សេដ្ឋកិច្ច​របស់​​ហុ​ង​កុង​ ធ្លាក់​ចុះ​​​កា​​លពី​ត្រីមា​​ស​មុនជាលើកដំបូ​ង​ ក្នុ​ងរយៈ​ពេ​ល​ជា​​ង១​ឆ្នាំ​ ដោ​យ​សា​រ​កា​រ​រឹត​បន្តឹង​ក្នុ​ង​ស្រុក​ ដើម្បីទ​ប់​ស្កា​ត់ការរីករាលដាល​កូវីដ​​ បណ្ដាល​ឱ្យ​ផ្អា​ក​សកម្មភាព​​ក្នុង​ស្រុក​ និង​ប៉ះពាល់​ដល់​ពាណិ​ជ្ជកម្ម​កុង​ស្រុក​ផងដែរ​។

ផលិត​ផល​ក្នុ​​ង​ស្រុ​ក​សរុ​ប (GDP) បា​ន​​ធ្លាក់​ចុះ​ ​៤ភាគ​រយ​ ក្នុ​ងរ​យៈ​ ពេ​លពី​ខែ មករា ដល់ខែ មីនា ធៀប​នឹង​ឆ្នាំ​មុន​​។​ នេះបើយោងតា​ម​​ កា​រ​ប៉ាន់ស្មាន​ជាមុ​ន ដែលចេ​ញ​ផ្សាយ ដោយ​រ​ដ្ឋា​ភិ​បា​ល​កាល​ពី​ថ្ងៃ អង្គារ​។ តួលេ​ខ​នេះ​ ជាការ​ធ្លាក់​ចុះ​ដំបូង​របស់​ហុងកុ​ង​ បើ​គិ​ត​​ចាប់​តាំងពី​ចុង​ឆ្នាំ​​ ២០២០ មក ក៏​ជា​តួរ​លេខ​ធ្លាក់់ចុះ​អាក្រក់​ចាប់​តាំងពីត្រីមាសទី៣នៃឆ្នាំ ២០២០​ ធ្លាក់​ចុះ​ច្រើន​ជាង​​​​ការ​ប៉ាន់ប្រ​មាណជាមធ្យម​ ​១​,​៣ភាគរយ (នៅក្នុ​ង​កា​រ​ស្ទ​​​ង់ម​​​តិរ​បស់​ Bloomberg)​​។

ទីក្រុង​នេះ បាន​ប្រ​ឈម​មុ​ខ​នឹងស​ម្ពាធ​យ៉ាងសម្បើម​ នៅ​ក្នុងត្រីមាសទី១នៃ​​ឆ្នាំ ២០២២។ អ្នកនាំ​ពា​​ក្យ​​រដ្ឋា​​ភិបាល ក៏បាន​និយាយ​នៅ​ក្នុងកា​រ​ចេ​ញ​ផ្សាយពីនា​​យក​​ដ្ឋា​ន​​​​ជំ​រឿ​​ន និងស្ថិ​តិ​ថា រលក​កូវីដ​​ទី​ ​​៥ របស់ទី​ក្រុ​ង រួមជាមួយ នឹ​ងការសម្រប​ស​ម្រួ​ល​​កំណើន តម្រូវការស​កល​ ​និង​ការរីករា​ល​ដាល​នៃ​កា​រដឹក​ជ​ញ្ជូ​ន​ឆ្ល​​ង​ព្រំដែ​ន បាន អូ​សទា​ញ​​សេដ្ឋ​កិច្ចឱ្យ​ធ្លាក់​ចុះ​។

មុន​នឹងបញ្ចេញទិន្នន័យ គេ​ឃើញ​មានសញ្ញា​នៃ​កា​រខូ​ច​ខា​តសេ​ដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​រួច​មក​ហើយ​ក្នុងរយៈពេល ៣ ខែដំ​បូ​ងនៃ​ឆ្នាំនេះ​ ដោយ​ទីផ្សារ​​លក់រាយ បាន​ធ្លាក់ចុះជាង ១៤ភា​គ​រយ​នៅក្នុ​​ងខែកុម្ភៈ ហើយ​ការ​នាំ​ចេញ​ធ្លាក់​​ចុះ ៨,៩ភាគ​រយ នៅ​ក្នុ​ងខែ មីនា៕