បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ​ទៅក្រុងកៀវ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ​Antony Blinken បាននិយាយថា​ រុស្ស៊ីកំពុង​បរាជ័យ​ក្នុងការធ្វើ​សង្រ្គាម​របស់​ខ្លួន​ ហើយ​អ៊ុយក្រែន ​កំពុង​ជោគជ័យ​។

ដំណើរ​ទស្សន​កិច្ចរបស់​ លោក Blinken ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ Lloyd Austin​ គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិតខ្ពស់​របស់​អាមេរិក​ទៅកាន់​រដ្ឋធា​នីអ៊ុយក្រែន ​ចាប់តាំង​ពីរុស្ស៊ី ​បានលុកលុយ​អ៊ុយក្រែន កាលពី​ចុង​ខែ​កុម្ភៈ​ មក។

មន្ត្រីកំពូល​ មកពី​ទីក្រុងវ៉ាស៊ីនតោន ​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន ​Volodymyr Zelenskyy ​និង​ទីប្រឹក្សា​របស់​គាត់ថា ​សហរដ្ឋអាមេរិក ​នឹង​ផ្តល់ហិរញ្ញ​ប្បទាន​យោធាបរទេសជាង ៣០០ ​លាន​វដុល្លារ ហើយបាន​យល់ព្រម​លក់​គ្រាប់​រំសេវចំនួន ​១៦៥ ​លានដុល្លារ​ដល់​ប្រទេសនេះ​រួចហើយ​ដែរ​។

លោក ​Blinken ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាល​ពីថ្ងៃចន្ទ ​ថា៖«យើង ​មាន​ឱកាសក្នុង​ការបង្ហាញ ​ការគាំទ្រដ៏​រឹងមាំ​របស់យើង​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ​និង​ប្រជាជន​អ៊ុយក្រែន​នៅជិត​ព្រំដែន​ប៉ូឡូញ-​អ៊ុយក្រែន ក្រោយ​ត្រឡប់ពី​ក្រុងកៀ​វមកវិញ​»។

ការឆ្លើយ​តប​របស់លោក ​Zelenskyy ​ចំពោះ​ជំនួយនេះ​ លោក ​Austin​ បាន​និយាយថា​ អ៊ុយក្រែន​ដឹង​គុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​ជំនួយនេះ​ ប៉ុន្តែ​លោកនៅ​តែមាន​ផ្នត់គំនិត​ចង់​ឈ្នះ​រុស្ស៊ី ហើយ​យើងមាន​ផ្នត់គំនិត​ចង់ជួយ​ពួកគេ​ឱ្យឈ្នះ។ ​ប្រមុខ​ការពារ​ជាតិ​អាមេរិក​ បាន​និយាយថា ​តាមទស្សនៈ​របស់​សហ​រដ្ឋអាមេរិក​ ជ័យជម្នះ​របស់​អ៊ុយក្រែន ​នឹងបង្ហាញ​ឱ្យឃើញ​ពី​ចុះខ្សោយ​ផ្នែកយោធា​របស់​រុស្ស៊ី»​៕