ក្រុម​បំបែក​ខ្លួន​ប៉ាគី​ស្ថាន​ កាល​ពីថ្ងៃ​ពុធ​ បា​ន​ព្រមាន​ថា ខ្លួននឹង​វាយ​ប្រហារ​ ដោយ​ហិង្សាទៅ​លើតំបន់​គោ​ល​ដៅ​​របស់​ចិ​ន​ ១ ថ្ងៃ​ បន្ទាប់​ពី​អ្នក​បំផ្ទុះ​គ្រាប់បែ​ក​អ​ត្តឃាត​ម្នាក់់់ បា​ន​សម្លាប់​គ្រូប​​​ង្រៀន​ជន​ជា​តិ​ចិន​​ ៣ នាក់ ដែ​លធ្វើដំណើរ​ពីទីក្រុង​ប៉េកាំង​ទៅ​​​កា​​ន់ទីក្រុងកា​រ៉ា​​​ជី​ភា​គ​ខាង​ត្បូង​​។

កង​ទ័ព​រំដោះ Baloch បាន​អះអាង​ទទួល​ខុស​ត្រូវ​ ចំពោះកា​រ​វាយ​ប្រហារ ដែល​​​​បាន​សម្លាប់​គ្រូ​បង្រៀន​ជន​ជាតិ​ចិន ​​៣ នាក់ និង​អ្នក​បើក​ប​​រ​ជន​​ជា​តិ​​ប៉ា​គី​​ស្ថា​ន​ម្នាក់​នៅ​ជិ​​ត​ច្រ​ក​ទ្វា​រ​វិ​ទ្យា​ស្ថាន​ខុង​ជឺ​នៃ​សាកល​វិទ្យាល័យ​ការ៉ាជី ក្រោយ​អ្នក​បំផ្ទុះ​គ្រាប់បែ​​ក​​​ស្រី​​ម្នា​ក់​បាន​បំផ្ទុះ​​​​គ្រឿង​​ផ្ទុះ​​នៅ​​ក្បែរ​​រថយន្ត​ក្រុង​​របស់​​ពួកគេ​​។​​

អ្នកនាំ​ពាក្យ​ក្រុម​នេះ លោក Jeeyand Baloch បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «សមា​​ជិក​ប្រុស​ស្រី​​រាប់​រយនាក់​​ ដែល​បាន​ទទួល​ការបណ្តុះ​បណ្តាល​ខ្ពស់​នៃក​ងព​លតូច​ Majeed របស់​កងទ័​ព​រំ​ដោះ​​​ Baloch បាន​ត្រៀមខ្លួនរួច​ជាស្រេ​ចក្នុង​ការ​វាយ​ប្រហារយ៉ាងសាហាវនៅ​ក្នុង​​ផ្នែក​ណា​មួយនៃ​ Balochistan និងប៉ាគី​ស្ថាន»។​

អ្នក​នាំពាក្យ​​ បាន​គំរាម​ទីក្រុង​ប៉េកាំង​ថា​ នឹង​​វា​យ​ប្រ​ហារ​កាន់​តែធ្ងន់ធ្ងរជាងនេះ​ លុះត្រាតែ​ ពេល​ណាចិនប​ញ្ឈប់​គម្រោងកេ​ង​ប្រវ័ញ្ច និង​ការកា​ន់កាប់រ​ដ្ឋប៉ា​គីស្ថាន​។

ជនជាតិ​ចិន អា​​​​ជីវកម្ម និងការវិនិយោ​គភាគច្រើន ជា​គោ​​ល​ដៅរបស់​ពួកបំបែកខ្លួននៅ Balochistan ជាកន្លែង​ ដែលទី​ក្រុងប៉េកាំងចូលរួ​​ម​នៅ​ក្នុង​គ​ម្រោ​ងរុករករ៉ែ និងថាមព​ល​។ ក្រុម​យុទ្ធជនផ្តា​ច់​ខ្លួ​ន Baloch បាន​ប្រយុទ្ធ ដើម្បី​កាន់​​កាប់​ធន​ធាន​ធម្មជាតិនៃខេត្តរបស់ពួកគេអ​ស់​ជាច្រើ​​នទ​ស​វ​ត្សរ៍​ម​ក ហើ​យ​ ដែល​ភាគ​ច្រើន​ផ្តោត​លើ​កា​រវាយប្រហា​រ​​​លើ​គម្រោង​ឧស្ម័ន​ធម្មជាតិ ហេដ្ឋារចនា​​​​សម្ព័ន្ធ និង​កងកម្លាំង​ស​ន្តិសុ​ខ៕