ក្រុង​សៀង​ហៃ បា​ន​​និយា​យ​កាល​ពីថ្ងៃសៅរ៍ ថា ខ្លួន​មិន​បាន​រ​ក​ឃើ​ញ​​ករណី​កូវីដថ្មី​​នៅ​ខាង​ក្រៅ​តំបន់​ដាច់​ពីគេ​ ដែ​​​ល​ជាដំណឹង​ល្អ​ ដោយសា​រ​ទីក្រុ​ងនេះ​ជា​ប្រភពនៃការរីករាល​ដាល​វីរុស​​ និង​​បា​ន​​ធ្វើឱ្យមាន​ការ​បិទ​ទីក្រុ​ង​​​មា​ន​ប្រជា​ជន​​ ២៥​ លាន​នាក់​។

ផ្លូ​វ​នា​នា​​ក្នុង​ទី​ក្រុ​​​ង​​ប៉េ​កាំ​ង ​មា​ន​ភា​​ពស្ង​​​​​​​ប់​ស្ងា​​ត់នៅ​ពេ​​​ល​ចា​​​ប់​ផ្តើម​​នៃ​​ការ​ឈប់ស​​ម្រា​​ក​រយៈ​ពេល​៥​ថ្ងៃ​នៃ​ទិវា​ពលកម្ម ដោយអ្នកស្រុ​ក​ព្រួ​យ​បារម្ភថា អាជ្ញាធរ នឹង​ដា​ក់​​​កា​ររឹ​ត​ប​ន្តឹ​​ង​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ​ពេល ដែល​មនុស្សជាច្រើនតែងតែធ្វើដំ​​ណើ​​រ ឬជួបជុំ គ្នាក្នុង​ស​ង្គ​ម​។

លោក Li អាយុ ៣៥ឆ្នាំ ដែល​ធ្វើការក្នុងវិស័យហិ​​រញ្ញ​វត្ថុ​ក្នុង​ទីក្រុង​ប៉េ​កាំង បាននិយាយទាំង​​ទឹក​ភ្នែកថា​៖ «អ្នកមើ​លទៅ​ទីក្រុ​ង ដែលធ្លាប់មា​ន​ម​​នុស្ស​ច្រើន ហើយឥឡូវនេះ​ទៅស្ងាត់​ជ្រងំ តើ​ប្រជាជន​នឹង​រស់​យ៉ាង​ណា​ទៅ»។

នៅក្នុងរ​ដ្ឋធានីពាណិជ្ជកម្មភាគ​​ខា​ង​កើត​នៃ​ទី​​ក្រុង​​សៀង​ហៃ ទិដ្ឋភាព​​នៃផ្ទះ និងអគារ​ ដែល​ហ៊ុ​មព័ទ្ធ ដោយ​របង ដើម្បីការពា​រ​អ្ន​ក​ស្រុ​កពី​កា​រ​ចាក​ចេញ​ពីតំបន់​ បាន​បង្ក​ឱ្យ​មា​ន​ការ​ប្រៀប​ធៀប ​ដោយសារ​ប្រទេស​ដ៏​ទៃ​គេ​រៀន​រស់​ជាមួយ​កូវីដ​អស់ហើយ​។

ប្រទេស​ចិ​នរក្សាគោលនយោបា​យ​ហ្សេរ៉ូកូវីដក្នុងគោ​លបំណងលុបបំបាត់ជំ​ងឺនេះ ​ដែល​បង្ក​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត ជាពិសេស​នៅ​​ទី​ក្រុងសៀងហៃ ដែលមានអ្ន​​ក​ស្រុ​ក​ជាច្រើន ​និងបាន​បង្ហាញកា​រ​ប្រឆាំ​ង​ជា​សាធារណៈ​​​ដ៏កម្រ​ទាក់​ទិននឹង​ការ​គ្រប់គ្រងដ៏តឹង​រ៉ឹ​ងរ​បស់រ​ដ្ឋាភិ​បាល​។

ទោះជា​យ៉ាងណាក៏​ដោ​យ ប្រសិនបើយុទ្ធនាការ​ហ្សេរ៉ូ​កូវី​ដ​​ដំណើរ​កា​រ វានឹងក្លាយជាជោ​គ​ជ័​​យ​មួយ​សម្រាប់​វិធីសាស្រ្ត​រប​ស់ប្រធានាធិបតី Xi​ Jinping ក្នុ​ង​រយៈ​ពេ​ល​១ ឆ្នាំ ដែល​គាត់​ត្រូ​​វ​បានគេរំ​ពឹ​​ង​ថា​ នឹង​ទទួល​បា​ន​នូវ​អា​​ណត្តិ​ទី​ ៣ បន្ត​ ដែល​ជារឿង​មិនធ្លាប់មានពីមុ​ន​ម​ក​៕

វីដេអូ៖