មន្ត្រី​នៅ​លោក​ខាងលិ​ច កំពុ​ង​ជ​ជែ​ក​​វែ​ក​ញែក​​អំពីផែន​ការ​របស់​វិមាន​ក្រឹមឡាំ​ង​ដែល​មិន​​ព្រម​ព្យាយា​ម​បញ្ឈប់​បរទេសមិន​ឱ្យ​​​ដឹក​ជញ្ជូន​​អា​វុ​ធ​​ទៅ​​​​អ៊ុយ​​ក្រែន ​​និង​បង្កើត​ជា​​​មន្ទិល​ថា ​តើលោក ពូទីន​ កំពុង​រៀប​គម្រោង​វាយ​លុក​កាន់​តែធំជាង​មុន​ឬ យ៉ាងណា​?

តាម​អ្នក​​វិ​ភា​គ​​​យោ​ធា​ និង​​មន្ត្រី​​​​​បស្ចិ​ម​​​​​​ប្រ​​ទេ​ស​​​មួ​យ​​​​​ចំ​នួន​ រុស្ស៊ី​អាច​​នឹ​ង​វាយ​លុក​​ផ្លូវ​ដែក ​ផ្លូវ​ថ្នល់​និង​ស្ពា​ន​របស់​​អ៊ុយ​ក្រែន​​កាន់​តែ​​ខ្លាំងជាង​មុន​ ដើម្បី​​ព្យាយាម​​រា​រាំង​​មិន​ឱ្យ​មាន​​ការ​ដឹក​ជញ្ជូន​​សព្វាវុធ​​​លោក​ខាង​លិច​​ទៅ​ឱ្យ​ទាហាន​​​​ជួរ​មុខ​។ ប្រទេស​នេះ​អាច​​នឹង​​​ទម្លាក់​​គ្រាប់បែ​ក​​លើហេ​ដ្ឋារច​នា​​សម្ព័​ន្ធ​​​ជា​ច្រើ​​ន​​​ជុំវិញ​​រ​​ដ្ឋ​ធានី​ ​Kyiv ដើ​ម្បី​​​បង្ក​​​​កា​រ​​​លំ​បា​ក​ដល់​​​មេដឹក​នាំ​​លោកខា​ងលិ​ច​​​មិន​ឱ្យ​​ទៅ​​ជួ​ប​ប្រធានាធិបតីVolodymyr Zelensky ដើម្បីសហការ​គ្នា​រក​ដំណោះ​ស្រា​យ។​

បន្ថែម​ពីនេះប្រទេស​នេះ​ក៏គ្រោង​នឹង​ធ្វើ​ទុក​បុក​ម្នេញ​​​លោក​ខា​ងលិ​ច​តាម​រយៈ​ការ​​វាយ​ប្រហា​រ​​តា​ម​អ៊ីន​ធឺ​ណិត​ការ​​បំផ្លិច​បំផ្លាញ​ឬ​​កា​រ​​​កាត់​ផ្តា​ច់​​កា​រ​​នាំ​​​ចេ​ញ​​​ថាមពល​​​ទៅ​​កាន់​អឺរ៉ុប​ជាដើម​។

សប្តាហ៍​ដំបូង​នៃ​ស​ង្រ្គា​ម​បា​​ន​បង្ហាញយ៉ាងច្បា​ស់ថា​ យោធារ​​បស់​រុ​​ស្ស៊ីមា​​នស​​មត្ថ​​ភា​ព​​តិ​ច​​ជាងអ្វី​ដែល​ខ្លួន​បាន​អួត​អាង​​មុនពេ​ល​​ការ​លុកលុយ​។​ ​ប៉ុន្តែ មន្ត្រី​អាមេ​រិ​កនិងអឺ​រ៉ុប​ ក៏​និ​យា​យ ដែ​​រ​ថា​​​លោក​ ពូទីន​ ហាក់​ដូច​​​ជា​មា​ន​កា​រ​ប្រុ​ង​​​​ប្រ​យ័ត្ន​គួ​​​រ​ឱ្យ​កត់ស​ម្គា​ល់​ក្នុង​ប៉ុន្មានសប្តា​ហ៍​​ថ្មី​ៗ​​នេះ ដោយ​គេ​សង្កេត​ឃើញមាន​ការ​វាយ​លុក​យឺតៗ​​​នៅភា​គខា​ងកើ​ត​អ៊ុ​​យក្រែ​ន​​ដែលជា​​វិធី​សា​ស្រ្ត​រា​រាំ​​ង​ក្នុង​ការ​ដក​យកហេ​ដ្ឋា​រចនា​សម្ព័ន្ធ​អ៊ុយ​ក្រែន​ និង​ចៀស​វា​ង​ស​ក​ម្មភាពដែល​អាច​បង្កើន​ជម្លោះជា​មួ​យ​ណា​តូ​​។

ភាព​​អត់​​ធ្មត់​និង​ការ​វាយលុក​សន្សឹម​ៗ​រុស្ស៊ីហាក់​ផ្ទុយ​ស្រឡះ​នឹងអ្វីដែលរុស្ស៊ី​ប្រកាសក្នុង​​ទូរទស្សន៍​រដ្ឋ​ដែល​ថា​ ទីក្រុង​ម៉ូស្គូ​ ​កំពុ​ងជាប់​ប្រយុទ្ធជាមួយ​​លោក​ខាងលិ​ច​និង​នឹង​អាច​ប្រើ​ប្រាស់អា​វុធនុ​យក្លេ​អ៊ែ​រ​​ប្រសិន​បើ​អាច​។

បញ្ហា​​ដែល​គេ​កំពុង​បារម្ភ​ពេល​នេះគឺ​​ថា ​​សង្រ្គាម​បច្ចុប្បន្ន​អាច​នឹងធ្វើ​ឱ្យ ពូទីន​​ ប្តូរ​​ស្នៀត​ហើយ​​​ធ្វើ​​ឱ្យ​​សង្រ្គាម​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុនឬយ៉ាងណា​? នោះ​ហើយ​ជា​សំណួ​រ​បន្ទាន់​គួរ​ឆ្ងល់​ជា​ពិសេស​មុន​ពេលទិវា​ជ័យ​ជំ​ម្នះក្នុងប្រទេសរុស្ស៊ី នៅថ្ងៃ​ចន្ទ សប្តាហ៍ក្រោ​យ ដែល​ជាទូទៅ​លោក ពូទីន តែង​ធ្វើ​ជា​អធិបតី​ក្នុង​ក្បួន​ដង្ហែ​ដ៏​ធំដែល​ប​ង្ហាញ​ពី​ជ័​យ​​ជំម្នះ​រ​បស់​​សូ​វៀ​តលើ​​ពួ​​ក​ណាស៊ី​​អាល្លឺម៉ង់​និង​ថ្លែងសុ​ន្ទរ​​ក​​ថា​បែប​យោធា​និយម​។

លោក Ben Wallace រដ្ឋម​ន្ត្រី​ក្រសួ​ង​ការ​ពា​រ​ជាតិអ​ង់​គ្លេ​សបាន​ព្យា​ករ​កាល​ពីស​ប្តាហ៍​មុន​ថា​លោក ពូទីន នឹងប្រើ​សុ​​​ន្ទរ​កថានេះ ​ដើម្បី​​ប្រកាស​សង្គ្រាមជា​ផ្លូ​វ​កា​រ​ និង​ប្រមូល​ផ្តុំ​ប្រជាជន​រុស្ស៊ី​យ៉ាងច្រើ​ន​​ក្នុងប្រទេស​។

មន្ត្រី​អាមេរិក​ និង​អឺរ៉ុ​ប​បាន​និ​យា​យ​​​ថា ក្បួន​យោធា​​លើ​​គោ​ក​​ដែល​នឹង​បង្ហាញ​ពី​ការ​ជំ​រុញឱ្យ​មា​ន​​យោធា​ធំ​នៅ​​​ថ្ងៃ​​ចន្ទ​ សប្ដាហ៍​ក្រោយ​ឬ​ឆាប់ៗ​នេះ ជា​ក្បួន​ធំបំផុត​ហើយ​​។​មន្ត្រី​​ដដែល​នេះ​ក៏​រំពឹង​ថា​អ៊ុយក្រែ​ន​នឹង​បង្កើត​​​យុ​ទ្ធ​នាកា​រ​សន្សឹមៗ​​តែ​រឹង​មាំ​ដើម្បី​ការពារ​ខ្លួន​ ​ហើយ​អ្វី​ដែល​ថា ​លោក​​ពូទីន ​​អាច​ប្រើ​​​សុ​​ន្ទ​រក​​ថា​ដើម្បី​​​​ប្រ​កាស​សង្រ្គាម​កាន់​តែ​​​​​​ទូ​លំ​ទូលា​យ​​ និង​​​ប្រឹងប្រែ​ង​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​នោះ​វា​មិន​អាច​កើត​ឡើ​ងទេ​។

សម្រាប់​ពេ​ល​​នេះលោក ពូទីន ហាក់ដូចជាស្ថិត​ក្នុង​​ទ​ម្រ​ង់នៃ​​ការ​កា​​ន់យោ​ធា​មួយ​ដែល​អនុញ្ញា​ត​ឱ្យ​អ៊ុយ​ក្រែន​​ប្រមូលផ្តុំ​ឡើ​ង​​វិ​​ញនិងស្តុកទុកអា​វុធ​​រ​​​បស់លោកខាងលិច។​​​កាល​ពីថ្ងៃ​ ចន្ទមន្ត្រី​ជា​ន់​ខ្ពស់​ម​​ន្ទី​រ​បញ្ច​កោ​ណ​បានហៅ​ការ​វាយលុ​ក​ចុ​ង​ក្រោ​យ​ប​​​ង្អ​ស់របស់រុស្ស៊ីនៅ​​​ភា​គ​ខាង​កើ​ត​អ៊ុ​យ​​ក្រែ​នថា​​ «​ការ​វាយ​លុក​​​​បែប​ប្រយ័​ត្នប្រយែ​ងប៉ុន្តែ​ក្ដៅ​គគុក​»។

នៅប្រ​ទេ​ស​រុ​​ស្ស៊ី​ ឯណោះ​វិញ សាធារណជនមា​ន​ការ​រ​អ៊ូ​​រទាំ​ថា ​យោធា​កំពុងប្រយុទ្ធ​ដោយ​ដៃ ម្ខា​ង ហើយ​​យុទ្ធ​សាស្ត្រ​និង​គោលបំ​ណង​នៃ​ការ​ធ្វើ​សឹក​ក៏​មើល​មិន​យល់ដែរ​​។

លោក Dmitri Trenin ប្រធាន​មជ្ឈ​ម​ណ្ឌ​​ល​ Carnegie Moscow បាន​និយា​យ​​ក្នុ​​ង​​​ប​ទ​​សម្ភាស ​​តាម​ទូរស័ព្ទ​​​ពី​​​ខាង​​​ក្រៅ​​ក្រុង​ម៉ូ​ស្គូ​ថា​៖​ «នេះ​គឺ​ជា​​​ស​ង្រ្គាម​​ដ៏​ចម្លែកនិង​ពិ​សេស។ រុស្ស៊ី ​បាន​​កំណត់​​កម្រិត​​តឹងរ៉ឹង​​សម្រាប់​​ខ្លួន​​​ឯ​ង​ហើយ​គ្មាន​អ្នក​ណា​អាច​ពន្យល់​បាន​ដែរ​ទើប​បានជា​ព​ល​រដ្ឋ​រុស្ស៊ី​មានការ​ងឿ​ង​ឆ្ងល់​ជា​ខ្លាំង»។​

គួរបញ្ជាក់ផងដែរថា លោក Trenin គឺជាអ្នកវិភាគ​ម្នា​ក់​ក្នុ​ង​ចំណោ​មអ្ន​​កវិ​ភាគ​ផ្សេង​ទៀត​មកពី​ក្រុ​​មអ្ន​ក​វិភាគ​ស្ថាន​ភាព​សង្គ្រាម​រុស្ស៊ី ក៏​ពិបាក​​នឹង​ពន្យល់ថា​តើ​ហេតុ​អ្វី​បានជា​​វិមានក្រឹម​ឡាំង​ប្រយុទ្ធ​ប្រើ​កម្លាំងតែ​ពាក់​ក​ណ្តាល​​​​?

លោក​បាន​​សួរថា ហេតុ​អ្វីបា​ន​ជារុ​ស្ស៊ី​មិន​ទម្លា​​ក់គ្រា​​ប់បែកបន្ថែមលើស្ពាន ​​និង​បណ្តាញ​ផ្លូវ​ដែ​ក​ខណៈ​លោក​ខាង​លិច​កំពុង​ផ្គត់​ផ្គង់ ​និងចែក​ចាយ​យោធាដល់​​អ៊ុ​​យក្រែនយ៉ាង​សន្ធឹក​សន្ធាប់ រាល់​ថ្ងៃ? ហេតុ​អ្វី​បានជា​​មេដឹក​នាំលោកខា​ង​លិ​ច​ដូចជា​ ប្រ​ធាន​ស​ភាលោក​ស្រី​ Nancy Pelosi នៅ​ថ្ងៃអាទិត្យ នៅ​តែ​អាច​ទៅ​ទស្សនាទី​ក្រុង Kyiv ដោយសុវត្ថិភាព​?​

អស់​រយៈពេ​​ល​ជា​ច្រើ​ន​សប្តាហ៍​មកហើយក្រុមមន្ត្រីនៅទី​ក្រុ​​ងវ៉ា​​​​​​​ស៊ី​នតោ​ន​​បា​ន​ពិ​ភាក្សា​អំពី​​មូល​ហេតុ​ដែល​យោធា​រុស្ស៊ីមិនមាន​​ភា​​​​ពឆេ​​វ​ឆា​វឬ​ព្យាយា​ម​បំផ្លា​ញ​​ខ្សែ​ផ្គត់​​ផ្គង់​អា​វុ​ធ​រ​ប​​ស់លោ​ក​ខា​​ង​លិច​ចូលទៅ​​ក្នុង​​អ៊ុយ​ក្រែន​។ចម្លើយ​មួយ គឺ​ថា​ការការពា​រ​ដែ​ន​​អា​កាសរបស់អ៊ុយក្រែន​នៅ​តែ​ ប​ន្ត​​គំ​រា​ម​កំហែ​ង​​យន្ត​ហោះរុស្ស៊ីដូច្នេះ​​ប្រសិន​បើ​​​​យន្តហោះ​រុស្ស៊ីចូល​កា​ន់តែជ្រៅចូលទៅ​​​​ក្នុ​​​ង ​អ៊ុ​យ​​ក្រែន​​​​​​ឱកាស​​ដែល​ត្រូវ​គេ​បាញ់​ទម្លាក់​កាន់​តែ​ច្រើន​។

បន្ថែមពីនេះ​​ រុស្ស៊ី​​​ក៏​​កំពុង​ប្រឈម​​ជាមួយ​បញ្ហា​​​គ្រាប់​​​រំសេវ​​​រ​ប​ស់​​ខ្លួន​ដែរ (ពោល​គឺ​កាំ​ជ្រួចឬ​រ៉ុក្កែត​ជា​​មួ​យ​​នឹង​ប្រព័ន្ធ​​ណែនាំ​) ដោយ​​សព្វាវុ​ធ​​​ទាំងនោះ​​បាន​បរាជ័​​​យ​​ក្នុ​​​ង​ការ​ដាក់​ដំណើ​រការ​ឱ្យ​​បា​ន​​​ត្រឹម​ត្រូវ​ហើយ​ការ​ផ្គត់​ផ្គង់​​អាវុធ​​រ​ប​ស់​រុស្ស៊ី​ក៏​នៅ​​មាន​​កម្រិ​ត​ដែរ​។ដោយសារ​ភាពមិនប្រាកដ​ប្រជា​នេះ​ហើយ ​ទើ​ប​ការ​វាយ​ប្រហារ​លើ​​ផ្លូវដែកឬក្បួននានាមិនអាចប្រព្រឹត្ត​ទៅ​ដោយ ប្រសិទ្ធភាព​នោះទេ​៕

វីដេអូ៖