វេទិកា Twitter មិនមែនជា​សាជីវកម្ម​ធម្មតា​ទេ​ ព្រោះ​វា​ជា​មធ្យោបាយ​ទំនាក់ទំនង​សកល​មួយ​ដែលមាន​សារៈសំខាន់​ក្នុងការ​កំណត់​អនាគត​របស់​មនុស្សជាតិ​ទាំងមូល​។ នេះ​បើតាម Elon Musk ក្នុងការ​ប្រកាស​ពី​កិច្ច​ព្រម​​ព្រៀង ​ដើម្បី​ទិញ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​សង្គម​មួយ​នេះ​។​

​តើ​ Twitter គួរតែ​គ្រប់គ្រង​ឱ្យ​ដូច​ក្រុមហ៊ុន​សាធារណៈ​ធម្មតា​ដោយមាន​ក្រុមប្រឹក្សាភិបាល​ផ្តោត​ចម្បង​លើ​ការប្រមូល​ប្រាក់ចំណេញ​ឱ្យ​ម្ចាស់​ភាគហ៊ុន​ហើយ​មិន​គិតពី​ផល​ប្រ​យោជន៍​របស់​ក្រុម​ផ្សេងទៀត​ទេ​?

​បើតាម​ទស្សនៈ​របស់​អ្នកជំនួញ​ និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ចម្លើយ​គឺ​ទេ​។ នាយក​ក្រុមហ៊ុន​ក៏​គួរតែ វាយតម្លៃ​គុណវុឌ្ឍិ​របស់លោក Musk មុននឹង​បម្រើការ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​បណ្តាញ​ទំនាក់ទំនង​សាធារណៈ​ដ៏​សំខាន់​នេះហើយ​ត្រូវ​ផ្អែក​មតិ​​សាធារណៈ​តាម​ក្រុមប្រឹក្សាភិបាល​របស់ Twitter វិញ​។​

​លោក Lenore Palladino ​សាស្ត្រាចារ្យ​រង​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Massachusetts Amherst និង​ជាស​ហការី​នៅ​វិទ្យាស្ថាន Roosevelt បាន​និយាយថា​៖ «​ក្រុមប្រឹក្សាភិបាល​គួរតែ​គិតគូរ​ពី​ចំណាប់អារម្មណ៍​បុគ្គល​ពាក់ព័ន្ធ​ដូចជាបុគ្គលិក​ និង​អ្នកប្រើប្រាស់​ ដើ​ម្ប​ជា​គុណ​ប្រ​យោជន៍​ដល់​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង​របស់​ក្រុមហ៊ុន​។​

​គួរបញ្ជាក់​ផងដែរ​ថា លោក Musk ជា​សហគ្រិន​លេចធ្លោ​ម្នាក់​ដែល​ផ្លាស់ប្តូរ​ពិភពលោក​តាមរយៈ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ដ៏​ធំ​សម្បើម​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ដូចជា Pay Pal និង Tesla ជាដើម​។ លោក​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់លោក​ក្នុងការ​ស៊ើបអង្កេត​ប្រឆាំងនឹង​អ្វីដែល​គាត់​មើលឃើញថា​ ជា​វប្បធម៌​សេរី​លើ​ការត្រួតពិនិត្យ​នៅក្នុង​បច្ចេក​​វិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ សាជីវកម្ម​អាមេរិក​និង​ក្រុមប្រឹក្សាភិ​បាលបាន​ដំណើរការ​ក្រោម​គោល​លទ្ធិ​ផ្លូវច្បាប់​ដែល​គេ​ស្គាល់​ថា ជា «​ភាពជា​ម្ចាស់​ភាគហ៊ុន​ដាច់​​គេ​» ដែលជា​កត្តា​បង្ហាញថា ក្រុម​​ប្រឹក្សា​សាជីវកម្ម​គួរតែ​ផ្តោតលើ​គោលដៅ​តែមួយ​ពោល គឺ​ការ​​បង្កើន​ផល​ត្រឡប់មកវិញ​ដល់​ម្ចាស់​ភាគហ៊ុន​។​

​លោក Bret Taylor ប្រធាន​ក្រុមហ៊ុន Twitter កំពុង​ពិនិត្យ​ និង​វាយតម្លៃ​ភាពជឿជាក់ និង​ហិរញ្ញវត្ថុ​របស់លោក Musk ហើយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​បុព្វលាភ​សាច់ប្រាក់​ច្រើន​ប៉ុនណា​?

​គេ​សង្កេតឃើញថា មាន​ចំ​​ណុ​ច​ខ្លះ​ចន្លោះ​នៅក្នុង​ការពិភាក្សា​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៅ​ចុង​សប្តាហ៍​ដោយ​មិនបាន​លើកឡើង​ពី​បញ្ហា​ភាគី​ពាក់​​ព័ន្ធ​ផ្សេងទៀត​របស់ Twitter អ្នកប្រើប្រាស់​បុគ្គលិក និង​អ្នក​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន​ទេ​។​

​លោកស្រី​ Jill Fisch សាស្ត្រា​ចា​រ្យ​ផ្នែក​ច្បាប់​អាជីវកម្ម​នៅ​សា​កល​វិទ្យាល័យ Pennsylvania Carey Law School បាន​និយាយថា ​តាមច្បាប់​របស់​តុលាការ Delaware ក្រុមប្រឹក្សាភិបាល​មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត ​ប៉ុន្តែ​មិនមាន​កាតព្វកិច្ច​សម្រេច ដើម្បី​ពិចារណា​ពី​ផលប្រយោជន៍​របស់​សាធារណជន​ក្រៅពី​អ្នកវិនិយោគ​នោះទេ​។

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​គំរូ​នៃ​ភាពជា​ម្ចាស់​ភាគហ៊ុន​នេះ បាន​ទទួលរង​ការរិះគន់​ដែល​ជំទាស់​ថា ភាពជា​ម្ចាស់​នេះ​បានធ្វើឱ្យ​ម្ចាស់​ភាគ​​ហ៊ុន​រីកចម្រើន​តាមរយៈ​ការ​ហ៊ាន​ចំណាយ​លើ​អ្វីៗ​គ្រប់យ៉ាង​រួមមាន​៖ កម្មករ អតិថិជន​ការច្នៃប្រឌិត​ថ្មី បរិស្ថាន​។​

​លោក​ Lucian Bebchuk​ សាស្ត្រាចារ្យ​នៅ​សាលា​ច្បាប់ Harvard បាន​និយាយថា​៖ «​អ្នក​ដឹកនាំ​សាជីវកម្ម និង​អ្នក​អនុវត្តបាន​បង្កើន​ការសន្យា​លើ​ការយកចិត្តទុកដាក់​ចំពោះ​ផលប្រយោជន៍​របស់​អ្នកពាក់ព័ន្ធ​ដូចជា អតិថិជន ឬ​សង្គម​នៅក្នុង​ករណី Twitter រួមទាំង​ផលប្រយោជន៍​ម្ចាស់​ភាគ​​ហ៊ុន​ផងដែរ​»​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ការសិក្សា​លើ​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ជាង ​១ ​ពាន់​លាន​ដុល្លារ ​ដែល​លោក​ Bebchuk ​ទើបតែ​បានបញ្ចប់​ថ្មីៗ​នេះ​បាន​រកឃើញថា មាន​ផល​ប៉ះ​​ពាល់​តិចតួច​ជាមួយនឹង​ផល​ចំ​​ណេ​ញ​ច្រើន​សម្រាប់​អ្នក​កាន់​ភាគ​​ហ៊ុន​ និង​អ្នកដឹកនាំ​សាជីវកម្ម​ និង​ផលចំណេញ​តិចតួច​ ឬ​គ្មាន​ទាល់​​តែ​សោះ​សម្រាប់​ភាគី​ដទៃ​។​

​លោកស្រី​ Palladino ​សាស្ត្រា​ចា​រ្យ​រដ្ឋ Massachusetts បាន​និយាយថា ស្ថានភាព​Twitter បង្ហាញ​ពី​របៀប​យើង​ត្រូវ​ការផ្លាស់​​ប្តូរ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​សា​​ជីវ​កម្ម​ជា​មូលដ្ឋាន​។​

​យ៉ាងណាមិញ លោក Musk បាន​និយាយថា គាត់​មិនបាន​ទិញ Twitter ដើម្បី​រកលុយ​ទេ (​ទោះបីជាគាត់​អះអាងថា ​គាត់​មាន​គម្រោង​បញ្ចេញ​សក្តានុពល​របស់​ក្រុមហ៊ុន​ក៏ដោយ​) ដែល​នេះ​ជា​ហេតុផល​គួរឱ្យ​បារម្ភ​។ ​ម្ចាស់​ភាគហ៊ុន​សាធារណៈ​ក៏ដូចជា ម្ចាស់​ផ្សេងទៀត​ដែល​ស្វែងរក​ប្រាក់ចំណេញ​អតិបរមា​មានការ​​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ទាក់ទាញ និង​រក្សា​ចំនួន​អ្នក​ប្រើ ប្រាស់​ដ៏​ទូលំទូលាយ​បំផុត​មានន័យថា​ របៀប​នៃ​ការគ្រប់គ្រង​ត្រូវ​រារាំង​ក្រុម​ជ្រុលនិយម​ និង​ចៀស​​វាង​ការប្រមាថ ឬ​បណ្ដេញ​អ្នក​ប្រើ​​ប្រាស់​ជាច្រើន​នាក់​ទៀត​ និង​ស្វះ​ស្វែងរក​ការហាមឃាត់​មួយចំនួន​ផ្សេងទៀត​តាម​ដែល​អាចធ្វើបាន​ ដើម្បី​បង្កើន​តម្លៃ​វេទិកា​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​។​

​ការធ្វើ​ដូចនេះ​នឹង​ជួយ​រារាំង​មិនឱ្យ​អ្នកវិនិយោគ​នៅ Wall Street ព្យាយាម​ចង់បាន​ក្រុមហ៊ុន និង​ផលប្រយោជន៍​របស់​ពួកគេ​ដែល​ទំនង​មិនមាន​ជា​ផល​ប្រ​យោជន៍​ដល់​សាធារណជន​ទូទៅ​នោះទេ​៕