ប្រជាជន​រា​ប់លាន​នាក់នៅទីក្រុ​ងប៉េ​កាំ​ង បា​នធ្វើ​តេស្ដកូវីដ​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​​ពុធ ខណៈដែលរដ្ឋ​ធានី​​រ​បស់ប្រទេស​ចិន បាន​ព្យាយាមរក្សាចំនួន​​​កា​រ​ផ្ទុះឡើង​នៃ​ចំនួន​មនុស្ស​​រាប់​សិប​នាក់​ពី​​ការ​រី​​​​ក​រាល​​​ដា​​​ល​ទៅ​ជាវិ​ប​ត្តិ​ដូច​ទីក្រុង​​សៀង​ហៃ ដែល​កំពុង​ជាប់​គាំង​​​។​

ភ័ស្តុតាង ដែល​ថា​ភាពឯកោ​​រយៈ​ពេល​ ១ ​ខែ​របស់ទី​ក្រុង​សៀង​ហៃ បាន​ក្លាយ​ទៅ​ជាស្ទើរ​តែមិ​ន​អាច​ទ្រាំទ្រ​បាន​សម្រាប់​មនុស្សជា​ច្រើននៃ​​ទីក្រុង​ចំនួន ២៥ លាន​នាក់ កំ​ពុ​ង​លេ​​​ច​​ឡើ​ង​ជារៀ​ង​​រា​ល់ថ្ងៃ​​នៅ​លើ​អ៊ីន​​​ធឺ​ណិត​ ដែល​ត្រូ​​វ​បា​នត្រួតពិ​និ​​ត្យ​យ៉ាង​ខ្លាំង​​រ​បស់​ប្រទេស​។

ទីក្រុង​ប៉េកាំង កំពុង​ធ្វើតេស្ត​​អ្នកស្រុ​ក​​ជាង ៣,៥ លា​ននាក់នៃសង្កាត់​ Chaoyang របស់​ខ្លួន​​​​​​កាល​ពី​ថ្ងៃ​ ពុធ ខណៈ​ប្រជាជន ១៦ លាន​នា​​ក់មកពីស្រុកផ្សេងទៀត ក៏​​​បានធ្វើ​តេស្តហើ​យ ​កាលពីថ្ងៃអង្គារ ហើយ​គ្រោង​នឹង​​តេស្ត ១ ​ជុំ​​​​ទៀ​​ត​នៅថ្ងៃព្រហស្បតិ៍។

ជាសរុបមក​ប្រជាជន ២០ លាន​នាក់​នៃទីក្រុងប៉េកាំង​ បាន​ធ្វើតេស្ត​ ៣ ដងហើយ​ក្នុ​ងស​ប្តា​ហ៍នេះ។

មន្ត្រី​សុខាភិ​បា​ល​ក្រុង​​ប៉េ​​កាំង​បាន​និ​យា​យថា​ លទ្ធ​​ផល​​សម្រាប់​សំណាកស្ទើរ​តែទាំងអ​​ស់​ពីជុំ​ទី​១ កាល​ពី​​រ​សៀ​ល​ថ្ងៃពុធ បាន​រកឃើញសំណាក​ចំនួន ១២ បំពង់បង្ហាញពីវិជ្ជមាន៕