ប្រទេស​ស៊ែប៊ី​ កាលពី​ថ្ងៃសៅរ៍ បានបង្អួត​កាំជ្រួច​បាញ់ពីដី​​ទៅ​អាកាសដែលផលិ​តដោយប្រទេស​​ចិ​ន និ​ង​សម្ភា​រ​យោធាផ្សេ​ងទៀត ដែល​បា​ន​ទិ​​ញ​​ពីរុស្ស៊ី និងលោកខាងលិ​ច ​ខណៈដែល​ប្រទេស នេះព្យាយាម​អនុវត្ត​ទង្វើ​នៅកណ្ដាល​​ជុំវិញ​បញ្ហា​ការ​ឈ្លានពានរបស់ទីក្រុ​ង​ម៉ូ​ស្គូលើអ៊ុយក្រែ​ន។

សមាជិក​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ត្រូវ​បា​ន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ការ​បង្ហាញ​នៅ​ឯអា​កាស​យាន​ដ្ឋាន​យោធា Batajnica ក្បែរទី​​ក្រុ​ង Belgrade ជា​កន្លែងដាក់​​កាំ​ជ្រួច​​រប​ស់ចិន និងបារាំង​ តម្រង់​ជា​ជួរ​នៅ​ក្បែរឧទ្ធម្ភាគចក្រ Airbus (AIR.PA) យន្តហោះគ្មានម​​នុ​ស្សបើ​ករបស់ចិ​​ន និងយន្ត​ហោះ ​MIG-29 របស់​រុស្ស៊ី​។​

ប្រទេស​ស៊ែប៊ី កំពុងព្យាយាមធ្វើ​ឱ្យនៅកណ្ដា​ល​វាង​ភាពជាដៃគូរបស់​ខ្លួ​​នជាមួយ​អង្គការ​ណាតូ និង​ដើម្បី​ចូល​រួម​ជាមួយសហភាពអឺរ៉ុ​ប​ នឹងសម្ព័ន្ធភាព​​សា​សនា ជនជាតិ និងនយោបាយ​ ដែល​មាន​អាយុកា​ល​រាប់​សតវត្សរ៍​របស់ខ្លួ​នជា​មួ​យរុស្ស៊ី។​

ទីក្រុង Belgrade បាន​ទិញ​ប្រព័ន្ធ​ការពា​រ​កាំជ្រួច​ពី​ដីទៅអាកាស FK-3 របស់ចិន ដែល​ស្រ​ដៀង​នឹ​ង​ម៉ូដែល​ S-300 របស់​រុស្ស៊ី ឬ​ប្រព័ន្ធ Patriot របស់ស​ហ​រ​ដ្ឋ​​អាមេរិក តាំងពី​ឆ្នាំ ២០១៩ ហើយ​បាន​ចែក​ចាយ​នៅដើ​មខែ​នេះ។​

បច្ចុប្បន្ន ស៊ែប៊ី ជា​ប្រទេស​អឺ​រ៉ុ​ប​តែ​មួយ​គត់ ដែលដំណើរការប្រព័​ន្ធ​​មីស៊ី​លចិន និងយ​ន្ត​ហោះគ្មា​ន​មនុស្ស​បើក​ CH-92A។

ប្រធានាធិបតី Aleksandar Vucic បានទស្សនាកា​រ​ប​ង្ហា​ញ​កា​ល​ពីថ្ងៃ សៅរ៍ ដែល​នៅអ​ម​ដោយ​មេ​បញ្ជា​ការ​យោធា និងបានទស្ស​​នាការបង្ហាញយ​ន្ត​ហោះ ដូចជា​ យ​ន្ត​ហោះ​ MIG-29 ដែលបានជួសជុល​ឡើ​ង​វិញ​ និង​បានបរិច្ចាគ ដោយប្រទេសរុស្ស៊ី​​ក្នុ​ងឆ្នាំ ២០១៧​។

លោក Vucic បាន​ប្រាប់​សន្និ​​សីទសា​រ​ព័ត៌​មា​នថា​៖ «ខ្ញុំមា​នមោ​​ទ​​ន​ភាព ចំពោះក​ង​ទ័​ព​ស៊ែប៊ី ខ្ញុំមា​ន​មោទន​ភាព​ ចំពោះការរីកច​​ម្រើ​ន​ដ៏អ​ស្ចារ្យ។ យើង​នឹង​ពង្រឹ​ងកម្លាំងទ័ពអា​កា​​សរ​ប​ស់ យើ​ង​។ ស៊ែប៊ី​ជា​ប្រទេស​អព្យាក្រឹត ហើយស៊ែប៊ីត្រូវ​​តែស្វែងរកដំណោះ​ស្រា​យ​​ ដែ​លអាច​ឱ្យខ្លួន​រក្សា​​ប្រទេ​ស​ខ្លួន»។

លោក​បាន​បន្ត​ថា ប្រទេស​ស៊ែប៊ី ​​​​ក៏​កំពុង​​​​​ចរចា​ទិញ​យន្ត​ហោះ​​​ប្រយុ​ទ្ធ​​​នឹ​ង​ព្យុះទីហ្វុង​​​ចំ​​នួន ១២ គ្រឿង​​ពី​ប្រទេស​​អង់​គ្លេស​ផងដែរ​៕