អ្នកការទូ​តសហភាពអឺរ៉ុប​ ២ រូប​ បាន​និ​យាយថា​​ សហភាព​អឺ​​រ៉ុប កំពុង​ងាក​ទៅ​រ​កកា​រ​ហាម​ប្រា​ម​លើ​ការ​នាំ​ចូល​​ប្រេងពី​រុ​​ស្ស៊ី​នៅ​ចុ​ង​ឆ្នាំ​​នេះ​ ក្រោយកិច្ចពិ​​​​​ភា​ក្សា​រ​​វាង​គ​​ណៈក​​ម្មការ​អឺ​រ៉ុ​​ប ​និងរ​ដ្ឋ​ជាសមាជិក​សហភា​ព​អឺរ៉ុប​​​កាលពី​ចុងស​ប្តាហ៍​នេះ​។

សហភាពអឺរ៉ុប កំពុ​ង​រៀ​ប​ចំ​ក​ញ្ចប់ទណ្ឌកម្ម​​ទី​ ៦ ប្រឆាំងនឹ​ង​រុ​ស្ស៊ី ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ុយ​ក្រែ​ន​កា​ល​​ពី​ជាង​ ២ ខែមុន ដែលជាសកម្មភាព​មួយ​ក្រុងម៉ូ​​​ស្គូ​ហៅ​ថា​ ប្រតិបត្តិ​ការ​យោ​ធា​ពិសេស​។

កញ្ចប់​នេះ​ ត្រូវបានរំពឹងថា​​ នឹង​កំ​ណត់គោលដៅ​ប្រេ​​ង​របស់​រុស្ស៊ី ​ធនា​​គាររុស្ស៊ី និងបេឡារុស ​​ក៏ដូច​​ជា​បុគ្គល និង​ក្រុ​​ម​ហ៊ុនជា​ច្រើ​ន​ទៀត​​។

គណៈ​កម្មការ ដែល​​កំពុងសម្របស​ម្រួ​​ល​កា​រ​​ឆ្លើយតប របស់សហ​ភា​ព​អឺ​រ៉ុប បាន​ធ្វើ​ការ​ពិភាក្សា​ ជាមួយ​ក្រុមតូ​ចៗនៃប​ណ្តា​ប្រ​ទេសនៅសហភាពអឺរ៉ុប​ ហើយ​នឹ​ង​មា​​ន​បំ​ណ​ង​ព​​ង្រឹ​ង​ផែន​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ខ្លួន​ឱ្យ​ទាន់ពេ​​លវេលា​​សម្រា​ប់​កិ​​ច្ចប្រជុំឯកអគ្គ​​រដ្ឋ​ទូ​​ត​ស​ហភា​ព​​អឺ​​រ៉ុប​នៅ​ទី​ក្រុ​​​ងប្រ៊ុ​ចសែលនៅ​ថ្ងៃ​ ពុធ។

រដ្ឋមន្ត្រី​ថាម​ពល​ស​ហភាព​អឺរ៉ុប​ ក៏គ្រោ​ង​នឹង​ជួ​ប​ប្រ​​ជុំ​គ្នា​​នៅ​រ​​ដ្ឋ​ធានីបែ​លហ្ស៊ិ​ក​នៅ​​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះដែ​រ​។

អ្នកការ​ទូ​ត​ស​ហ​​ភា​ព​អឺ​រ៉ុ​ប​ បាន​និ​យាយ​ថា​៖ «ប្រទេសមួ​យ​ចំ​​នួ​ន​រ​បស់​ស​​ហ​ភា​ព​អឺរ៉ុប អាច​បញ្ចប់​ការ​ប្រើ​ប្រាស់​ប្រេងរ​បស់ពួកគេមុនដំណា​ច់​ឆ្នាំ​ ២០២២ ប៉ុន្តែ​ប្រទេសផ្សេ​ង​ទៀ​​ត ​ជា​​ពិ​សេ​​ស សមាជិក​នៅ​ភាគ​ខា​ង​ត្បូងមា​ន​ការ​​ព្រួ​យបារម្ភអំពីផ​​​ល​ប៉ះពាល់​លើ​ត​ម្លៃ​»។​

ក្រុមអ្ន​កកា​រទូត បា​ន​​និយាយ​ថា​ ប្រទេស​​អា​ល្លឺ​​ម៉​​ង់ ដែលជាអ្នក ទិ​​ញ​​ប្រេង​ធំ​​ជា​​ងគេ​​មួ​យ​របស់រុ​ស្ស៊ី ហាក់​ដូច​ជា​ មា​​ន​​ឆន្ទៈក្នុង ការ​ផ្តាច់​នៅ​ចុ​ងឆ្នាំ ២០២២ តែម្ដង​ ប៉ុន្តែ​ប្រ​ទេស​នានា រួម​មា​នអូទ្រីស ហុងគ្រី អ៊ីតាលី និងស្លូវ៉ាគី​ នៅ​​មិន​ទាន់​ប្រាកដ​នៅឡើយ​៕