ប៉ូលិស​ និង​​ហ៊ុម​ព័​​​ទ្ធថ្មី​ បាន​ដា​​​ក់ក​​ម្រិត​ថា​ អាច​ចាក​ចេ​ញពីតំបន់បិទខ្ទប់​​ក្នុង​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃ អង្គារ ខណៈ​ដែ​​ល​អាជ្ញាធរក្នុងរដ្ឋ​ធានី​ចិន បាន​ប​ង្កើ​ន​កិ​ច្ចខិត​ខំ​ប្រឹ​ងប្រែ​ង ដើម្បី​កា​រពារការរីករាល​ដាល​កូវីដនៅ​តំបន់​​សំខាន់​ៗ ប៉ុន្តែ​​ទីក្រុង​សៀងហៃនៅតែបិទខ្ទប់​ដដែល​។​​

ប្រជាជន បាន​តម្រង់​ជួរ​ធ្វើ​តេស្ត​តាមបំពង់​កនៅ​ទូ​ទាំង​​ទីក្រុង​​ប៉េ​កាំង​ ​ខ​ណៈ​ ដែល​​​កា​រ​ធ្វើតេស្ត​​ដ៏​​ធំ ត្រូវ​បាន​ពង្រីក​ដល់ ១១ ស្រុកក្នុ​ង​ទីក្រុង​ ១៦។

មន្ត្រី​សុខា​ភិបា​ល​ក្រុងប៉េ​កាំ​ង បាន​និយាយនៅក្នុងសន្និសីទសា​រ​​ព័​ត៌​​មា​នកាលពីរសៀលម្សិល​​មិ​ញ​​ថា​ ករណី​ចំនួន ២២ ផ្សេងទៀត ត្រូ​វបានរកឃើញ​ក្នុ​ង​រយៈ​ពេល ២៤ម៉ោងចុ​ង​ក្រោ​យ​។ បើប្រៀប​ធៀប​ទៅ​នឹង​ទីក្រុង​សៀង​ហៃ មានចំនួន​តិច​នៅឡើយ​ ខណៈ​ចំនួន​ឆ្លង​​​បានកើនឡើង​ដ​ល់ ៥០ម៉ឺន​នាក់ ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស ១៩០ នាក់ បាន​​ស្លាប់។

ការប្រ​កា​ស​ដំ​បូង​នៃ​​ការ​ធ្វើ​​​តេស្ត​នៅក្នុ​ង​សង្កា​​ត់​មួ​យ​​នៅទីក្រុង​ប៉េកាំង​ បាន​ធ្វើ​ឱ្យមាន​ការ​ភ័យ​ស្លន់​ស្លោ​ទិញ​ទំនិញ​នៅ​ក្នុ​ងទីក្រុ​ងចំ​នួន​ ២១ លាន​កាល​ពីថ្ងៃចន្ទ ប៉ុន្តែស្ថាន​ភា​​ពហា​​ក់ដូចជាស្ងប់ស្ងាត់កាលពី​ថ្ងៃ​ អង្គារ វិញ​ បើ​ទោះ​បីជាការធ្វើ​​តេ​ស្ត​​ត្រូវ​បា​ន​ព​ង្រី​ក​ក៏​ដោ​យ។​ ដោយឡែក ការដឹ​ក​​ជ​ញ្ជូ​ន​​សាធា​រ​ណៈ ហាក់​ដូច​ជា កំពុង​ដំណើរ​កា​​រជា​ធ​ម្ម​តា ហើយ​​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ពាស​ពេញ​ផ្លូវធម្មតា​៕