៉ុន​ នៅក្នុង​វិស័យនេះ បាន​ធ្លាក់ចុះ​ក៏ដោយ​។ ក្រុមហ៊ុន Hyundai Motor និង​ក្រុមហ៊ុន Kia Motors ដែលជា​សាខា​របស់ខ្លួន​ក៏​លែង​លក់​គ្រឿង​យានយន្ត​ថោកៗ​ជប៉ុន​ទៀតហើយ​ដែរ​។ ផ្ទុយទៅវិញ ពួកគេ​កំពុង កំណត់​គោលដៅ​ទីផ្សារ​ដ៏​មាន​កិត្យានុភាព​ជាមួយ តាមរយៈ​ការលក់​រថយន្ត​អគ្គិសនី​របស់​ពួកគេ និង​ម៉ាក​យីហោ Genesis ដ៏​មានតម្លៃ​។​

​លោក Park Chong-hoon ប្រធាន ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​កូរ៉េ និង​ជប៉ុន នៅ​ធនាគារ Standard Chartered Bank បាន​និយាយថា​៖ «​កូរ៉េ​ខាង​​ត្បូង​ឥឡូវនេះ​មាន​ផ្លូវ​រកស៊ី​ខុសពី​ប្រ​ទេស​ជប៉ុន​។ ផលិតផល​កូរ៉េ មិនមែនជា​ជម្រើស​ជំនួស​ផលិតផល​ជប៉ុន​ទៀត​ទេ ដោយសារ​សាជីវកម្ម​របស់​ប្រទេស​នេះ បាន​បង្កើតក្រុម​ផ្តាច់មុខ​របស់​ពួកគេ រួចទៅហើយ​។ ខ្ញុំ​ក៏​មិនទាន់បាន​ឮថា មាន​ក្រុមហ៊ុន​ណា​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការធ្លាក់​ថ្លៃ​ប្រាក់​យេ​៉​ន​ទេ​»​។

​ទឡ្ហីករណ៍​របស់ Park ក៏ត្រូវ​បាន​គាំទ្រ ដោយ​ក្រុមហ៊ុន​ខ្លួនឯង​ដែរ​។ ប្រភពឧស្សាហកម្ម ដែល​ស្គាល់​ក្រុម​​ហ៊ុន Samsung Electronics ដែលជា​ក្រុមហ៊ុន​ធំជាងគេ​របស់​កូរ៉េខាងត្បូង បាន​និយាយថា ប្រាក់​យេ​៉​ន​ធ្លាក់ចុះ អាច​នឹងមាន​ផលប៉ះពាល់​តិចតួច​លើ​បន្ទាត់​ទីផ្សារ​របស់​វា​។​

​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា​៖ «​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ភាគច្រើន ត្រូវបានធ្វើ​ឡើងជា​ដុល្លារ​សហរដ្ឋអាមេរិក​។ រូបិយ​​ប័ណ្ណ​ផ្សេងទៀត នៅមាន​ចំណែក​តូច​នៅឡើយ​។ ក្រុមហ៊ុន Samsung នាំចូល​ឧបករណ៍​ផលិតផល​ពាក់​​កណ្ដាល​សម្រេច​ពី​ប្រទេស​ជប៉ុន ប៉ុន្តែ​វា​នៅមាន​ចំណែក​តូច​នៅឡើយ បើ​ធៀប​នឹង​ប្រាក់ចំណូល​របស់​ក្រុម​​ហ៊ុន​ខ្លួន​»​។

​ប្រភព​ដដែលបាន​បន្ថែមថា​៖ «​ក្រុមហ៊ុន​លក់​តែ​ស្មា​ត​ហ្វូ​ន​ក្នុងប្រទេស ហើយ​ចំណែក​ទីផ្សារ​របស់​វា គឺ​មិនធំ​ប៉ុន្មាន​ទេ ហើយ​ការលក់​ស្មា​ត​ហ្វូ​ន​របស់ Samsung នៅ​ប្រទេស​ជប៉ុន អាច​នឹង​កាត់កង​ជាមួយនឹង​ការនាំ​ចូល​ឧបករណ៍​របស់ខ្លួន​ពី​ប្រទេស​បាន​»​។​

​ក្រុមហ៊ុន​ LG Display ដែល​លក់​បន្ទះ​សៀគ្វី​បញ្ចេញ​ពន្លឺ​សរីរាង្គ (OLED) សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​​ជប៉ុន​ដូចជា Sony និង Panasonic បាន​និយាយថា ក្រុមហ៊ុន​មិន​ទទួលផល​ប៉ះពាល់ ឬ ចំណេញ​អ្វី​ពី​ការធ្លាក់់ចុះ​នៃ​ប្រាក់​យ៉េន​ទេ ដោយសារតែ​ប្រតិ​​ប​ត្តិ​ការ​របស់ខ្លួន​ប្រើប្រាស់​រូបិយប័ណ្ណ​នេះ​តិច​បំផុត​។ ក្រុមហ៊ុន Samsung Display ដែលជា​សាខា​របស់​ក្រុមហ៊ុន Samsung Electronics ក៏បាន​និយាយថា ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​នៅពេល​លក់​ផលិត​​ផល​ខ្លួន​ឱ្យ​ទៅឱ្យ​ក្រុមហ៊ុន​ Sony។​

​បន្ថែម​ពីនេះ ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​នៃ​ប្រាក់​យេ​៉​ន​លើ​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​​ត្បូង ​ជាមួយ​សម​ភាគី​ជប៉ុន​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ក្រៅប្រទេស ក៏បាន​ថយចុះ​ផងដែរ ខណៈដែល​ពួកគេបាន​ផ្លាស់ប្តូរ​ផលិតកម្ម​ឱ្យនៅ​ក្នុងស្រុក​កាន់តែច្រើន​។​

​បើតាម​ការលើកឡើងរ​បស់​អ្នកស្រី Angela Hong អ្នកវិភាគនៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Nomura ក្នុង​របាយការណ៍​កាល​ពីថ្ងៃ​ទី ​១៩ ខែមេសា «​គេ​មើល​​ឃើញ​ពី​ភាព​រសើប​នៃ​ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Hyundai និង Kia ចំពោះ​ការផ្លាស់ប្តូរ​រូបិយប័ណ្ណ​​បរទេស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុ​នា្ម​ន​ឆ្នាំ​កន្លងមកនេះ​»​។​

​អ្នកស្រីបន្តថា​៖ « យើង​គិតថា នេះ​គឺជា​លទ្ធផល​នៃ​ការកើនឡើង​ពី​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​នៃ​ផលិតកម្ម​រថយន្ត​រប​ស់​ក្រុមហ៊ុន Hyundai និង Kia ក៏ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ Kia ក្នុងអំឡុង​ពេលនេះ​»​។

​លោក Takahiko Watanabe សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ Senshu និង​ជា​អតីត​ធនាគារិក MUFG បាន​និយាយថា​៖ «​សន្មត​ថា ប្រាក់​យ៉េន​នៅតែ​ធ្លាក់ចុះ​នៅ​ឆ្នាំក្រោយ ឬ​ ២ ​ឆ្នាំ​បន្ទាប់ អាស៊ី​នឹង​ឃើញ​ការវិនិយោគ និង​ការ​ទិញយក​របស់​ជប៉ុន​តិចជាង​មុន​។ វា​នឹង​ពិបាក​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ក្នុងការពង្រីក​ទីផ្សារ​នៅ​អាស៊ី​។ ពួកគេ​នឹង​ផ្តោតលើ​ការបង្រួបបង្រួម​ទីផ្សារ​ជាជាង បន្ត​ការពង្រីក​»៕

វីដេអូ៖