ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រ​ដ្ឋ​ បាន​រា​យ​កា​​រ​ណ៍​កាល​ពី​ថ្ងៃ អង្គារថា មេដឹក​នាំ​កូរ៉េ​ខាង​ជើងលោក​ Kim Jong Un បាន​ស​ន្យា​ថា​ នឹង​ពន្លឿន​​​កា​រអភិវឌ្ឍឃ្លាំ​​​ងអា​វុ​ធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​លោក ​ខណៈ​ខ្លួន​កំពុង​ត្រួត​ពិនិត្យ​ក្បួន​ដង្ហែ​យោធា​​មីស៊ី​ល​ផ្លោងអន្តរទ្វីប (​ICBMs)។

ទីភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​ KCNA បាននិយាយ​ថា​ ក្បួនដង្ហែធ្វើ​ឡើង​នៅ​យ​​ប់ថ្ងៃ ចន្ទ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​លើកទី​៩០ នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​។​

ថ្មី​ៗ​នេះ ទីក្រុង​ព្យុងយ៉ា​ង​ បាន​ប​ង្កើន​​ការសាកល្បងអាវុ​​ធ​ និងការប​ង្ហា​ញ​ថាមព​លយោ​ធា​ ខណៈ​ដែល​កិច្ច​ពិភាក្សា​ស្តី​ពី​កា​​ររំសាយអាវុធនុ​យ​​​ក្លេអ៊ែរជាមួយសហរ​ដ្ឋ​​អា​មេរិ​កនៅជាប់គាំង​នៅឡើយ​ ក្រោយ​​រ​ដ្ឋ​​ បា​ល​អភិរក្ស​​ថ្មី​ ទើប​ចូលកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូង។

មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បាននិយាយ​ថា គេ​ឃើញ​មាន​សញ្ញានៃការសាងស​ង់​ កន្លែង​សាក​ល្បង​នុយ​ក្លេអ៊ែរថ្មី ដែល​គេស្គា​ល់​តែ១គត់រ​ប​ស់ប្រ​​ទេ​ស​កូ​រ៉េ​ខា​ង​ជើង​ ដែលត្រូ​វ​​បា​ន​បិទជាផ្លូ​វ​កា​រ​តាំ​ង​ពីឆ្នាំ​ ២០១៨ ហើយ​​ទីក្រុង​ព្យុង​យ៉ាង​ ប្រហែលជា កំ​ពុងរៀ​បចំ​បន្ត​កា​រសាកល្បងអា​​វុ​ធនុយ​ក្លេ​អ៊ែរឡើ​ងវិញ​ដែរហើយ​។

លោក Kim បាន​ថ្លែង​ទៅកាន់​ជំនួប​​នេះ​ថា​​៖ «​ប្រសិន​បើ​ កង​ក​​ម្លាំ​ង​ណា​​មួយ​ព្យាយា​​ម​រំលោ​ភ​លើ​ផល​ប្រយោជន៍​ជា​មូលដ្ឋាន​នៃ​រដ្ឋ​រប​ស់យើង​ កងកម្លាំងនុយ​ក្លេ​អ៊ែ​​ររ​ប​​ស់​យើង នឹង​ត្រូវដាក់​ចេញ​ជា​​​ដាច់​​ខាត​នូវ​បេសកកម្ម​ទី ២ ដែលមិននឹ​ក​​ស្មាន​ដល់»៕